ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ជាមួយនឹងចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយម

(VOVworld)-នាថ្ងៃទី២៨កុម្ភៈតាមម៉ោងតំបន់​ ប្រធានាធិបតីអាមេរិកលោក
ដូ​ណា​ល់ ត្រាំ អញ្ជើញថ្លែងសន្ទរកថាជាលើកដំបូងចំពោះមុខសមាជិកសភានិង
សមាជិក រដ្ឋាភិបាល។ ក្នុងសន្ទរកថានេះ លោកបានលើកឡើងនូវគំរោងផែនការ
ដែលលោក នឹងធ្វើការអនុវត្តក្នុងអាណត្តិ៤ឆ្នាំរបស់ខ្លួន។ អាចឃើញបានថា ប្រ
ធានបទស្តីពី “ការ រស់រានមានជីវិតនៃស្មារតីអាមេរិក” នោះ បានគ្របដណ្តប់លើ
សន្ទរកថានេះទាំង ស្រុង។ សាធារណមតិមានប្រតិកម្មវិជ្ជមានក្រោយពីបទសន្ទរ
កថារបស់ម្ចាស់សេតវិមាន។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ជាមួយនឹងចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយម - ảnh 1
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញថ្លែងសន្ទរកថាជាលើកដំបូងចំពោះមុខសមាជិកសភានិងសមាជិក រដ្ឋាភិបាល


        ផ្ទុយទៅនឹងបទសន្ទរថាដំបូងដែលលោក ដូ​ណា​ល់ ត្រាំ បានថ្លែងចំពោះមុខ
ប្រជាជនអាមេរិកក្នុងពិធីទទួលដំណែងនាថ្ងៃទី២០មករា ដែលខណៈនោះ លោក​
បានលើកឡើងនូវរូបភាពប្រទេសអាមេរិកមួយកំពុងដុនដាបនោះ គឺបទសន្ទរកថា
 លើកនេះចំពោះមុខសភាពេញអង្គគឺស្តែងចេញឲ្យឃើញភាពសុទិដ្ឋិនិយម។ មិន
ត្រឹម តែប៉ុណ្ណោះ លោក ត្រាំ ក៏បានរក្សានូវអកប្បកិរិយាសមរម្យសំដៅឆ្ពោះទៅ
គោលដៅ សាមគ្គីប្រទេសជាតិ។

        សន្យាច្បាស់នូវគោលដៅដែលនឹងបានអនុវត្តក្នុងអាណត្តិទាំងមូល

        ប្រធានបទ “ការរសរានមានជីវិតនៃស្មារតីអាមេរិក” បានគ្របដណ្តបបទ
សន្ទរក ថារបស់លោកត្រាំទាំងស្រុង។ បញ្ហាដំបូងដែលលោកត្រាំលើកឡើងនោះ
 គឺអះអាង ការសន្យារបស់ខ្លួនចំពោះ សិទិ្ធស៊ីវិល។ លោកប្រកាសថា អាមេរិកជា
 “ប្រទេសមាន ការស្រុះចិត្តគំនិតក្នុងការថ្កោលទោសឧក្រិដ្ឋកម្មក្រោមគ្រប់រូប
ភាព”។

        ស្តីពីបញ្ហាសេដ្ឋកិច្ច លោកត្រាំបានលើកឡើងនូវសមិទ្ធិសេដ្ឋកិច្ចដំបូងបន្ទាប់ពី
 រយៈពេល១ខែលោកទទួលដំណែង។ ដើម្បីខឿនសេដ្ឋកិច្ចមានការរីកចំរើន លោក
 ដូ​ណា​ល់ ត្រាំ បានអំពាវនាវឲ្យបង្កើតទីលានសមភាពសម្រាប់ក្រុមហ៊ុននានានិង
ពលក រអាមេរិក។ លោកក៏បានសន្យាជាថ្មីម្តងទៀតនឹងកាត់បន្ថយពន្ធសម្រាប់
វណ្ណៈ កណ្តាលនិងមជ្ឈដ្ឋានសហគ្រាស ក៏ដូចជានាំមកឱកាសការងារធ្វើថ្មីរាប់
លានជូន ប្រជាជន។ លោករូបនេះបានអះអះអាងថា នឹងវិនិយោគប្រាក់១ពាន់ពាន់
លានដុល្លា សម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ រដ្ឋអំណាចរបស់លោក
ត្រាំរំពឹង ទុកយ៉ាងខ្លាំងថា ដោយវិធានការជាច្រើនបានអនុវត្តជាក់ស្តែងនោះ អាមេរិក
នៅរក្សា បានកំណើនយ៉ាងហោចណាស់គឺ៣%ជារៀងរាល់ឆ្នាំ។ នេះជាគោលដៅ
ដែលបានជំនាញការសេដ្ឋ កិច្ចចាត់ទុកថាមានសុទិដ្ឋិនិយមពេក។

        លើវិស័យអប់រំ លោកត្រាំបានកំណត់ថា នេះជាបញ្ហាជាតិសាសន៍។​លោកឲ្យ​
ដឹងថា កំពុងអំពាវនាវឲ្យសមាជិកនៃគណៈបក្សទាំងពីរឲ្យអនុម័តលើសេចក្តីព្រាង
 ច្បាប់អប់រំមួយស្តីពីការផ្តល់ហិរញ្ញវត្ថុសម្រាប់យុវវ័យដែលជួបការលំបាក។

        ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍និងសន្តិសុខជាតិ លោកត្រាំបានសង្កត់ធ្ងន់ម្តង
 ទៀតទៅលើភាពចាំបាច់ក្នុងការពង្រឹងត្រួតពិនិត្យព្រំដែនដើម្បីរារាំងរលកជន
ចំណាកស្រុក។​លោកបានចាត់ទុកថា ការប្រតិបត្តិច្បាប់អំពីជនអន្តោប្រវេសន៍នោះ
នឹងជួយដំឡើងប្រាក់បៀវត្សឲ្យពលករ ក៏ដូចជានាំមកសុវត្ថិភាពឲ្យប្រទេសអាមេរិក
​ផងដែរ។

        ស្តីពីការប្រឆាំងភេរវកម្ម លោក ដូណាល់ត្រាំបានឲ្យដឹងថា រដ្ឋអំណាចថ្មីកំពុង
កែលំអដំណើរការពិនិត្យនិងឃ្លាំមើល ព្រមទាំងនឹងអនុវត្តនូវជំហានថ្មីសំដៅការពារ
សន្តិសុខជាតិ។ សេតវិមានបានបញ្ជាឲ្យក្រសួងការពារជាតិអនុវត្តផែនការកំចាត់អង្គ
ការភេរវកម្ម “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស ទន្ទឹមជាមួយគ្នានោះ បានសន្យាថា នឹង
 សហការជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងសត្រូវរួមទៀតផង។

        ទទួលបានសញ្ញាវិជ្ជមានពីសាធារណមតិ

សាធារណមតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបទសន្ទរកថាចំពោះ
មុខសមាជិកសភានិងសមាជិករដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ដោយសារ
ចង់ដឹងថា លោករូបនេះបង្ហាញនូវផែនការជាក់ស្តែងដើម្បីអនុវត្តរាល់ការសន្យាដែល
 ខ្លួននាំចេញខណៈដណ្តើមដំណែង។

ទោះបីជាមិនសូវទទួលបានការគាំទ្ររបស់គណៈបក្សប្រជាធិបតេយ្យប៉ុន្មាន
ក្តីប៉ុន្តែយោងតាមលទ្ធផលស្ទង់មតិរបស់ CNN ប្រកាសបានបង្ហាញឲ្យឃើញថា
សាធារណ មតិមានប្រតិកម្មវិជ្ជមានជាមួយនឹងបទសន្ទរកថារបស់លោកត្រាំ។​ក្នុង
ពេលជាមួយ គ្នានោះ Washington Post បានពិនិត្យថា លោកដូណាល់ ត្រាំ ថ្លែងមតិ
ចំពោះមុខ សភាពេញអង្គដោយអកប្បកិរិយាសមរម្យណាស់។

        តាមរយៈបទសន្ទរកថាដំបូងចំពោះមុខសភានោះ ប្រធានាធិបតីអាមេរិក
លោក ដូណាល់ត្រាំ បានផ្សព្វផ្សាយសារមួយអំពីក្តីសង្ឈឹមនិងការសុទិដ្ឋិនិយម។
ប៉ុន្តែចំពោះអ្នកបោះឆ្នោតអាមេរិកវិញ គឺពេលវេលាជាចម្លើយល្អបំផុតសម្រាប់សារ
 ពោលខាងលើរបស់ម្ចាស់សេតវិមានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ