បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឆែក

(VOVWORLD) - បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅរូម៉ានី នាថ្ងៃទី១៦ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែក។ 
បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឆែក - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VOV) 

  ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីអោយភាគីទាំងពីរផ្លាស់ប្ដូរវិធានការជំរុញកិច្ចសហប្រតិ បតិ្តការទ្វេភាគី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាល និងនាំចេញពលករ ព្រមទាំងក៏ជាឱកាសដើម្បីអោយវៀតណាមទាញយកការគាំទ្ររបស់ឆែកក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ជាពិសេសគឺក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។

        ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥០ មក ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងវៀតណាមនិងឆែកត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួយ។ ឆែកជាដៃគូអាទិភាពមួយក្នុងចំណោមក្រុមប្រទេសមិត្តភក្តិប្រពៃណីរបស់វៀតណាមនៅតំបន់អឺរ៉ុបមជ្ឈឹមបូព៌ា ហើយឆែកក៏ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យផងដែរ។

        វៀតណាមនិងឆែក៖ ដៃគូសំខាន់របស់គ្នា

        ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc នៅឆែកលើកនេះមានអត្ថន័យសំខាន់ណាស់ ដោយនេះជាដំណើរទស្សនកិច្ចថ្នាក់នាយករដ្ឋមន្រ្តីដំបូងក្រោយរយៈពេល១២ឆ្នាំ ហើយវាប្រព្រឹត្តទៅមុននឹងឱកាសរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

        ក្រៅពីការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់យ៉ាងញឹកញ៉ាប់នោះ ក្រសួង ស្ថាប័ននិងតំបន់ជាច្រើននៃភាគីទាំងពីរបានកសាងទំនាក់ទំនងសហប្រតិបតិ្តការជាក់ស្ដែងលើវិស័យប្រៀបខ្លាំងរបស់ខ្លួនដូចជារវាងខេត្ត Quang Ninh និងខេត្ត Karlovy Vary ខេត្ត Kien Giang និងខេត្ត Usty Nad Nabem។ ប្រទេសទាំងពីរក៏បានរក្សាសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិ បតិ្តការសេដ្ឋកិច្ច ដែលសម័យប្រជុំលើកទី៦នាពេលថ្មីៗនេះបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាខែមេសាឆ្នាំ២០១៨។

បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឆែក - ảnh 2 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកលោក Ho Minh Tuan (រូបថត៖ VOV)

        ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរអោយកត់សម្គាល់។ ក្នុងដំណាក់កាលពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៦៨% ចាប់តាំងពីកម្រិតប្រមាណ៧០០លានដុល្លាអាមេរិកឡើងទៅ១,២ពាន់លានដុល្លាអាមេរិក។ ក្នុងឆ្នាំ២០១៨ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣៦ក្នុងចំណោមដៃគូពាណិជ្ជកម្មជាង២០០របស់ឆែក។ នាបច្ចុប្បន្ន វៀតណាមក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារពាណិជ្ជកម្មអាទិភាពទាំង១២របស់ឆែក។ ប៉ុន្តែ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកលោក Ho Minh Tuan បានចាត់ទុកថា កំណើនយ៉ាងដូច្នេះមិនទាន់សក្តិសមទៅនឹងសក្ដានុភាពនៃភាគីទាំងពីរនៅឡើយទេ។ លោកបានថ្លែងថា៖

        “ល្បឿនកំណើនយ៉ាងដូច្នេះក្នុងរយៈពេល៥ឆ្នាំគឺអាចទទួលយកបាន ប៉ុន្តែប្រសិនបើប្រៀបធៀបនឹងសក្ដានុភាពនៃប្រទេសទាំងពីរគឺតួរលេខនោះតូចតាចណាស់។ លើវិស័យវិនិយោគ សហគ្រាសឆែកបណ្ដាក់ទុនចូលមកវៀតណាមមិនសូវច្រើនទេ ដោយផ្ដោតលើគម្រោងតូចៗតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលឬក្នុងសិក្ខាសាលានិងកិច្ចប្រជុំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងម៉េចជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឡើងកំពស់ថ្មី។”

       យថាទស្សន៍ជាច្រើនចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-ឆែក

        ក្នុងដំណើរទស្សនកិច្ចនៅឆែក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីឆែក ជួបសម្ដែងការគួរសមប្រធានាធិបតីឆែកនិងប្រធានរដ្ឋសភាឆែក ថ្លែងសុន្ទរកថានៅវេទិកាធុរកិច្ចវៀតណាម-ឆែក ជួបសំណេះសំណាលជាមួយតំណាង សហគមន៍ជនវៀតណាមនៅឆែក និងសកម្មភាពផ្សេងមួយចំនួនទៀតផង។ ឯកអគ្គរដ្ឋទូតលោក Ho Minh Tuan បានអោយដឹងថែមទៀតថា៖

        “យើងខ្ញុំបានជ្រាបថា សហគ្រាសឆែកយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមលើវិស័យផលិតរថយន្ត ផលិតថាមពលអគ្គីសនី ឧស្សាហកម្មប្រើប្រាស់ឬសេវាកម្មលេងកំសាន្ត ជាមួយនឹងគម្រោងមានទ្រង់ទ្រាយធំបង្គួរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់វៀតណាមក៏នឹងផ្លាស់ប្ដូរជាមួយដៃគូឆែកអំពីការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។ ប្រសិនបើគំនិតនេះក្លាយទៅជាកាពិត គឺវានឹងជាព័ត៌មានគួរអោយសប្បាយចិត្តចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺធុរជន ព្រោះថាវានឹងរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាពុំខាន”។

        ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបន្តបង្ហាញនូវចំណងមិត្តភាព រូបភាពល្អប្រសើរអំពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាសហ គមន៍ជនវៀតណាមនៅឆែក ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសសាមី ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងឆែកអោយបន្តរីកចម្រើនឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ