ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនឹងគោលដៅផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ច

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី១ នាថ្ងៃទី២ ខែសីហា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការជាតិទទួលបន្ទុកការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរ ថ្មីរូបសណ្ឋានកំណើនក្នុងចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ បានបញ្ជាក់យ៉ាង ច្បាស់ថា ត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។ តាមនោះ វៀតណាមនឹងរក្សាល្បឿនកំណើន សេដ្ឋកិច្ចឲ្យបានខ្ពស់ជាង ព្រមទាំងបន្តរិះរកកម្លាំងចលករសំរាប់កំណើនសេដ្ឋកិច្ច នាពេលខាងមុខផងដែរ។
ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនឹងគោលដៅផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ (រូបថត៖ VOV)

  ការផ្លាស់ប្ដូរថ្មីរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចមិនទទួលបានប្រសិទ្ធភាពដូចការរំពឹងទុក

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងការប្រតិបត្តិរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានា  ដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនរបស់វៀតណាមនាពេលកន្លងទៅ ទទួលបានលទ្ធផលវិជ្ជមាន។ គុណភាពកំណើនត្រូវបានលើកស្ទួយជាបណ្ដើៗ។ ការរៀបចំឡើងវិញនូវវិស័យសំខាន់ៗនៃខឿនសេដ្ឋកិច្ចដូចជាការវិនិយោគសាធារណៈ សហគ្រាសរដ្ឋនិងអង្គការឥណទាន សុទ្ធតែមានការរីកចម្រើនដែរ។ ទោះជាយ៉ាងណាក្ដី ប៉ុន្តែរូបសណ្ឋានកំណើនរបស់វៀតណាមមិនទាន់មានការផ្លាស់ប្ដូរថ្មីជាពិតប្រាកដនៅឡើយ ហើយផលិតភាពពលកម្មនៅតែពឹងផ្អែកទៅលើទុនវិនិយោគ ជំនួសឲ្យការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យានិងការគ្រប់គ្រង។ មូលហេតុគឺនៅតែមានយន្តការ គោលនយោបាយនិងច្បាប់ដែលសង្កត់លើដំណោះស្រាយរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។

រិះរកកម្លាំងចលករថ្មីសំរាប់កំណើន

ស្ដីពីភារកិច្ចរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន នាពេលខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ត្រូវការរក្សាល្បឿនកំណើនឲ្យបានខ្ពស់ជាង យូរអង្វែងជាង ហើយរិះរកកម្លាំងចលករថ្មីសំរាប់កំណើនផងដែរ។

“ពីបទពិសោធន៍និងសភាពការណ៍ជាក់ស្ដែងរបស់ប្រទេសជាតិ ត្រូវការបញ្ជាក់ជាថ្មីម្ដងទៀតថា របៀបរបប គោលនយោបាយនិងច្បាប់មានតួនាទីជាកម្លាំងចលករសំរាប់ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ បណ្ដាតំបន់ត្រូវមានសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនដ៏ល្អដើម្បីអនុវត្តន៍។ មជ្ឈឹមត្រូវអនុវត្តន៍គោលនយោបាយ ច្បាប់ ដែលរដ្ឋាភិបាលលើកសំណើ និងរដ្ឋសភាអនុម័ត។ ទីពីរគឺតួនាទីរបស់សេដ្ឋកិច្ចឯកជន និងតួនាទីនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលយើងបានចុះហត្ថលេខានាពេលកន្លងទៅ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ទៅលើតួនាទីជាកម្លាំងចលករនៃផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ដែលគ្រឹះស្ថានជាការអប់រំបណ្ដុះបណ្ដាល ពិសេសគឺយុទ្ធសាស្ត្រ៤.០។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យជំរុញខ្លាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្ម និងផលប្រយោជន៍ក្រុមក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងផ្លាស់ប្ដូរថ្មិរូបសណ្ឋានកំណើន ព្រមទាំងបន្តកែលំអបរិយាកាសធ្វើអាជីវកម្មផងដែរ។ តាមលោករូបនេះថា ត្រូវការផ្តោតសំខាន់ទៅលើកិច្ចការស្នូលចំនួន២នោះគឺ ផ្លាស់ប្ដូរថ្មីទាំងស្រុងនូវវិធីសាស្ត្រគ្រប់គ្រងរដ្ឋលើវិស័យសេដ្ឋកិច្ច ដើម្បីបន្តអនុវត្តន៍កម្មវិធីកសាងរដ្ឋាភិបាលដ៏វិន័យ ស្មោះត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិតនិងប្រសិទ្ធភាព។

បន្តអនុវត្តន៍យ៉ាងខ្លាំងក្លានូវការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបន្តអនុវត្តន៍យ៉ាងខ្លាំងក្លាការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យបណ្ដាក្រសួង ស្ថាប័ននិងតំបន់ បន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួនគោលដៅកំណើននានា៖

“សូម្បីតែក្រសួងឧស្សាហពាណិជ្ជកម្មជាក្រសួងដែលមានការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងក្លាបំផុតក្នុងប្រព័ន្ធបណ្ដាក្រសួង ស្ថាប័ន និងតំបន់ប៉ុន្តែក៏មិនទាន់ឃើញកត្តាថ្មីណាដ៏ល្អជាង ដើម្បីមានកម្លាំងចលករកំណើនយ៉ាងខ្លាំងក្លាជាងឡើយ។ ត្រូវមានសមត្ថភាពផលិតកម្មទើបបង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍបាន។ យើងត្រូវលើកស្ទួយកំណើននាពេលខាងមុខ ដើម្បីបង្កើនខ្នាតខឿនសេដ្ឋកិច្ច បង្កើតបន្ថែមការងារធ្វើ។ នេះជាសំណូមពរស្នូលរបស់គណៈកម្មាធិការទទួលបន្ទុកនិងនាយករដ្ឋមន្រ្តី”។

ភារកិច្ចរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនរបស់វៀតណាមនាពេលខាងមុខគឺធ្ងន់ធ្ងរណាស់។ រួមជាមួយគ្នានោះសភាពករណ៍ពិភពលោកនៅតែមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនដែរ។ដោយហេតុនេះ វៀតណាមត្រូវបន្តពង្រឹងម៉ាក្រូសេដ្ឋកិច្ច ជំរុញការសុក្រិតក្របខ័ណ្ឌគតិយុត្តសំរាប់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនិងកែទម្រង់រដ្ឋបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ