ប្រេស៊ីល៖ការបោះឆ្នោតប្រធានាធិបតីពិបាកព្យាករណ៍បាន។

Vovworld-តាមលទ្ឋផលនៃការ​បោះឆ្នោតប្រធានាធិបតី​ នៅជុំ​ទី១គឺលោកស្រីDilma Roussefប្រធានាធិបតីនាបច្ចុប្បន្នឈរលំដាប់ថ្នាក់ទី១ដោយមានសំលេងគាំទ្រជាង
៤១%។ឯ លោក Aécio Nevesព្រឹទ្ឋសមាជិកនៃគណបក្ស​សង្គម​ប្រជាធិបតេយ្យ
 (PSDB) ឈរលំដាប់ថ្នាក់ទី២ដោយមានសំលេងគាំទ្រប្រមាណ៣៤.២%។ឧត្តមភាពរបស់បេក្ខជនទាំង២រូប។

​​ក្រោយរយះពេលជាង២ឆ្នាំកាន់អំណាចលោកស្រីDilma Roussefបាន​ជួយប្រទេស
ប្រេស៊ីល​ទទួលបានសមិទ្ឋិខាងសេដ្ឋកិច្ចនិងសង្គមគួរឲ្យចាប់អារម្មណ៍។តាមរបាយ
ការណ៍របស់អ.ស.ហនាពេលថ្មីៗនេះ​បានសរឲ្យឃើញថា៖ក្រោមការដឹកនៃរបស់
លោកស្រីDilma Roussefអត្រាភាពក្រីក្របានថមថយ៧៥%អត្រាខ្វះអាហារូបត្ថម្ភ
ថយចុះពាក់កណ្តាលនិងអត្រាបាត់អាជីពចុះត្រឹមតែ៥%ជាកំរិតទាបបំផុតក្នុងប្រវត្តិ
សាស្រ្តនៃប្រទេសនេះ។
ក្នុងកម្មវិធីរកសំលេងបោះឆ្នោតលោកស្រីDilma Roussefបានសន្យាថា៖នឹងបន្តអនុវត្ត
នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងគោលនយោបាយស្មើភាពសង្គម។អាយុ
៥៤ឆ្នាំលោក Aécio Nevesគូបដិបក្ខរបស់លោកស្រីDilma Roussefទទួលបានគាំទ្រ
យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អាជីវករ។​លោក​រូប​នេះកំពុងដឹកនាំPSDB។ លោក
ជា​ចៅ​អតីត​ប្រធានាធិបតី​ប្រេស៊ីល ជាអតីត​អភិបាល​រដ្ឋMinas Geraisជារដ្ឋមានចំនួន
ប្រជាជនច្រើនជាងគេនៅប្រេស៊ីល និងជា​សមាជិក​សភព្រឹទ្ធសភាកាលពីខែកុម្ភះឆ្នាំ
២០១៣មក។ប្រៀបខ្លាំងបំផុតរបស់លោកគឺលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋ
ជាមួយមជ្ឈដ្ឋានអាជីវករនិងទទួលបានជោគជ័យក្នុងកម្មវិធីស្តារផ្នែកហិរញ្ញវត្ថុនៃរដ្ឋ
ឡើងវិញ។


​​​​​​​​​​​​                       

ប្រេស៊ីល៖ការបោះឆ្នោតប្រធានាធិបតីពិបាកព្យាករណ៍បាន។ - ảnh 1
លោកស្រី Marina Silvaបេក្ខជនប្រធានាធិបតីប្រេស៊ីល១រូប(រូបថតVNA)។

ការចៃដន្យអាច​កើតមានឡើង
ការចៃដន្យបាន​កើតមានឡើងនៅជុំទី១​នៃការបោះឆ្នោត។នោះគឺជាលោកAécio Neves
បាន បាន​ទទួល​សំលេង​គាំទ្រ​យ៉ាង​ខ្លាំងបើប្រៀនឹងបេក្ខនារី​នៃ​បក្ស​បរិស្ថាន​ លោកស្រី
 Marina Silvaដើម្បី​ឈានចូលជុំទី២។ដោយហេតុនេះសាធារណះមតិមានការប្រុង
ប្រយ័តក្នុងការព្យាករណ៍លទ្ឋផលនៃការបោះឆ្នោតនៅជុំទី២ខាងមុខ។ជ័យជំនះលើក
នេះគឺពឹងផ្អែកទៅលើសមត្ថភាពទាក់ទាញអ្នកបោះឆ្នោតរបស់លោកស្រីDilma Roussef
និងលោក Aécio Nevesទាំងស្រុង។ការពិតជាក់ស្តែ​ងបានសរឲ្យឃើញថា៖វិបត្តិសេដ្ឋ
កិច្ចនាពេលថ្មីៗនេះបានជះឥទ្ឋិពលជាច្រើនទៅលើសមិទ្ឋិដែលលោកស្រីDilma Roussef
ទទួលបាននាពេលកន្លងមកល្បឿនកំណើនសេដ្ឋកិច្ចបានថយពី៤%មុននេះចុះត្រឹមតែ
១,៥%ក្នុង១ឆ្នាំ។អតិផរណាបានកើនឡើង៦,៥%។ល។ក្នុងពេលនោះលោក Aécio Nevesក្រោយជុំទី១បានឆាប់អំពាវ​នារ​អ្នកបោះឆ្នោតPSDBឲ្យគាំទ្រលោកនៅជុំទី២។
ប្រធានាធិប​តីថ្មីរបស់ប្រេស៊ីលនឹងបានសម្រេចកំណត់ក្រោយថ្ងៃទី២៦តុលាខាងមុខ។និងសិទ្ឋិសម្រេចកកំពុង​ស្ថិតក្នុងបាតដៃរបស់អ្នកបោះឆ្នោតប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ