បារាំងនិងវៀតណាមខិតជិតគ្នាពី១ថ្ងៃទៅ១ថ្ងៃ

(VOV World)_ឆ្នាំបារាំងនៅវៀតណាមត្រូវបានចាប់ផ្តើមពីខែមេសាឆ្នាំ ​២០១៣ ​​និងអូសបន្លាយរហូតមកដល់ពាក់កណ្ដាល​ឆ្នាំ២០១៤ជាមួយ​សកម្មភាព​សហប្រតិបត្តិ​ការទ្វេភាគីដ៏សម្បូរបែប។ ឆ្នាំបារាំងនៅវៀតណាម ​២០១៣ និង​បន្ទាប់មក​ទៀតគឺឆ្នាំ
វៀតណាម នៅបារាំង២០១៤ បានគូសសញ្ញាសម្គាល់លើ​កំណាំត់​ផ្លូវ ៤០ឆ្នាំ សហប្រតិ
បត្តិការមាន ប្រសិទ្ធភាព រវាងវៀតណាមនិងបារាំង​ បើកចេញ​យថាទស្សន៍​សហប្រតិ បត្តិការថ្មី ខ្លាំងក្លានិងជ្រាលជ្រៅជាង។ ​

បារាំងនិងវៀតណាមខិតជិតគ្នាពី១ថ្ងៃទៅ១ថ្ងៃ - ảnh 1
នាំប្រទេសបារាំងខិតជិតវៀតណាមជាង (internet)


          យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីនាំប្រទេសបារាំង ខិត​ជិត
វៀតណាម  នេះគឺជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក
 Jean Noel Poirier នៅក្នុងសន្និសីទកាសែត ឧទ្ទេសនាម​បណ្ដា​សកម្មភាពរំលឹកខួបអនុ
ស្សាវរីយ៍  លើកទី ៤០ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-​បារាំង ដែល​ប្រព្រឹត្ត ទៅនាពេលថ្មីៗនេះ នៅទី​ក្រុង​ហាណូយ។ ថ្លែងមតិនៅទីនេះ លោក Jean Noel Poirier  បានសង្កត់ធ្ងន់ថា÷

          “ ការដែលវៀតណាម និងបារាំងសម្រេចចិត្ត រំលឹកខួបអនុស្សាវរីយ៍ លើកទី ​៤០  ទិវាបង្កើតទំនាក់ទំនងការទូត ជាមួយព្រឹត្តិការណ៍ធំចំនួន២គឺ ឆ្នាំបារាំងនៅវៀតណាម
នាឆ្នាំ ២០១៣ និងឆ្នាំវៀតណាមនៅបារាំង នាពាក់កណ្ដាល ដើមឆ្នាំ២០១៤ ដើម្បីឧទ្ទេ
សនាមរាល់ឧត្តមភាពរបស់គ្នាទៅវិញទៅមក។ ការឆ្លៀតយក​ឧត្តមភាពនេះ ក្រោយរ
យះពេល៤០ឆ្នាំ​បង្កើតទំនាក់ទំនងការទូត នេះ នឹងបង្កើតបុព្វបទដើម្បីយើង ជំរុញកិច្ច
សហប្រតិបត្តិការខ្លាំងក្លាជាងទៀត ក្នុងរយះពេលខាងមុខ​។ ”

          អាចឃើញថា÷​រយះពេល៤០ឆ្នាំកន្លងទៅតាំងពីពេលបង្កើតទំនាក់ទំនង​ការទូត មក ទោះបីជាទទួលបានសមិទ្ធិផលសំខាន់ជាច្រើនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ច -ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅតែអភិវឌ្ឍន៍មិនទាន់ទទួលបានដូចតាម​បំ
ណង។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងបារាំងនិងវៀតណាម នៅទាបបើប្រៀប​នឹងប្រទេសបារាំងជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយហេតុនេះ  ចំណុច១ ក្នុងចំណោមចំណុចសំខាន់ របស់ឆ្នាំបារាំងនៅវៀតណាម២០១៣នេះគឺស
កម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច- ពាណិជ្ជកម្ម។ ស្ដីពីបញ្ហានេះ​ លោកស្រី ​Tardieu Smith ទី ប្រឹក្សារពាណិជ្ជកម្ម នៃស្ថានទូតបារាំងប្រចាំនៅ​វៀតណាម ​បានអោយដឹងថា÷

          “ ឆ្នាំ ២០១២ និងដើមឆ្នាំ ២០១៣នេះជាដំណាក់កាលលំបាករួមនៃ​ខឿនសេដ្ឋ
កិច្ច។ ប៉ុន្តែ ​ក្នុងឆ្នាំ ២០​១២ និងដើមឆ្នាំ ២០១៣ គឺការជំនឿទុកចិត្ត ​របស់អង្គភាពអាជីវ
កម្ម  ចំពោះទីផ្សារវៀតណាមបានកែលំអរ។ បារាំងក៏អញ្ជើង​ដែរ។ បារាំងនៅតែ​ជា វិនិយោគិនចូលមកវៀតណាម​។”

          នាបច្ចុប្បន្នមានអង្គភាពអាជីវកម្មបារាំងប្រមាណ៣០០អង្គភាពកំពុងធ្វើ​សកម្ម
ភាព នៅទីផ្សារវៀតណាម។ តាមការស្ថិតិនាឆ្នាំ២០១២បានសឲ្យឃើញថា​ការនាំចេញ របស់វៀតណាមចូលបារាំងកំពុងបានកើនឡើង។ ទីប្រឹក្សាពាណិជ្ជកម្ម Tardieu Smith
បានចាត់ទុក​បារាំងរង់ចាំទំនិញនាំចេញធំជាងរបស់វៀតណាម​ចូលបារាំងនិងសហ
ភាពអ៊ឺរុប(EU) និងនោះគឺជាអនាគតសហប្រតិបត្តិការ​ថ្មីរវាង​ប្រទេសទាំងពីរ។ ក្នុង វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមនៅទីក្រុងហូជីមិញ​ព្រឹត្តិការណ៍ចាប់ផ្ដើម ឲ្យឆ្នាំបារាំងនៅវៀតណាមនឹង​មានជំនួបប្រាស្រ័យជាង១ពាន់រវាងមជ្ឈដ្ឋាន អាជីវករ នៃប្រទេសទាំងពីរ។ លោកស្រី Tardieu Smith បានឲ្យដឹងថែមទៀតថា៖

          “ខឿនសេដ្ឋកិច្ចវៀតណាម​កំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ ឧទាហរ ណ៍ ដូច ជាឧស្សាហកម្មម្ហូបអាហារប្រើប្រាស់និងបារាំងមានឧត្តមភាព​ជាច្រើនក្នុងវិស័យនេះដូ
ច្នេះ។ យើងខ្ញុំឃើញថាមានសក្ដានុភាពជាច្រើនដើម្បីសហប្រតិបត្តិការជាមួយវៀត
ណាម។​ យើងខ្ញុំក៏ចង់សង្កត់ថ្ងន់ថា ទំនាក់ទំនង​ស​ហ​ប្រតិបត្តិការរបស់បារាំងជាមួយ វៀតណាមមានទស្សនវិស័យ​វែងឆ្ងាយ។”

          រួមជាមួយវេទិការអង្គភាពអាជីវកម្មជាកិច្ចប្រជុំសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់​បារាំង-វៀតណាមនឹងការធ្វើអោយការព្រមព្រៀង​សហ​ប្រតិបត្តិ​ការអំពីពាណិជ្ជកម្មនិងវិនិយោគ
រវាង ប្រទេសទាំងពីរក្លាយទៅជាការពិតជាក់ស្ដែងនាពេលអនាគត។ ឆ្នាំនេះ​វៀត​ណាម និងបារាំងក៏លើកកំរិតទំនាក់ទំនងជាផ្លូវការឡើងកំរិត ដៃគូរយុទ្ធ​សាស្ត្រ។ ប្រការនេះ សមស្របទាំងស្រុងនឹងប្រវត្តិសាស្ត្រនិង​ស្ថានភាព​ជាក់​ស្ដែង​​នៃទំនាក់ទំនងវៀតណាម
-បារាំង បង្កក្របខ័ណ្ឌថ្មីនាំទំនាក់ទំនង​រវាង​ប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាង។ រំលឹកខួបអនុស្សាវរីយ៍លើកទី​៤០ទិវា​បង្កើតទំនាក់ទំនងការទូតជាមួយការជ្រើស រើស
រៀបចំ នៅប្រទេសនីមួយៗក៏ជា​ឱកាសដើម្បីប្រទេសទាំងពីររំលឹកឡើងវិញប្រវត្តិសាស្ត្រ នៃទំនាក់ទំនងដែល​ ប្រជាជាតិទាំងពីរពួនជ្រំ ព្រមទាំង​រួមគ្នាឆ្ពោះទៅយថាទស្សន៍​សហប្រតិបត្តិការថ្មីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ