ប្រធានាធិបតីសហរដ្ឋអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម៖ ដំណើរទស្សនកិច្ចមានអត្ថន័យជាច្រើន
ANH HUYEN -  
(VOVWORLD) - ថ្ងៃទី ១១ វិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ ក្នុងឱកាសចូរលួម សន្និសីទជាន់ខ្ពស់បណ្ដាថ្នាក់ដឹកនាំ APEC ២០១៧។ ដំណើរទស្សនកិច្ចជាសក្តីភាពដើម្បី អះអាងនូវកិច្ចសន្យារបស់អាមេរិក គោលនយោបាយូរអង្វែងមុនក៏ដូចជាក្រោយរបស់ អាមេរិកស្តីពីការពង្រឹងទំនាក់ទំនងជាមួយវៀតណាម ធ្វើឲ្យស៊ីជម្រៅទំនាក់ទនងដៃគូរវាង វៀតណាមនិងអាមេរិកឲ្យសមស្របនឹងនិន្នាការរួមបច្ចុប្បន្ន។
ប្រធានាធិបតីសហរដ្ឋអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម៖ ដំណើរទស្សនកិច្ចមានអត្ថន័យជាច្រើន |
(VOVworld) - ទោះបីជា ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងរយៈពេលខ្លីក្តីប៉ុន្តែនាំមកនូវអត្ថន័យ ពិសេសណាស់។ ដោយសារនេះជាលើកដំបូងដែលប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបមកអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងអាណត្តិដំបូងរបស់ខ្លួន។ ការដែល ប្រធានាធិបតី Donald Trump ជ្រើសរើសវៀតណាមជាប្រទេសមកដល់ដំបូងក្នុងចំណោម ប្រទេសអាស៊ី-អាគ្នេយ៍ មិនត្រឹមតែមានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំង ពីរ ប៉ុណ្ណោះទេ ថែមទៀត ជាសារអំពីគោលនយោបាយរបស់ងាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ី ហ្វិក ទៀតផង។
អ្នកជំនាញការវិភាគអន្តរជាតិ បណ្ឌិត Tran Viet Thai |
បង្កើនទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការពហុភាគី
តំបន់ទ្វីបអាស៊ីត្រូវបានចាត់ទុកជាកំលាំងពលំកំណើនពិភពលោកទាំងមូលនិងនៅទ្វីប អាស៊ី វៀតណាមកាន់តែត្រូវបានចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលមានកំណើន សេដ្ឋកិច្ចស្ថិរភាពដែលអាស្រ័យដោយកំណែទម្រង់សេដ្ឋកិច្ចក៏ដូចជាប្រទេសកំពុងអនុវត្ត យ៉ាងខ្លាំងក្លាបណ្ដាកិច្ចសន្យាស្តីពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលផងដែរ។ វាយតំលៃ អំពីដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អ្នកជំនាញការវិភាគអន្តរជាតិ បណ្ឌិត Tran Viet Thai បានចាត់ទុកថា៖
«ទីមួយគឺ ក្របខ័ណ្ឌទំនាក់ទំនងវៀតណាម-អាមេរិកនាបច្ចុប្បន្នត្រូវបានកំណត់យ៉ាង ច្បាស់លាស់។ ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយមានទ្រង់ទ្រាយយុទ្ធសាស្ត្រត្រូវបាន បង្កើតតាំងពីឆ្នាំ ២០១៣ មកហើយភាគីទាំងពីរមានផលប្រយោជន៍រួមច្រើនលើគ្រប់វិស័យដូចជានយោបាយសេដ្ឋកិច្ចវប្បធម៌និងសង្គមដែលកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរគឺអាមេរិកចាត់ទុកវៀតណាមជាដៃគូកាន់តែសំខាន់ក្នុងតំបន់ហើយនេះគឺជាមូលហេតុ ដែលជំរុញមជ្ឈដ្ឋានថ្នាក់ដឹកនាំអាមេរិកជាពិសេសគឺលោក Donald Trump មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងអាណត្តិដំបូងរបស់ខ្លួន។»
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់មជ្ឈដ្ឋានសារព័ត៌មាននៅក្នុងនិងក្រៅប្រទេស។ នៅខាងក្រៅសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ អនុរដ្ឋមន្ត្រិអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា៖ ដំណើរទស្សនកិច្ចលើក នេះមានអត្ថន័យជានិមិត្តរូបដ៏ធំធេង។
«ប្រធានាធិបតី Donald Trump អញ្ជើញមកចូលរួមសន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ព្រមទាំងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមបានបញ្ជូនសារខ្លាំងមួយ។ នេះគឺកិច្ចសន្យារបស់អាមេរិកចំពោះកិច្ចសហប្រតិបត្តិការការតភ្ជាប់និងភាពសម្បូររុងរឿងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។ ដោយឡែកចំពោះវៀតណាម ទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិកដែលត្រូវបានបង្កើតនាឆ្នាំ ២០១៣ កាន់តែអភិវឌ្ឍន៍ទូលំទូលាយលើគ្រប់វិស័យ។ ខ្ញុំគិតថា៖ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះរបស់ លោក Donald Trump នឹងជំរុញឱកាសផ្លាស់ប្តូរនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូរវាងវៀតណានិងអាមេរិកឲ្យសមស្របនឹងនិន្នាការរួមនាបច្ចុប្បន្ន។»
អនុរដ្ឋមន្ត្រិអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son |
ចែករំលែកផលប្រយោជន៍រួម ឆ្ពោះទៅអនាគត
អាចនិយាយបានថា៖ នាសព្វថ្ងៃ ទំនាក់ទំនងវៀតណាម-អាមេរិកបើកទូលាយលើគ្រប់ វិស័យថ្វីបើដូចក្តីនៅមានបញ្ហាមួយចំនួនសេសសល់។ ដោយហេតុនេះ តាមទស្សនៈរបស់ អ្នកជំនាញការ បណ្ឌិត Tran Viet Thai ចាត់ទុកថា៖
«យើងខ្ញុំជឿជាក់ថា៖ ដំណើរទស្សនកិច្ចជាន់ខ្ពស់គឺជាសេចក្តីភាពដើម្បីកសាងទំនុកទុកចិត្ត។ នេះគឺជាភស្តុតាងដើម្បីអះអាងនូវកិច្ចសន្យារបស់អាមេរិកអំពីគោលនយោបាយយូរ អង្វែងមុនក៏ដូចជាក្រោយរបស់អាមេរិកអំពីការពង្រឹងទំនាក់ទំនងជាមួយវៀតណាម ជួយឧបត្ថម្ភវៀតណាមកសាងប្រភពធនធាមនុស្ស អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើសមាហរណ កម្មសកម្មថែមទៀត គោរពការខុសបែក ហើយសំខាន់បំផុតគឺរួមសហប្រតិបត្តិការជាមួយគ្នា ដើម្បីចែករំលែកផលប្រយោជន៍រួម។ ខ្ញុំជឿជាក់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើក នេះនឹងផ្ញើសារយ៉ាងសកម្មល្អប្រសើរ។»
អតីតប្រធានាធិបតីអាមេរិក លោក Theodore Roosevelt បានអះអាងថា៖ «ក្នុងពេលដែលជឿជាក់ហើយនោះគឺមិត្តទទួលបានជោគជ័យពាក់កណ្ដាល»។ ទំនុកទុកចិត្តបាននាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិកជំនះពុះពារលើការសាកល្បងទទួលបានការបោះជំហានលេចធ្លោគិតតាំងពីរពេលទំនាក់ទំនងទ្វេភាគីត្រូវបានប្រក្រតីភាព។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជារបត់សំខាន់មួយដែលបង្កើតក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងសហគមន៍សហគ្រិននិងប្រជាជននៃប្រទេសទាំងពីរទៅលើអនាគតនៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក៕
ANH HUYEN