ប្រទេស អាល្លឺម៉ងក្រោយពីការបោះឆ្នោត
HONG VAN -  
(VOV WORLD) /  
Vovworld-ការសាកល្បងដំបូងបង្អស់ចំពោះ លោកស្រី Angela Merkelគឺជាការស្វែងរក
ដៃគូដើម្បីបង្កើតសម្ព័ន្ឋភាពកាន់អំណាច។តាមលទ្ឋផលរាប់សន្លឹកឆ្នោតបានសរឲ្យ
ឃើញថា៖គណះបក្សគ្រឹសសាសនិកប្រជាធិតេយ្យ(CDU/CSU)របស់ លោកស្រី Angela Merkelដណ្តើមបានសំលេងគាំទ្រ៤១,៥% ជាកំរិតសន្លឹកខ្ពស់បំផុត។ដោយលទ្ឋផលនេះ
ចំនួនអាសនៈក្នុងសភា គឺបានត្រឹមតែ ៣១១អាសនៈ ប៉ុណ្ណោះ ក្នុងចំណោមអាសនៈសរុប
៦៣០។ នេះមានន័យថា លោកស្រី Angela Merkelនៅខ្វះ អាសនៈទើបអាចបង្កើតរដ្ឋាភិ
បាលបាន។និងការចរចារដើម្បីបង្កើតសម្ព័ន្ឋភាពកាន់អំណាចជាបញ្ហាស្មុគស្មាញ១។ តាមទ្រឹស្តី លោកស្រី Angela Merkel អាចចរចារដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ
គណបក្សខៀវ ឬគណបក្សសង្គម ប្រជាធិបតេយ្យ (SPD)។ ប៉ុន្តែ នាបច្ចុប្បន្ន គណបក្ស
ខៀវ ឬ SPD សុទ្ធតែមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះ។ ការបង្កើតមហាសម្ព័ន្ធភាព ជាមួយ
SPD ជាច្រកទ្វាចង្អៀត ពេលដែល ថ្នាក់ដឹកនាំរបស់ គណបក្សនេះ លោក Peer Steinb-
rrueck មិនសោមនស្សរីករាយ ចំពោះការរួមសហការជាមួយ CDU /CSU និងបានប្រកាស
ថា÷ លោកស្រី Angela Merker ត្រូវស្វែងរកការគាំទ្រដោយខ្លួនឯងក្នុងពេលនោះ គណបក្ស
ខៀវ អះអាងថា÷គោលមាគា៍របស់គណបក្សខៀវនេះមានចំណុខខុសគ្នាឆ្ងាយពេលជា
ពិសេសគឺក្នុងបញ្ហាពន្ធ។
|
រូបថតVNA |
ដោយហេតុនេះ ដើម្បីរដ្ឋសភាអាណាត្តិថ្មីអាចបើកសម័យប្រជុំដំបូងនាថ្ងៃ ទី២២តុលាខាង
មុខ ក្រុមសហការីរបស់លោកស្រី Angela Merkel ពិតជាត្រូវសម្តែងនូវការប៉ិនប្រសបក្នុង
ការបញ្ចុះបញ្ចូល ក្នុងបណ្តាកិច្ចចរចារ ដើម្បីបង្កើតឡើងសម្ព័ន្ធកាន់អំណាច ដោយមិនជះឥទ្ធិពលដល់គោលនយោបាយដែលត្រូវបាន CDU/CSU នាំចេញ។ការសាកល្បង១
ទៀតចំពោះលោកស្រី Angela Merkel គឺបន្តដោះស្រាយ រាល់បញ្ហានៅសល់ក្នុងសង្គមអា្ល
លឺម៉ង់។ នោះគឺការខុសគ្នាអំពីប្រាក់ចំណូលកាន៉តែធំទៅដែលកំពុងបង្កើនភាពតានតឹង
ក្នុងសង្គម ហើយអា្លលឺម៉ងបានក្លាយទៅជា ប្រទេសមានចំនួនមនុស្សទទួលបា្រក់បៀវត្ស
ទាបបំផុតលើទ្វីបអឺរ៉ុប។ប្រហែលជាការសាកល្បងទាំងនេះមិនមែនធំធេងទេពីព្រោះថា
ក្នុងរយះពេលកាន់អំណាចកន្លងទៅ ក្រោមការដឹកនាំរបស់លោកស្រី Angela Merkel ប្រទេសអាល្លឺម៉ងទទួលបានសមិទ្ឋិយ៉ាងច្រើន។កំណើន GDPនាត្រមាសទី២ឆ្នាំ២០១៣គឺ០,៧%។អត្រាបាត់អាជីពថយចុះត្រឹម៦,៨%។ថវិការរដ្ឋនៅរក្សាបានតុល្យភាព ដដែល។លោកស្រី អធិកាបតី Angela Merkelធ្លាប់មានប្រសាសន៍ថា៖ការលំបាកមិនរារាំងបានយើង
បានទេហើយផ្ទុយទៅវិញវាជាប្រការលើកទឹកចិត្តយើងឈានទៅមុខ។សង្ឃឹមថា៖ការសាក
ល្បងនឹងជាកំលាំងចលករដែលជួយ លោកស្រីអធិកាបតីអាល្លឺម៉ងទទួលបានជោកជ័យក្នុង
ការដឹកនាំប្រទេសនិងដំបូងបង្អស់ស្វែងរកបានដៃគូដើម្បីបង្កើតរដ្ឋាភិបាលបាន៕
HONG VAN
-VOV WORLD