|
ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko (Reuters) |
Vovworld-ក្នុងបំរ៉ែបំរួលថ្មីបំផុត មិនដល់២៤ម៉ោងផងបន្ទាប់ពីរដ្ឋាភិបាលនិងកំលាំងប៉ះបោរឯកភាពឈប់បាញ់នោះ កំលាំងប៉ះបោរបានបាញ់ទម្លាក់ឧទ្ធម្ភាកចក្ររបស់កងទ័ពអ៊ុយក្រែនមួយគ្រឿងធ្វើឲ្យមនុស្ស៩នាក់ត្រូវស្លាប់។ មុននោះកាំភ្លើងនៅផ្ទុះដដែលនិងការប៉ះទង្កិចនៅតែប្រព្រឹត្តទៅយ៉ាងសារហាវ
នៅបណ្ដាទីក្រុងដំបន់ភាគខាងកើតអ៊ុយក្រែន។
ខណៈដែលភាគីប៉ះបោររិះគន់និងចោទប្រកាន់ Kiev បើកការវាយប្រហារថ្មី
នោះ ប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានទម្លាក់កំហុសឲ្យកំលាំងប៉ះបោរដោយមិនទម្លាក់អាវុធ។ ទន្ទឹមនឹងនោះលោកគំរាមកំហែងថា នឹងលុប
ចោលបទឈប់បាញ់ បើកយុទ្ធនាការប្រឆាំងភេរវកម្មនៅភាគខាងកើត។ ជាច្បាស់
ណាស់ថា ផែនការសន្តិភាព១៤ខរបស់ប្រធានាធិបតី Petro Poroshenko ជាមួយ
ជំហានអនុវត្តដំបូងគឺកិច្ចព្រមព្រៀងឈប់បាញ់គ្មានឱកាសក្លាយទៅជាការពិត
ឡើយ។
ការតស៊ូរបស់មនសិការ
បើទោះបីជាផែនការសន្តិភាពរបស់ប្រធានាធិបតី Petro Poroshenko មានចំណុចជាច្រើនត្រូវបានវាយតំលៃសកម្មក្តី ប៉ុន្តែតាមអ្នកវិភាគថាក៏មានមូលហេតុជាច្រើនដែលធ្វើឲ្យផែនការសន្តិភាពរបស់លោក Poroshenko ត្រូវបែកបាក់។
ទីមួយគឺ វិបត្តិអ៊ុយក្រែនមិនមែនជាការតស៊ូរវាងជនអ៊ុយក្រែនទេ នោះគឺជា
ការតស៊ូរបស់មនសិការ រវាងម្ខាងជាមនុស្សមានទំនាក់ទំនងប្រវត្តិសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ីនិងម្ខាងទៀតជាកំលាំងជិតស្និទ្ធជាមួយលោកខាងលិច។ អស្ថិរភាពផ្ទុះឡើងនៅអ៊ុយក្រែនតាំងពីពេលអ៊ុយក្រែនបដិសេធចរចារចូលរួមសហភាពអឺរ៉ុប។
និងឥឡូវនេះ អ៊ុយក្រែនបន្តជាសមរភូមិប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិក។អនាគត
របស់អ៊ុយក្រែនចំណុះទៅលើរបៀបដែលរុស្ស៊ីនិងអាមេរិកដោះស្រាយបញ្ហានេះ។ ខណៈដែលរុស្ស៊ីដាស់តឿនអាមេរិកបង្កសម្ពាធចាប់បង្ខំឲ្យ Kiev ត្រូវបញ្ចប់សកម្មភាព
យោធានិងចាប់ផ្ដើមចរចារដោយផ្ទាល់ជាមួយបណ្ដាដំបន់ភាគខាងកើតនោះ វ៉ាស៊ីនតោនបានអំពាវនាវឲ្យម៉ូស្គូបញ្ចប់ការគាំទ្រចំពោះកំលាំងចង់ផ្ដាច់ខ្លួន។
បង្កើនបន្ថែមការខ្វែងគំនិត
ជាច្បាស់ណាស់ថា អ៊ុយក្រែនកំពុងរងឥទ្ធិពលពីមហាអំណាចចំនួន២និងមិន
អាចសំរេចអនាគតរបស់ខ្លួនឯងបានឡើយ។ ហេតុនេះហើយ ផែនការរបស់
ប្រធានាធិបតី Petro Poroshenko ដែលមានចរិតលក្ខណៈឱសានវាទ មិនត្រូវបាន
ភាគីប៉ះបោរយល់ព្រមគឺជាប្រការងាយឃើញបំផុត។
ជាងនេះទៅទៀត ការដែលអ៊ុយក្រែនចុះហត្ថលេខាជាផ្លូវការលើផ្នែកមួយនៃ
កិច្ចព្រមព្រៀងចងសម្ព័ន្ធសេដ្ឋកិច្ចជាមួយ EU នាថ្ងៃទី២៧មិថុនាបង្កើនបន្ថែមការ
ខ្វែងគំនិតរវាងរដ្ឋអំណាចអ៊ុយក្រែននិងកំលាំងប៉ះបោរ។ ដោយកាយវិការថ្មីនេះ និន្ននាការជិតស្និទ្ធជាមួយទ្វីបអឺរ៉ុបរបស់រដ្ឋអំណាចប្រធានាធិបតី Petro Poroshenko ជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាជាងពីអ្នកគាំទ្រគោលការណ៍
សហរដ្ឋភាវូបនីយកម្មជាពិតប្រាកដ។
ចុងក្រោយគឺ ក្តីអស់សង្ឃឹមរបស់ប្រជាជនអ៊ុយក្រែនទៅលើប្រធានាធិបតីក៏ជាមូលហេតុដែលធ្វើឲ្យផែនការសន្តិភាពរបស់អ៊ុយក្រែនពិបាកដល់ទីដៅ។ ប្រជាជនជាច្រើននាក់បានសង្ស័យទៅលើកិច្ចសន្យារបស់ប្រធានាធិបតី Petro
Poroshenko ក្នុងយុទ្ធនាការឈរឈ្មោះបោះឆ្នោតថានឹងរៀបចំឡើងវិញសណ្ដាប់
ធ្នាប់និងស្ដាសន្តិភាព។
ការអនុវត្តទាំងឡាយត្រូវចាប់ផ្ដើមពីសុឆ័ន្ទះ
បញ្ចប់ជំលោះយ៉ាងឆាប់រហ័ស បណ្ដាភាគីបានអង្គុយចរចារដើម្បីស្វែងរកឲ្យបានដំណោះស្រាយសំរាប់វិបត្តិនៅ
អ៊ុយក្រែនជាប្រការដែលសហគមន៍អន្តរជាតិកំពុងរងចាំនាបច្ចុប្បន្ន។ ការដែល
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលុបចោលលទ្ធភាពជ្រៀតជ្រែក
យោធានៅអ៊ុយក្រែនកំពុងនាំមកនូវសញ្ញាសកម្មសំរាប់សន្តិភាពនៅប្រទេសនេះ។
ប៉ុន្តែសាធារណៈមតិកំពុងចោទសំនួរថាការសំរេចចិត្តបន្ថយកំលាំងរបស់ម៉ូស្គូចាប់ផ្ដើមពីសុឆ័ន្ទះដែររឺទេ។ អាមេរិកបានស្វាគមន៍ការបន្ថយកំលាំងរបស់រុស្ស៊ី
ប៉ុន្តែនៅសង្កត់ធ្ងន់ទៅលើលទ្ធភាពបង្កើនបទដាក់ទណ្ឌកម្មប្រសិនបើរុស្ស៊ីបន្តមានកាយវិការជ្រៀតជ្រែកចូលអ៊ុយក្រែន។ ពីបំរ៉ែបំរួលនាបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកវិភាគ
បានចាត់ទុកថាសន្តិភាពសំរាប់អ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខនៅស្ដួចស្ដើង
ណាស់៕