ប្រការអ្វីនៅខាងក្រោយការបញ្ចុះតម្លៃប្រាក់យ័ន

(VOV)_ការបញ្ចុះតំលៃប្រាក់យ័ន ក្នុងរយៈពេល៣ថ្ងៃជាបន្តបន្ទាប់ ដោយមាន
កំរិតខ្ពស់បំផុត ចាប់ពីពេលចិនបង្កើតប្រព័ន្ធអត្រាប្តូរប្រាក់​ទំនើបនាឆ្នាំ១៩៩៤មក។​ 
ទង្វើនេះ​ត្រូវបានចាត់ទុកជាការរំជើបរំជួលមួយ​ នៅក្នុងទីផ្សារហិរញ្ញវត្ថុតំបន់ និងពិ
ភពលោក។ ហេតុអ្វី បានជាចិនបានបញ្ចុះតំលៃប្រាក់យ័ន ហើយប្រការនេះនឹងនាំ
មកនូវផល​ប្រយោជន៍ និងផលវិបាកអ្វី ចំពោះប្រទេសនេះ? ​

ប្រការអ្វីនៅខាងក្រោយការបញ្ចុះតម្លៃប្រាក់យ័ន - ảnh 1
ប្រការអ្វីនៅខាងក្រោយការបញ្ចុះតម្លៃប្រាក់យ័ន

ជាធម្មតា អត្រាប្តូរប្រាក់ត្រូវស្ថិរភាព ដើម្បីពង្រឹងទំនុកទុកចិត្តរបស់វិនិយោគិន
បរទេសនានា និងបរិយាកាសវិនិយោគ កាត់បន្ថយហានិភ័យសំរាប់អង្គភាព​អាជីវ
កម្មនាំចេញ នាំចូល និងជួយប្រជាជនបង្កើនទំនុកទុកចិត្តទៅលើប្រាក់ក្នុងប្រទេស 
និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប៉ុន្តែ ដើម្បីបំពេញនឹងបំរ៉ែបំរួលនៃទីផ្សារ ​ចិនបាន
បញ្ចុះតំលៃប្រាក់យ័ន នៅកំរិតខ្ពស់បំផុត ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ ក្នុងរយៈ
ពេល៣ថ្ងៃចុងសប្ដាហ៍កន្លងទៅ ប្រាក់យ័នបានធ្លាក់តំលៃចំនួន៤,៦%។ ទីផ្សារ
ហិរញ្ញវត្ថុលើទូទាំងពិភពលោក បានភ្ញាក់ផ្អើលដោយ​​បណ្ដាពាក្យចចា​អារាម​អំពី
ការសង្គ្រាមមួយអំពីប្រាក់បានកើតមានឡើង។

          ជំនះពុះពារលើការថយចុះរបស់ខឿនសេដ្ឋកិច្ចនិងជំរុញខ្លាំងការនាំចេញ

        ក្នុងប្រវត្តិសាស្ត្ររូបីយប័ណ្ណពិភពលោក កំណើនខឿនសេដ្ឋកិច្ចយឹតយាវ ​និង
ធ្លាក់ថ្លៃ បណ្ដាលអោយប្រទេសមួយចំនួនត្រូវកែតំលៃប្រាក់ ហើយក្នុងករណីនេះ
 ចិនក៏មិនស្ថិតនៅខាងក្រៅនិន្នាការនេះទេ។ តាមការស្ថិរតិ ​ខឿនសេដ្ឋកិច្ច​របស់
ប្រទេសធំទី២ លើពិភពលោក កំពុងមានកំណើនយឹតបំផុត ក្នុងរយពេល​៦ឆ្នាំ
កន្លងទៅ ដូចជា៖ ការនាំចេញរបស់ចិនក្នុងខែកក្កដាបានថយចុះ៨,៣% ​បើ
ប្រៀបនឹងរយពេលដូចគ្នា នាឆ្នាំទៅមិញ សកម្មភាពផលិតកម្មទាបជាងការ​
ព្យាករណ៍។ ដូច្នេះ អ្នកជំនាញការជាច្រើនបានចាត់ទុកថា៖ ដើម្បីជួយឧបត្ថម្ភ
អ្នកនាំចេញក្នុងប្រទេស បង្កើនការប្រកួតប្រជែងរបស់ទំនិញ ចិនត្រូវជ្រើសរើស​
ដំណាក់កាលនេះដើម្បីបញ្ចុះតំលៃប្រាក់យ័ន។ ប៉ុន្តែ អ្នកវិភាគជាច្រើនបានចាត់
​ទុកថា៖ រួមជាមួយការជួយឧបត្ថម្ភផ្នែកនាំចេញនេះ ការបញ្ចុំតំលៃប្រាក់យ័ននេះ
នៅជួយឧបត្ថម្ភប៉េកាំងមាន​បន្ថែមគុណប្រយោជន៍ក្នុងការប្រកួតប្រជែង​ទៀត
​ផង។ ក្នុងស្ថានភាពជាក់ស្ដែង ទីផ្សាររូបីយប័ណ្ណពិភពលោកត្រូវរងឥទ្ធិពលមិន
​តូចតាច។ តំលៃប្រាក់នៃប្រទេសក្នុងតំបន់ ដូចជា អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា
 និងសិង្ហបុរី ក៏ត្រូវបញ្ចុះតំលៃប្រមាណ១%ដែរ។

          ការខំប្រឹងប្រែងសាកលភាវូបនីយកម្មប្រាក់យ័ន

        គោលដៅនៃការបញ្ចុះតំលៃប្រាក់យ័នគឺជួយឧបត្ថម្ភកំណើនគឺច្បាស់លាស់
ណាស់ហើយ។ ប៉ុន្តែ ​ទង្វើនេះនៅមានគោលដៅមួយទៀតគឺសាកល​ភាវូប​នីយ
កម្ម​ប្រាក់យ័នទៀតផង។ ពីយូណាស់មកហើយ ចិនជានិច្ចកាលស្វែងរកវិធាន​ការ
 នាំប្រាក់យ័នបញ្ជូលក្នុងក្រុមប្រាក់មានសិទ្ធិដកទុនពិសេស (​ SDR) និងជា​ប្រាក់
បំរុង​អន្តរជាតិ ស្មើនឹង​ ដុល្លារអាមេរិក ប្រាក់អឺរូ ប្រាក់ផោន និង​ប្រាក់​យ៉េន​ជប៉ុន។ 

          ប៉ុន្តែការបញ្ចុះតំលៃប្រាក់យ័នលើកនេះរបស់ចិន ត្រូវបានមជ្ឈដ្ឋានអ្នក​
សង្កេតការណ៍ថា៖ជាទង្វើចេតនា ដើម្បីបញ្ចាក់អំពីភាពសកម្មនៃយន្តការប្រាក់
 ​ជាលក្ខណះមួយក្នុងចំណោមលក្ខណះ ដើម្បីចិនធ្វើសមាហរណកម្មស៊ីជំរៅ
ក្នុង​ទីផ្សារហិរញ្ញវត្ថុពិភពលោក។ ហើយឆ្នាំ២០១៥នេះ ក៏ជាពេលវេលាដែល
បាន​ IMF ពិនិត្យមើលឡើងវិញ អត្រាប្រាក់នៅក្នុង SDR ដែរ។

          ផលវិបាកជាច្រើន

        រួមជាមួយផលប្រយោជន៍ជាច្រើននាបច្ចុប្បន្ននេះ មជ្ឈដ្ឋានអ្នកវិភាគក៏បាន
ចាត់ទុកថា៖ ចិនក៏ត្រូវរងឥទ្ធិពលជាច្រើន ពីការបញ្ចុះតំលៃប្រាក់យ័នលើកនេះ
​ដែរ។ នោះគឺការថយចុះពីចរន្តទុនផ្សេងៗ។ តាមការប៉ាន់ស្មានថា៖ អត្រាប្រាក់​
យ័នថយចុះ១% ទុនចំនួន៤០ពាន់លានដុល្លារអាមេរិក នឹងបានថយចុះពីទីផ្សារ
​ចិន។ ការបំរ៉ែបំរួលនេះ ជះឥទ្ធិពលជាច្រើន ចំពោះវិស័យបច្ចេកវិទ្យាព័ត៍មាន ​
អចលនវត្ថុ និងហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រាក់លើពិភព
​លោកទាប និងទីផ្សារឥណទានក្នុងប្រទេសត្រូវបានរឹតបន្តឹង បណ្ដាលអោយ
ក្រុមហ៊ុនចិនជាច្រើន ត្រូវស្វែងរកខ្ទង់កម្ចីពីបរទេស។ តាមការប៉ាន់ស្មានថា 
បណ្ដា​ក្រុមហ៊ុនចិនកំពុងខ្ចីប្រាក់ចំនួន៣៧០ពាន់លានដុល្លារអាមេរិក ហើយ
​ប្រាក់យ័ន​ត្រូវបញ្ចុំនេះនឹងបណ្ដាលអោយបរិមាណបំណុលនេះកើនឡើង។ 

          យល់ដឹងច្បាស់អំពីផលវិបាកនេះ ចិនបានបង្កើនតំលៃប្រាក់យ័ននេះឡើង
បានបន្តិច។ ប៉ុន្តែ បណ្ដាអ្នកវិភាគនៅចាត់ទុកថា៖ កាយវិការនេះរបស់ចិនគឺជា
ទង្វើ​ចេតនា ដើម្បីជំរុញខឿនសេដ្ឋកិច្ច រក្សាកំណើន និងការងារធ្វើផង ព្រមទាំង
​លើក​កំពស់តួនាទីសំរាប់ប្រាក់យ័ន ជួយប្រទេសនេះអនុវត្តគោលដៅការទូត
 ពង្រឹង​តួនាទីសំខាន់របស់គេនៅក្នុងខឿនសេដ្ឋកិច្ចសកលទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ