ប្រធានរដ្ឋលោក Tran Dai Quang ជាមួយសញ្ញាសម្គាល់ក្នុងការរួមចំណែកលើក កំពស់ឋានៈរបស់វៀតណាម

(VOVWORLD) - រហូតដល់ពេលទទួលមរណភាពនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក Tran Dai Quang បានកាន់តំណែងជាប្រធានរដ្ឋវៀត ណាមក្នុងរយៈពេល២ឆ្នាំកន្លះ។ ក្នុងឋានៈជាប្រមុខរដ្ឋវៀតណាម លោក Tran Dai Quang បានបន្សល់ទុកនូវ សញ្ញាសម្គាល់ដ៏សំខាន់ជាច្រើនក្នុងសកម្មភាពកិច្ចការបរទេសដែលចូលរួម ចំណែកលើកស្ទួយឋានៈនិងកិត្យានុភាពរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។
ប្រធានរដ្ឋលោក Tran Dai Quang ជាមួយសញ្ញាសម្គាល់ក្នុងការរួមចំណែកលើក កំពស់ឋានៈរបស់វៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅព្រឹត្តិការណ៍សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលបានរៀបចំឡើងនៅទីក្រុង Da Nang នាខែវិច្ឆិកា ឆ្នាំ២០១៧ (រូបថត៖ TTXVN)


 
នាខែមិថុនា ឆ្នាំ២០១៦ ដំណើរទស្សនកិច្ចជាលើកដំបូងក្នុងឋានៈជាប្រធានរដ្ឋវៀតណាមរបស់លោក Tran Dai Quang ទៅកាន់ប្រទេសឡាវនិងកម្ពុជានោះ គឺការចាប់ផ្ដើមនៃការអនុវត្តគោល នយបាយកិច្ចការបរទេសដែលត្រូវបានអនុម័តនៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម។ ចាប់តាំងពីពេលនោះមក ប្រធានរដ្ឋលោក Tran Dai Quang ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយណាយ បានទទួលជោគជ័យក្នុងការរឹតបន្តឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនានា លើកកំពស់ឋានៈនិងបង្កើនការតភ្ជាប់រវាងវៀតណាមជាមួយសហគមន៍អន្តរជាតិ។

        ស្នាដៃសំខាន់ៗ

        ឆ្នាំ APEC ២០១៧ ពិសេសគឺសប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ជាព្រឹត្តិការណ៍កិច្ចការបរទេសធំបំផុតក្នុងឆ្នាំកន្លងទៅនៃប្រទេសវៀតណាម។ ក្នុងតួនាទីជាប្រធានរដ្ឋនៃប្រទេសម្ចាស់ផ្ទះ លោក Tran Dai Quang បានសម្រេចយ៉ាងល្អប្រពៃនូវការទទួលខុសត្រូវរបស់ខ្លួនដែលធ្វើជាតំណាងនៃប្រទេសជាតិដើម្បីទទួលជួបថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក APEC ដទៃ និងចូលរួមកិច្ចប្រជុំសំខាន់ៗបំផុតដើម្បីពិភាក្សាលើបញ្ហាធំៗរបស់ APEC ផងដែរ។ នៅក្នុងជំនួបជាមួយអគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកផ្សេងៗទៀត ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានបង្ហាញនូវឋានៈរបស់ វៀតណាម ដោយការអះអាងថា ប្រទេសទាំងអស់សុទ្ធតែជាមិត្ត ជាដៃគូគ្រប់ជ្រុងជ្រោយរបស់វៀត ណាមដែលមានការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងរបបរនយោបាយរបស់គ្នា។ ភាពស្មោះត្រង់ពោរពេញទៅដោយមនោសញ្ចេតនា ការទទួលស្វាគមន៍យ៉ាងមហោឡារិកនិងកក់ក្ដៅរបស់ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជន វៀតណាមបានធ្វើឲ្យប្រមុខរដ្ឋនៃបណ្ដាប្រទេសជាសមាជិក APEC មានការរំភើបចិត្តយ៉ាងខ្លាំង។ ជោគជ័យនៃកិច្ចប្រជុំ APEC ២០១៧ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang បានរួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

ប្រធានរដ្ឋលោក Tran Dai Quang ជាមួយសញ្ញាសម្គាល់ក្នុងការរួមចំណែកលើក កំពស់ឋានៈរបស់វៀតណាម - ảnh 2 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah Mu’izzaddin Waddaulah (រូបថត៖ TTXVN)

        ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំនួន២០លើកនិងទទួលជួបសវនាការជាមួយភ្ញៀវបរទេសប្រមាណជាង១០០០លើក។ លោកក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចំនួន២០លើកនិងបំពេញទស្សនកិច្ចការងារជាច្រើនទៀតទៅកាន់ប្រទេសនានាលើទូទាំងពិភពលោក ចាប់ពីឡាវ កម្ពុជា ចិន សឹង្ហបុរី ជប៉ុន រហូតដល់រុស្ស៊ី អ៊ីតាលី ប៉េរូ ឥណ្ឌា អេត្យូពីនិងអេហ្ស៊ីប។ ល។ ដំណើរទស្សនកិច្ចទាំងនោះបានរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយប្រទេសដទៃ។

ប្រធានរដ្ឋលោក Tran Dai Quang ជាមួយសញ្ញាសម្គាល់ក្នុងការរួមចំណែកលើក កំពស់ឋានៈរបស់វៀតណាម - ảnh 3 ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ baochinhphu.vn)

        ការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ

        ក្នុងរយៈពេលជាង៩០០ថ្ងៃកាន់តំណែង ដោយការខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់ខ្លួន ប្រធានរដ្ឋលោក Tran Dai Quang បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ។ អគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋលោក Tran Dai Quang បានបូជានិងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងចិននិងវៀតណាម។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថា ប្រធានរដ្ឋលោក Tran Dai Quang បានសម្រេចការទទួលខុសត្រូវស្ដីអំពីការបង្កើនសន្តិសុខជាតិ និងការពារផលប្រយោជន៍ជាតិលើទូទាំងពិភពលោក។ ចំណែកឯប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកមិនដែលភ្លេចស្នាដៃរបស់ប្រធានរដ្ឋលោក Tran Dai Quang ចំពោះសន្តិភាព សន្តិសុខនិងវិបុលភាពនៅតំបន់សមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងសម្លេងរបស់លោកប្រធានរដ្ឋចំពោះប្រទេសវៀតណាមមួយពោរពេញទៅដោយមោទនភាពនិងឯករាជ្យលើឆាកអន្តរជាតិឡើយ។

        ទោះបីប្រធានរដ្ឋលោក Tran Dai Quang បានទទួលមរណភាពហើយក្ដី ប៉ុន្តែសាររបស់លោកស្ដីពីកិច្ចការបរទេសរួមជាមួយការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នឹងបន្តរួមចំណែករក្សាយ៉ាងរឹងមាំនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ក្នុងដំណើរការសមាហរណកម្មអន្តរជាតិយ៉ាងលឿននិងស៊ីជំរៅរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ