ប្រធានរដ្ឋ លោក TRAN DAI QUANG៖ សាមគ្គីភាព រួមកម្លាំងកាយចិត្តដើម្បីធ្វើសកម្មភាព អភិវឌ្ឍន៍ចីរភាព

(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសិង្ហបុរី ​នាព្រឹកថ្ងៃទី៣០សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញ​ចូលរួម និង
មានបទថ្លែងមតិ នៅ Singapore Lecture 38 ។ នេះគឺជា​វេទិកាមានកិត្យានុភាពជួរ
មុខនៅសិង្ហបុរី ដោយវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍( ISEAS)រៀបចំឡើង។ នីចំ
ពោះមុខអ្នកប្រាជ្ញាអន្តរជាតិជាង៥៥០នាក់ ​និងថ្នាក់ដឹកនាំ ​អ្នកនយោបាយសិង្ហបុរី 
ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​អាស៊ានត្រូវសាមគ្គីភាព រួម
កម្លាំង​ធ្វើសកម្មដើម្បីអភិវឌ្ឍន៍ចីរភាព។​ វិទ្យុសម្លេង​វៀតណាមសូមដកស្រង់ឧទ្ទេស
នាមអំពីខ្លឹមសារស្នូលនៃបទថ្លែងមតិនេះ។

ប្រធានរដ្ឋ លោក TRAN DAI QUANG៖ សាមគ្គីភាព រួមកម្លាំងកាយចិត្តដើម្បីធ្វើសកម្មភាព អភិវឌ្ឍន៍ចីរភាព - ảnh 1
ប្រធានរដ្ឋ លោក TRAN DAI QUANG៖ សាមគ្គីភាព រួមកម្លាំងកាយចិត្តដើម្បីធ្វើសកម្មភាព អភិវឌ្ឍន៍ចីរភាព

វាយតំលៃអំពីស្ថានភាពនៅក្នុងតំបន់ ប្រធានរដ្ឋ លោកTran Dai Quang បាន​លើកច្បាស់ថា៖ អាស៊ី-ប៉ាស៊ីហ្វីក ដែលក្នុងនោះមានអាស៊ីអាគ្នេយ៍ បន្តជា​មជ្ឈ​មណ្ឌលអភិ
វឌ្ឍន៍សកម្ម មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ សេដ្ឋកិច្ច ​នយោបាយ ដើរតួនាទីកាន់
តែសំខាន់លើឆាកអន្តរជាតិ។ សមុទ្រខាងកើត ​ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាំ
មកនូវផលប្រយោជន៍ជាច្រើន មិនត្រឹមតែ​ចំពោះប្រទេសនៅក្នុងតំបន់ប៉ុណ្ណោះទេ 
ថែមទាំងជាខ្សែផ្លូវសំខាន់ របស់ពិភពលោកទៀតផង។ តំបន់ទាំងមូលកំពុងខំប្រឹង
ប្រែងឈានទៅមុខ រួមសហការអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ។ ប្រធាន
រដ្ឋបានចាត់ទុកថា៖ បណ្ដាបំរ៉ែ​បំរួលអសកម្មនាពេលថ្មីៗនេះ នៅក្នុងតំបន់និងសមុទ្រ
ខាងកើត បាននិងកំពុង​ជះឥទ្ធិពលអសកម្មទៅលើបរិយាកាសសន្តិសុខតំបន់ ពិសេស
គឺសេរីភាព​ សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍។


ប្រធានរដ្ឋ លោក TRAN DAI QUANG៖ សាមគ្គីភាព រួមកម្លាំងកាយចិត្តដើម្បីធ្វើសកម្មភាព អភិវឌ្ឍន៍ចីរភាព - ảnh 2
ប្រធានរដ្ឋ លោក TRAN DAI QUANG៖ សាមគ្គីភាព រួមកម្លាំងកាយចិត្តដើម្បីធ្វើសកម្មភាព អភិវឌ្ឍន៍ចីរភាព

សាមគ្គីភាព រួមដៃធ្វើសកម្មភាពដើម្បីក្លាយសុបិន្តក្លាយទៅជាការពិតជាក់ស្ដែង

        ដកស្រង់ពាក្យប្រសាសន%របស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Kuan
Yew​ ដែលបានថ្លែងថា៖ មិត្តមិនត្រឹមតែនាំចេញការសន្យាប៉ុណ្ណោះទេ ត្រូវបន្ថែមការ​
អនុវត្តទៀតផង ប្រធានរដ្ឋ លោកTran Dai Quang បានចាត់ទុកថា៖​គោល​មាគ៍ា​តែ
មួយគត់ដើម្បីក្លាយគោលបំណងទៅជាការពិតជាក់ស្ដែង នោះគឺប្រទេសទាំង​មូលសា
មគ្គីភាព រួមដៃធ្វើសកម្មភាព បង្កើនកិច្ចសហប្រតិបត្តិការដោយផ្អែកទៅ​លើច្បាប់អន្តរជាតិ សមភាព និងមានផលប្រយោជន៍ដូចគ្នា៖

          “ នេះគឺជាគោលដៅរបស់អាស៊ាន។​ច្រើនឆ្នាំកន្លងទៅ ដោយមានចក្ខុវិស័យ​យូរ​
អង្វែង អាស៊ានបាននិងកំពុងមានសម្លេងខ្លាំងក្លា ពីមួយថ្ងៃទៅមយយថ្ងៃ​ មាន​ការ
ទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុង​វិស័យ​សហប្រតិ
បត្តិការអភិវឌ្ឍន៍និរន្តរភាព ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ …លៗ។ ”

          ដើម្បីពង្រីកប្រសិទ្ធិភាពថែមទៀត តួនាទីរបស់ខ្លួន ក្នុងការរក្សាសន្តិភាព ​ស្ថិរ
ភាព ជំរុញកិច្ចសហប្រតិបត្តិការ ឆ្លងកាត់រាល់ការលំបាកសាកល្បង ប្រធាន​រដ្ឋបាន
ចាត់ទុកថា៖​អាស៊ានត្រូវបង្កើនការតភ្ជាប់អំពីនយោបាយ ប្រមូលផ្តុំជំរុញ​ជំនួបសន្ទ
នា កសាងទំនុកទុកចិត្ត និងជំរុញខ្លាំងការតភ្ជាប់អំពីសេដ្ឋកិច្ច វប្បធម៌ សង្គម ដើម្បី
បង្កើតឡើងកម្លាំងរបស់សហគមន៍អាស៊ានទាំងមូល។

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋ លោកTran Dai Quang បាន​អះ
អាងនូវគោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្តេជ្ញាចិត្ត តស៊ូការពាររឹង
មាំឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដី ដោះស្រាយជំលោះដោយសន្តិ​វិធី ផ្អែកទៅ
លើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជា​ជាតិស្ដីអំពីច្បាប់
សមុទ្រ នាឆ្នាំ ១៩៨២ ។

          ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីអោយស៊ីជំរៅថែមទៀត

        សន្និដ្ឋានអំពីទំនាក់ទំនងវៀតណាម-សិង្ហបុរី ប្រធានរដ្ឋ លោកTran Dai Quang 
បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់សិង្ហបុរី ចាប់តាំងពី
ថ្ងៃបង្កើតរដ្ឋមក។ ប្រធានរដ្ឋបានចាត់ទុកថា៖នេះគឺជាបទពិសោធន៍ដ៏ល្អ​សំរាប់វៀត
ណាម ក្នុងដំណើការកសាង និងការពារមាតុប្រទេស។

          “ វៀតណាមមានគោលបំណងរួមជាមួយសិង្ហបុរី ជំរុញទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្ររវាងប្រទេសទាំងពីរឡើងកំរិតថ្មី ជាពិសេសគឺគ្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម 
វិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការលើសមុទ្រ នៅក្នុង​ទិការតំបន់
និងអន្តរជាតិ។ គោលដៅនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះគឺដើម្បីសិង្ហបុរីមួយសម្បូររុងរឿងវៀតណាមអភិវឌ្ឍន៍ចីរភាព ហើយពីនោះ រួមចំណែក​កសាងសហគំន៍អាស៊ានសម្បូរធូធារ សន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។”

          ចុងក្រោយ​ប្រធានរដ្ឋ លោកTran Dai Quang មានគោលបំណង​ថា៖​តា​ម​រយៈការ
ផ្លាស់ប្តូរនេះ បណ្ដាថ្នាក់ដឹកនាំ អ្នកនយោបាយ សមាជិកគណរដ្ឋមន្ត្រី សាស្ត្រចារ្យ អ្នក
ស្រាវជ្រាវ យល់ដឹងបន្ថែមអំពីបញ្ហានៅក្នុងតំបន់និងអន្តរជាតិ ​ដែលទាក់ទិនដល់គោល
នយោបាយកិច្ចការបរទេសរបស់វៀតណាម និងទំនាក់​ទំនងវៀតណាម-សិង្ហបុរី ដើម្បីពី
នោះ មានបន្ថែមសកម្មភាពសហប្រតិបត្តិការ​ជាក់​ស្ដែងជាងទៀត រួមកម្លាំងកាយចិត្ត
ដើម្បីផលប្រយោជន៍រួម៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ