បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស

VOV- អគ្គលេខា Nguyen Phu Trong បានអះអាងថា រហូតក្នុង​រយៈកាលប្រវត្តិសាស្ត្រ
របស់ប្រជាជាតិយុវជនវៀតណាមពីជំនាន់នេះទៅជំនាន់នោះជានិច្ចកាលលើកកំពស់
ស្មារតីស្នេហាជាតិមិនខ្លាចការលំបាកហានធ្វើពលីកម្មត្រៀមខ្លួនជាស្រេចបូជាដើម្បី
បុព្វហេតុបង្កើរនិងករពារប្រទេសជាតិក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកសម្ព័ន្ធយុវជន
ភារកិច្ចសាមគ្គីភាពប្រមូលផ្ដុំអប់រំចលនាយុវជនចូលរួមបណ្ដាចលនាបដិវត្តន៍។ ក្នុង​ប៉ុន្មានឆ្នាំជិតៗនេះ ពីស្ថានភាពជាក់ស្ដែងនៃសកម្មភាពដ៏សម្បូរបែបផុលផុសនិង​រស់រវើសរបស់យុវវ័យនៅលើគ្រប់វិស័យបានលេចចេញយុវជនជឿនឡឿន​អង្គការ​សម្ព័ន្ធយុវជនឆ្នើមរួមចំណែកបំពេញឲ្យប្រពៃណីដ៏ភ្លឺស្វាងរបស់សម្ព័ន្ធយុវជន​កុម្មុយ
នីស្តហូជីមិញ។​ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “សកម្មភាពមានអត្ថន័យជាច្រើនរបស់សម្ព័ន្ធយុវជនបន្តបានបើកទូលាយ បណ្ដាចលនាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារមាតុប្រទេសរួម​ដំណើរ​ជាមួយយុវជនបង្កើតអាជីព បានបង្កសញ្ញាសម្គាល់ល្អក្នុងជីវភាពសង្គម។ អង្គការ​សម្ព័ន្ធយុវជនកាន់តែបានពង្រឹងនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃរណសិរ្ស​សាមគ្គី
ភាព​ប្រមូលផ្ដុំយុវជនត្រូវបានបើកទូលាយ។ គុណភាពនយោបាយរបស់​សមាជិក
សម្ព័ន្ធយុវជនបានលើកកំពស់ជាជំហានៗជួរកម្មាភិបាលសម្ពន្ធយុវជនជាច្រើនកុះ
ករវ័យក្មេងមានសម័ត្ថភាពឯកទេសបាននិងកំពុងក្លាយទៅជាប្រភព​កម្មាភិបាល
បន្តវេលាគួរឧ្យទុកចិត្តរបស់បក្សរដ្ឋអំណាចនិងមហាជនគ្រប់ជាន់ថ្នាក់។”


បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមព្រឹត្តិការណ៍នេះ។ (Image: Internet)

        អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថាមហាសន្និបាតលើកទី១១របស់​បក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញទិសដៅគោលដៅភារកិច្ចបដិវត្តរបស់​វៀតណាមក្នុងរយៈពេល៥ឆ្នាំខាងមុខនិងចំពោះជំនាន់វ័យក្មេង បក្សកុម្មុយនីស្ត​វៀត​ណាមបញ្ជាក់ថា៖ ត្រូវធ្វើល្អកិច្ចការនយោបាយសតិអារម្មណ៍អប់រំប្រពៃណី​ឧត្តមកតិសិលធម៍និងរបៀបរស់នៅ។ ​ អគ្គលេខា Nguyen Phu Trong បាន​អះអាងថា៖

“បញ្ហាយុវជននិងការងារយុវជនទទួលបានការយកចិត្តទុកដាក់ជាពិសេស  ពី​បក្សនិងរដ្ឋវៀតណាម។បក្សនិងរដ្ឋវៀតណាមជឿជាក់ទៅលើយុវជននិងអង្គការ​ សម្ព័ន្ឋយុវជន។ប៉ុន្តែយុវជននិងសម្ព័ន្ឋយុវជនក៍ត្រូវយល់ច្បាស់អំពីតួនាទីនិងភារ
កិច្ចរបស់ខ្លួនដ័ជ្រាលជ្រៅជាងទៀតដើម្បីលើកកំពស់មនសិការទទួល​ខុស​ត្រូវ​ ខិតខំប្រឹងប្រែងហាត់ពត់លត់ដំរៀនសូត្រ​“។

 

បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស - ảnh 2
បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស (Image: Internet)

លោក  Nguyen Phu Trong បានសំណូមពរសម្ព័ន្ឋយុវជនយកចិត្តទុកដាក់និងអនុវត្តល្អនូវ
ការអប់រំនយោបាយ សតិអរម្មណ៍សំរាប់យុវជន។ នេះជា​សំណូមពរ​បន្ទាន់ផងនិងមាន
ចរិតលក្ខណះយុទ្ឋសាស្រ្តដ៍យូអង្វែងផង។ អគ្គលេខា Nguyen Phu Trong នៅសំណូមពរ
អង្គការសម្ព័ន្ឋយុវជនត្រូវមាន​រូបភាពនិងវិធានការសមស្របជាច្រើនថែមទៀតដើម្បី
ពង្រីកតួនាទីឈានទៅមុខស្មារតី​ច្នៃប្រឌិត ស្ម៍គ្រចិត្ត លើកទឹកចិត្តយុវជនឈានទៅមុខ
ក្នុងបុព្វហេតុ​ឧស្សហូបនីយកម្ម​-​ទំនើបភាវូបនីយកម្មប្រទេសជាតិ។ លោកក៍បានលើក
ច្បាស់​ដែរថា៖សកម្មភាពទាំងឡាយរបស់ សម្ព័ន្ឋយុវជនត្រូវបំរើភារកិច្ចនយោបាយ​រួម​របស់ប្រទេសជាតិ សំរេចបណ្តា​ភារកិច្ចនយោបាយដ៍ឆ្នើម​ជាពិសេសក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសង្គម​រក្សាស្ថិរភាពនយោបាយ​ កសាង​និងរៀបចំបក្សឡើង​វិញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ