|
ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត (VOV) |
Vovworld-ពិនិត្យអំពីរាល់សន្ទស្សន៍នោះ អាស៊ី-អាគ្នេយ៍នាបច្ចុប្បន្នជាដៃគូ
ពាណិជ្ជកម្មនិងវិនិយោគសំខាន់និងមានសក្ដានុភាពជាច្រើនបំផុតលើពិភពលោក។
នាពេលកន្លងមកប្រទេសធំៗសុទ្ធតែមានគោលនយោបាយយុទ្ធសាស្ត្រដ៏ច្បាស់
លាស់បង្វែទិសទៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់
តួនាទីនៃដំបន់អាស៊ី-អាគ្នេយ៍។ ហេតុនេះហើយរដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រីអង់គ្លេស៍
David Cameron មិនចង់យឺតយាវក្នុងការប្រណាំងស្វែងរកឱកាសសហប្រតិបត្តិការនៅ
ទីផ្សារមួយពោពេញទៅដោយសក្ដានុភាពនេះឡើយ។
គោលដៅសេដ្ឋកិច្ចគឺសំខាន់បំផុត
នាបច្ចុប្បន្ន ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអង់គ្លេសនិងប្រទេសនានានៅដំបន់អាស៊ី
-អាគ្នេយ៍ត្រឹមតែនោកំរិតល្មម។ ការនាំចេញរបស់អង់គ្លេសទៅដំបន់នេះត្រឹមតែនៅកំរិត១៥ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះទេ។ ដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេស
អាស៊ី-អាគ្នេយ៍ចំនួន៤របស់លោក Cameron បាននាំមកសារមួយដ៏ច្បាស់លាស់ថា
អង់គ្លេសនឹងពហុបែបបនីយកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួននិងត្រៀមខ្លួនជាស្រេច
ផ្លាស់ប្តូរ។ ការបើកទូលាយសកម្មភាពពាណិជ្ជកម្មទៅអាស៊ី-អាគ្នេយ៍បានជួយអង់គ្លេស
អនុវត្តសុប៉ិនបង្កើនតំលៃនាំចេញរបស់អង់គ្លេសឡើងកំរិត១លានលានផោន(ប្រមាណ
១៥លានលានដុល្លារអាមេរិក)ដល់ឆ្នាំ២០២០។
នៅឥណ្ឌូនេស៊ីកន្លែងបង្អង់ដំណើរដើមដំបូង លោក Cameron សន្យាផ្គត់ផ្គង់ខ្ទង់កម្ចី
ឡើងដល់១,៥ពាន់លានដុល្លារអាមេរិកសំរាប់គំរោងការហេដ្ឋានរចនាសម្ព័ន្ធនៅ
ឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា
លើវិស័យនាវាចរណ៍ស្រាវជ្រាវនិងផ្នែកអាវកាសស៊ីវិល។
បន្ទាប់ពីឥណ្ឌូនេស៊ី ទៅកាន់វៀតណាម នាយករដ្ឋមន្ត្រី David Cameron មិនត្រឹមតែ
ចូលរួមសកម្មភាពនៅក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងលៃទុកពេលវេលាជាច្រើន
ជួបប្រាស្រ័យជាមួយសហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម។ អង់គ្លេសកំពុងឈរលំដាប់ថ្នាក់ទី៣ក្នុង
ចំណោមប្រទេស EU វិនិយោគចូលមកវៀតណាម ដោយមានចំនួនគំរោងការណ៍ចំនួន
២០៤មានចំនួនទុនវិនិយោគសរុបជិត៣ពាន់២រយលានដុល្លារអាមេរិក។ ចាត់តុកវៀត
ណាមជាដៃគូសំខាន់ក្នុងដំបន់ នាយករដ្ឋមន្ត្រី Cameron រួមជាមួយសមភាគីវៀតណាម
ប្រមូលផ្ដុំពិភាគ្សាលើការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង
អាស៊ាននិង EU។ ប្រសិនបើ FTA អាចបានចុះហត្ថលេខានោះ អាចនាំមកឲ្យអង់គ្លេស
ចំនួនប្រាក់៤ពាន់៥រយលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដោយការនាំចេញ។
ចូលរួមជាច្រើនជាងទៅលើបញ្ហាសន្តិសុខដំបន់និងសកល
គិតតាំងពីជាប់ឆ្នោតឡើងវិញនាខែឧសភាឆ្នាំ២០១៥នោះ នាយករដ្ឋមន្ត្រី Cameron
ជានិច្ចកាលអះអាងនូវគោលជំហរអាទិភាពរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស(IS)។ដើម្បីទប់ទល់នឹងការគំរាមកំហែងធំបំផុតលើពិភពលោក
នោះត្រឹមតែការសាមគ្គីភាពសហការលើក្របខ័ណ្ឌសកលលោកទាំងមូល។ ហេតុនេះ
ហើយក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍ចំនួន៤នេះប្រធានបទ
សហប្រតិបត្តិការប្រឆាំង IS មិនអាចមិនបានលោក Cameron រំលឹកដល់នៅប្រទេស
ចំនួន២មានចំនួនប្រជាជនឥស្លាមច្រើនបំផុតលើពិភពលោកគឺឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។
លោក Cameron សន្យានឹងបង្កើនការជួយឧបត្ថម្ភទាំងខាងហិរញ្ញវត្ថុនិងបច្ចេកវិទ្យាសំរាប់
រដ្ឋាភិបាលបណ្ដាប្រទេសនេះសំដៅទប់ស្កាត់ការជ្រើសរើសសមាជិកជ្រុលនិយមលើ
បណ្ដាញអិនធឺណែត។
ចំពោះរាល់ឯកសារក្តៅគគុករបស់ដំបន់គឺបញ្ហាសមុទ្រខាងកើត ក្នុងដំណើរទស្សន
កិច្ចលើកនេះ នាយករដ្ឋមន្ត្រី Cameron ជាថ្មីម្ដងទៀតអះអាងគោលជំហររបស់រដ្ឋាភិបាលក្រុងឡុងថា រាល់ភាពតានតឹងនៅសមុទ្រខាងកើតត្រូវបានដោះស្រាយលើមូលដ្ឋានច្បាប់
អន្តរជាតិនិងរាល់អំពើឯកតោភាគីបង្ករឿងហេតុណាក៏អាចគំរាមកំហែងទៅលើស្ថិរភាព
ក្នុងដំបន់ក៏ដូចជាភាពសម្បូររុងរឿងសកល។
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥និង២០១៦របស់ដំបន់អាស៊ានតាមការព្យាករណ៍
របស់ធនាគារអភិវឌ្ឍន៍អាស៊ីគឺ៤,៦%និង៥,១%។ អាស៊ាននឹងក្លាយទៅជាទីផ្សាររួមធំទី៤
លើពិភពលោកនាឆ្នាំ២០៣០។ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ានតាមផែនការនឹង
បានបង្កើតនាចុងឆ្នាំនេះនឹងក្លាយទៅជាទោផ្សារចំណាយដ៏ធំធេងដោយមានចំនួនប្រជាជនជិត៥៦០លាននាក់។ ខណៈពេលនោះ ដោយមានកំណើន២,៨%នាឆ្នាំ២០១៤ អង់គ្លេស
បានហួសពីបារាំងដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចធំៗនៅអឺរ៉ុបបន្ទាប់ពីអាល្លឺម៉ង់។ ដោយ
ដំណើរទស្សនកិច្ចលើកនេះអង់គ្លេសមានបំណងចងសម្ព័ន្ធជិតស្និទ្ធជាងជាមួយបណ្ដា
ទីផ្សារមានកំណើនខ្ពស់នៅដំបន់ ដើម្បីការពិតបនីយកម្មសុប៉ិនក្លាយទៅជាខឿនសេដ្ឋកិច្ច
ធំបំផុតនៅលោកខាងលិច៕