ប្រឌិតសំដៅអនុវត្តមហិច្ឆតាផ្លូវអណ្ដាតគោ

(VOV)_ជាច្បាស់លាស់ថាការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou៩៨១​
 នៅ​ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាប​បាតសមុទ្ររបស់វៀតណាម ​ជាស កម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ​អធិបតេយ្យភាព សិទ្ធិយុត្តាធិការរបស់ វៀតណាម  តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២។ប៉ុន្តែ ចិនមិនត្រឹម
តែ​មិន​ដកស្ថានីយខួងនិងនាវាការពារនានាចេញ​ពី តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ និង​តំបន់
ខ្ពង់​រាបបាតសមុទ្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំង និយាយកំរោល​ថា៖ ​ស្ថានីយ ខួងនេះកំពុងធ្វើសកម្មភាពនៅក្នុងតំបន់ដែនសមុទ្ររបស់ចិន។ ​ស្ដីពីប្រការនេះបណ្ដា អ្នកជំនាញការស្រាវជ្រាវអំពីច្បាប់សមុទ្របានចាត់​ទុកថា៖ ចិនកំពុង ប្រឌិត សំដៅ អនុវត្តមហិច្ឆតាផ្លូវអណ្ដាត​គោរបស់ខ្លូន។

ប្រឌិតសំដៅអនុវត្តមហិច្ឆតាផ្លូវអណ្ដាតគោ - ảnh 1
ស្ថានីយខួង Haiyan Shiyou៩៨១​(TTXVN)

          ក្នុងព្រឹត្តិការណ៍ថ្មីៗបំផុត ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក Cui Tiankai បាន ឆ្លើយសម្ភាសន៍កាណាល់ CNN របស់អាមេរិក ថា៖ ចិនកំពុង​ធ្វើសកម្មភាព ខួងរុករក នៅក្នុងតំបន់ដែលមានចំងាយ១៧ម៉ាយពីកោះ Tri Ton ដែល​ចិនកំពុងគ្រប់គ្រង  និងតំបន់នេះមានចំងាយពីឆ្នេរសមុទ្រ​វៀត​ណាម​១៥០ម៉ាយ។ ដូច្នេះ ស្ថានីយខួង របស់ចិនមិនស្ថិតនៅក្នុងតំបន់សេដ្ឋ​កិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ អាចអះអាងបានថា៖ នេះគឺជាការប្រឌិត និងខុសឆ្គងទាំងស្រុង។

          ការប្រឌិតដោយអំពើខុសឆ្គងទាំងស្រុង

          ក្នុងស្ថាន ភាពជាក់ស្ដែង តំបន់ដែលចិនដាក់ស្ថានីយខួង Haiyan Shiyou ៩៨១  មានចំងាយពីកោះ Ly Son របស់វៀតណាម ចំនួន១៥០ ម៉ាយ និង​ស្ថិតទាំងស្រុងក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខ ២០០ម៉ាយ គិតពីខ្សែរបន្ទាត់មូលដ្ឋានរបស់វៀតណាម។ តាម
បណ្ឌិត Nguyen Toan Thang នៅមហា​វិទ្យាល័យ​ច្បាប់ហាណូយវិភាគថា៖

          “ កោះ Tri Ton ជាផ្នែកមួយរបស់ប្រជុំកោះ Hoang Sa។ និង​ចំពោះ​ប្រជុំកោះ
 Hoang Sa វៀតណាមមានគ្រប់ភ័ស្តុតាងគតិយុត្តិដើម្បី​ អះអាងថា៖ ​ប្រជុំកោះ Hoang Saជាផ្នែកមួយក្នុងដែនដីរបស់វៀតណាម ​និងចិនគ្មាន​សំអាង​គតិយុត្តិណាមួយ ឬ ប្រវត្តិសាស្ត្រណាមួយអំពីកោះនេះ​ទេ។  ”

          បណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែននៃ​រដ្ឋាភិបាល​វៀតណាម ក៏បានសង្កត់ធ្ងន់ថា៖ ចិនបានប្រឌិតថា៖​ស្ថានីយខួង​ Haiyan Shiyou ៩៨១ ធ្វើសកម្មភាពក្នុងតំបន់ដែនសមុទ្ររបស់ចិន។ ​ប៉ុន្តែ​តាមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ ប្រជុំកោះ​ Hoang Sa មិនមែនជាប្រទេស
ប្រជុំកោះទេ។ និងកោះ Tri Ton ចំណុះប្រជុំ​កោះ Hoang Sa ក៏មិនបំពេញបានបទ ដ្ឋាននានាក្នុងប្រការទី១២១នៃអនុ​សញ្ញា​អង្គការសហប្រជាតិ ស្ដីពីច្បាប់សមុទ្រ  ១៩៨២ និងគ្មានមាន​លក្ខណះ​ធម្មជាតិសមស្របដើម្បីមនុស្សរស់នៅបានទេ។ ដូច្នេះមិនអាចមានលក្ខណះគ្រប់គ្រាន់ដើម្បីបង្កើតខ្សែរបន្ទាត់មូលដ្ឋានសំរាប់កោះ
នេះបានទេ។ លោក Tran Cong Truc សង្កត់ធ្ងន់ថា៖

          “ ជាច្បាស់លាសថា៖នេះគឺជាការប្រឌិត អំពើប្រែក្លាយសទៅជាខ្មៅ​និងជា
អន្ទាក់​១ ដើម្បីចិនដណ្ដើមបានការទទួលស្គាល់ជាប្រយោល ចំពោះការ​បំ​ប្លែង​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ របស់ចិន ​សំដៅ
ប្រែក្លាយពីគ្មាន​ទៅជាមាន ប្រែ​ក្លាយតំបន់​គ្មានការជំលោះទៅជា​តំបន់មានការ
ជំលោះ ដើម្បីបញ្ជាក់អំពីខ្សែរផ្លូវព្រំដែនអណ្ដាតគោ​ដោយគ្មានសមហេតុសមផល​
របស់គេ។”

មានចេតនាប្រឌិតហេតុផល ប្រែក្លាយពីគ្មានទៅមាន​

          ទឡ្ហីករណ៍១ក្នុងចំណោមទឡ្ហីករណ៍ដែលចិនធ្លាប់ប្រើ ដើម្បីការពារ​អំពើ
ខុសច្បាប់របស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម គឺប្រើ លិខិត របស់អតីតនាយករដ្ឋមន្រ្តី លោកPham Van Dong ដែលផ្ញើរជូនអតីតនាយករដ្ឋម
ន្រ្តីចិនលោក Zhou Enlai នាឆ្នាំ ១៩៥៨ ។ ចិនបានប្រើឧបាយកល គ្រប់បែបយ៉ាង
ដើម្បីប្រឌិតថាលិខិតនេះរបស់លោក Pham Van Dong គឺច្បាស់ លាស់ថា ​រដ្ឋា​ភិបាលវៀតណាមបានទទួលស្គាល់​អធិបតេយ្យ​របស់ចិន ចំពោះប្រជុំកោះ
 Hoang Sa និង Truong Sa។ ស្ដីពីប្រការនេះ បណ្ឌិត Tran Cong Truc បានលើក
ច្បាស់ថា៖

          “ត្រូវក្រឡេកមើល​ត្រង់ទៅលើការពិតគឺក្នុងលិខិតរបស់​អតីត ​នាយករដ្ឋ
មន្រ្តីវៀតណាម លោក Pham Van Dong ផ្ញើរជូន​អតីតនាយករដ្ឋមន្រ្តីចិនលោក Zhou
Enlai គ្មានពាក្យណា១​ ដែលចែងថា វៀតណាមទទួលស្គាល់ អធិបតេយ្យភាព
របស់ចិនចំពោះប្រជុំកោះ Truong Sa និង Hoang Sa ឡើយ។ លើវិស័យគតិយុត្ត
នាឆ្នាំ១៩៥៨កិច្ចព្រមព្រៀង​ទីក្រុង Geneva បានកំណត់ច្បាស់ថា ប្រទេសវៀត
ណាមប៉ែកខាងត្បូង​​របស់ខ្សែ​ស្រប​ទី១៧ រួមមានបណ្តាកោះ ​គឺក្រោមការគ្រប់
គ្រងរបស់វៀត​ណាមសាធារណរដ្ឋ​និងវៀតណាមប៉ែកខាងជើងនៃ ខ្សែស្របទី
១៧​ក្រោម​ការ​គ្រប់​គ្រងរបស់​សាធារណរដ្ឋប្រជាធិបតេយ្យ​វៀតណាម​​។ លើវិ
ស័យភូមិសាស្រ្ត ប្រជុំកោះ Hoang Sa និង Truong Sa គឺស្ថិតនៅប៉ែកខាង ត្បូងនៃ
ខ្សែ​ស្រប ទី១៧ ដោយហេតុនេះ ការគ្រប់គ្រងតំបន់នេះគឺចំណុះ រដ្ឋាភិបាល
សាធារណរដ្ឋ វៀតណាម​ក្នុងតួនាទីជាតំណាងរបស់វៀតណាម ”។

          ចិនកំពុងធ្លាក់ចូលក្នុងស្ថានភាពអន់ខ្សោយ

          ជាច្បាស់លាស់ថា៖ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ច​ផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ​​បានរំលោភទៅលើ
ច្បាប់អន្តរជាតិ។ការដែលចិនបានប្រើគ្រប់​កលល្បិចដើម្បី​អធិប្បាយអោយអំពើខុសឆ្គង់
នេះ របស់ខ្លួន បានធ្វើអោយចិនត្រូវសហគមន៍អន្តរជាតិអរិចិត្ត ចៀសឆ្ងាយ។ បណ្ឌិត 
Nguyen Toan Thang បានសង្កត់​ធ្ងន់​ថា៖​

          “ អាចងាយឃើញ​​ថា៖ក្នុងស្ថានភាពជាក់ស្ដែង ចិនមិននាំចេញភ័ស្តុតាង​គតិយុត្តិទេ។ ប្រសិនបើវាយតំលៃពីវិស័យទំនាក់ទំនងអន្តរជាតិ បណ្ដាសកម្មភាពឈ្លានពានរបស់ចិន
 និងសកម្មភាពដាក់ស្ថានីយខួង Haiyan Shiyou ៩៨១​ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម បានធ្វើអោយតួនាទីរបស់ចិនត្រូវបានថយចុះជាច្រើន។”

          បណ្ដាការវិភាគពោលខាងលើនេះ បានអះអាងជាថ្មីម្ដងទៀត ថា៖ការដែលចិនបាន ដាក់ស្ថានីយ​ដោយខុសច្បាប់​ នៅក្នុងតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​ និងតំបន់ខ្ពង់រាប​បាតសមុទ្រ នៃសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាម។ ដោយបណ្ដាកាយវិកានេះ ​ទំនុកទុកចិត្តរបស់ប្រទេស​ផ្សេងៗក្នុងតំបន់ចំពោះចិនបានថយចុះ។​ពិសេសគឺអំពើនេះ របស់ចិនបានជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាម​និងចិនទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ