ផ្លាស់ប្តូថ្មីក្បាលម៉ាស៊ីនរដ្ឋដើម្បីអភិវឌ្ឍន៍។
HONG VAN -  
(VOV) /  
|
ការកំណត់អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ក្នុងពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ |
VOV-បន្តអត្តចរិតនិងរូបសណ្ឋានមេរបស់ក្បាលម៉ាស៊ីនរដ្ឋក្នុងរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ បំពេញនូវទស្សនៈអំពីការកសាងនិតិរដ្ឋសង្គមនិយមពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានកំណត់ច្បាស់គោលការណ៍បែងចែករួមផ្សំត្រួតពិនិត្យរវាងស្ថាប័នរដ្ឋក្នុងការអនុវត្តសិទ្ធិនិតិបញ្ញត្តិ នីតិប្រតិបត្តិយុត្តិធម៍
និងកែប្រែឡើងវិញនូវភារកិច្ចសិទ្ធិអំណាចរបស់បណ្ដាស្ថាប័ននេះ។ ពង្រាងនៅ
បានបង្ហាញច្បាស់ខ្លឹមសារផ្លាស់ប្តូរថ្មីការរៀបចំនិងសកម្មភាពរបស់រដ្ឋាភិបាល
តាមទិសកសាងខឿនរដ្ឋបាលឯកភាពស្អាតស្អំរឹងមាំរៀបចំសមស្របបង្កើនចរិត
លក្ខណៈប្រជាធិបតេយ្យនិងនិតិរដ្ឋក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ អនុរដ្ឋមន្ត្រី
ក្រសួងយុត្តិធម៍លោក Hoang The Lien បានឲ្យដឹងថា៖
“យើងកំណត់ច្បាស់ថា ស្ថាប័នណាជាស្ថាប័ននិតិប្រតិបត្តិស្ថាប័នណាជា
ស្ថាប័នយុត្តិធម៍។ មុននេះយើងត្រឹមតែទទួលស្គាល់ផ្នែកចំនួន៣ក្នុងក្បាលម៉ាស៊ីន
រដ្ឋ តែមិនទាន់កំណត់ច្បាស់នូវការបែងចែកមុខងារបានការពិបាកក្នុងដំណើរការ
ធ្វើសកម្មភាព។”
|
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien |
ក្រៅពីនោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ក៏មានចំណុចថ្មីអំពីរបៀបកំណត់អង្គភាពរដ្ឋបាលដែនដីនិងរដ្ឋអំណាចដំបន់ ក្នុងកាលៈទេសៈវៀតណាមដំណើរការកំណែទំរង់រដ្ឋបាលនិងរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាចដំបន់។ តាមពង្រាងរៀបចំសកម្មភាពរបស់រដ្ឋអំណាចដំបន់ត្រូវបានផ្លាស់ប្តូរថ្មីតាមទិសធានាសិទ្ធិធ្វើជាម្ចាស់និងទទួលខុសត្រូវដោយខ្លួនឯងក្នុងការសំរេចចិត្តនិងរៀបចំអនុវត្តរាល់គោលនយោបាយក្នុងក្របខ័ណ្ឌដែលបានបែងចែកថ្នាក់ដូចជាកសាង
រូបសណ្ឋានរដ្ឋអំណាចដំបន់មានការកត់សម្គាល់អំពីរៀបចំសម័ត្ថកិច្ចរបស់រដ្ឋ
អំណាចនៅជនបទទីក្រុងកោះសមុទ្រលើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ។
មហាបរិញ្ញាច្បាប់ Nguyen Kim Ngan បានឲ្យដឹងថា៖
“ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមានការបោះជំហានអភិវឌ្ឍន៍អំពី
ក្បាលម៉ាស៊ីនរដ្ឋ។ តាមការពិត ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ការផ្លាស់ប្តូរថ្មីរៀបចំ
ក្បាលម៉ាស៊ីនរដ្ឋតាមស្មារតីធ្វើវិសោធនកម្មនីតិរដ្ឋឆ្នាំ២០០១គឺមិនទាន់មាន។ មិន
ទាន់ជាក់ស្ដែងអំពីសិទ្ធិអំណាចរបស់រដ្ឋភិបាលរដ្ឋអំណាចដំបន់។ នេះជាកំហិត
ធ្វើឲ្យការអភិវឌ្ឍន៍មិនទាន់ទទួលបានត្រូវតាមបំណង់។ លើកនេះយើងត្រូវផ្លាស់
ប្តូរថ្មីថែមមួយជំហានទៀត។”
អាចនិយាយបានថា បណ្ដាការកំណត់ជាក់ស្ដែងអំពីក្បាលម៉ាស៊ីនរដ្ឋក្នុងពង្រាង
ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បន្តអះអាងចរិតលក្ខណៈនិងរូបសណ្ឋានមេ
របស់ប្រព័ន្ធនយោបាយក្បាលម៉ាស៊ីនរដ្ឋត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយនិង
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ទន្ទឹមនឹងនោះបង្ហាញទស្សនៈគោលការណ៍កសាងនិងសុក្រិដ្ឋ
នីតិរដ្ឋសង្គមនិយមវៀតណាមនាបច្ចុប្បន្ន។រាល់ការផ្លាស់ប្តូរថ្មីនេះនឹងបង្កើន
ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋក្នុងកាលៈទេសៈវៀតណាមធ្វើសមាហរណកម្មយ៉ាង
ខ្លាំងក្លាទៅក្នុងដំបន់និងអន្តរជាតិ៕
HONG VAN
-VOV