បម្រែបម្រួលសកម្មក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក
(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី៧កក្កដា បានអញ្ជើញជួបពិភាក្សានៅខាងក្រៅសន្និសីទកំពូល G-20 នៅទីក្រុង Hamberg ប្រទេស អាល្លឺម៉ង់។ កិច្ចចរចារជាផ្លូវការដើមបំបូង រវាងថ្នាក់ដឹកនាំទាំងពីររុស្ស៊ីនិងអាមេរិកនេះបានធ្វើឡើងក្រោយ ពីជំនួបកាលនាខែ កញ្ញាឆ្នាំ២០១៥របស់អតីតប្រធានា ធិបតីអាមេរិកលោក Barack Obama ជាមួយសម ភាគី រុស្ស៊ី លោក Putin នោះ បានគូសសញ្ញានូវបម្រែបម្រួលតាមទិសកក់ក្តៅជាង សម្រាប់ទំនាក់ទំនងដែលកំពុង ជួបប្រទះនឹងភាពតានតឹងរវាងប្រទេសទាំងពីរ រុស្ស៊ី អាមេរិកនេះ។
ការចាប់ដៃរបស់ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកលើកនេះ បានបើកចេញទ្វារ សន្ទនាសម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតផងដែរ |
ជំនួបចរចាររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានអូសបន្លាយក្នុងរយៈពេល២ម៉ោង។ ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរលើបញ្ហាជាច្រើន ព្រមទាំងបញ្ហាមិនចុះសម្រុងគ្នាក្នុងទំនាក់ ទំនងទ្វាភាគីផង និងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជា បញ្ហាអ៊ុយក្រែន ស៊ីរី លទ្ធិ ភេរវកម្មនិងសន្តិសុខបណ្តាញអ៊ីនធ្វើណែតជាដើម។
គម្លាតធំរវាងភាគីទាំងពីរ
ជំនួបរវាងលោក Trump និងលោក Putin ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ភាពតានតឹងកំពុងឡើងជណ្តើរក្នុងទំនាក់ទំនងទ្វេភាគី ដែលចាប់ប្រភពពីការ សង្ស័យថា រុស្ស៊ីធ្វើការជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកកាលពីឆ្នាំ ២០១៦ ការបញ្ជូលគ្រីមនិងការគាំទ្ររបបរបស់ប្រធានាធិបតីស៊ីរី លោក Basha al- Assad ។ សម្បីតែក្នុងជំនួបនេះ លោក Trump ក៏មិន គេចពីការចោទប្រកាន់ “រុស្សី ជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំទៅមិញ”នោះឡើយ។ រីឯ បញ្ហាស៊ីរី រុស្ស៊ីប្រឆំាងជំទាស់ដាច់អហង្ការចំពោះការដែលកងកម្លាំងដឹកនាំដោយ អាមេរិកបានអនុវត្តការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើទីតាំងមួយចំនួន របស់ស៊ីរី។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីចាត់ទុកថា អាមេរិកកំពុងប្រើប្រាស់ការ ចោទប្រកាន់ “រដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី” ដើម្បីយកជាលេសមួយ សម្រាប់ធ្វើអន្តរាគមន៍យោធាទៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ ជម្លោះរវាងរុស្ស៊ីនិង អាមេរិកកាន់តែតានតឹងឡើងៗ រហូតដល់ម៉ូស្គូកាត់ផ្តាច់ខ្សែ Hotline កាត់បន្ថយ ជម្លោះនិងផ្អាកយន្តការរាំងស្កាត់ការប៉ះទង្គិចលើ លំហអាកាសជាមួយអាមេរិកនៅស៊ីរីទៀតផង។ ប្រការនេះ អាចបង្កើនជម្លោះរវាងកងកម្លាំងយោធាខ្លាំងបំផុតលើពិភព លោក នៅសមរភូមិដ៍សាហាវនេះ។
ទន់ភ្លន់លើបញ្តាបញ្ហាស្មុគស្មាញ
ទោះបីជានៅមានការមិនចុះសម្រុងគ្នាទាក់ទិនទៅនឹងផលប្រយោជន៍របស់ភាគីទាំងពីរក្តី ប៉ុន្តែតាមពិតទៅ រុស្ស៊ីនិងអាមេរិកចង់បើកចេញរាល់ ឱកាសសហប្រតិ បត្តិការ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ហេតុដូច្នេះបានជា នៅក្នុងជំនួបលើកនេះ ថ្នាក់ ដឹកនាំរុស្ស៊ីនិងអាមេរិក ទាំងពីររូប ក៏ទទួលកិច្ចព្រមព្រៀងឈប់បាញ់នៅភាគខាង លិច -ត្បូងស៊ីរី។
រាល់ការប្រកាសរបស់មជ្ឈដ្ឋានរុស្ស៊ីនិងអាមេរិកបន្ទាប់ពីជំនួបជាន់ខ្ពស់ពោលខាងលើគឺសរឲ្យឃើញថា ភាគីទាំងពីរសុទ្ធតែពេញចិត្តចំពោះរាល់លទ្ធផល ដែល ទទួលបាន។ ទោះបីជានៅមានការខ្វែងគនិតមួយចំនួនក្តី ប៉ុន្តែភាគីទាំងពីរក៏បានស្រុះ ចិត្តគ្នាលើបញ្ហាមួយចំនួនដែរ។ នេះជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី។
ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានបញ្ហា សេស សល់មិនទាន់ដោះស្រាយបាននោះ ប៉ុន្តែសញ្ញាវិជ្ជមានពីជំនួបជាន់ខ្ពស់នៅ Hamburg កំពុងរួមចំណែកបន្ធូរស្រាលភាពតានតឹងរវាងប្រទេសទាំងពីរ រុស្ស៊ីនិង អាមេរិក។ ការចាប់ដៃរបស់ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកលើកនេះ បានបើកចេញទ្វារ សន្ទនាសម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតផងដែរ៕