ផ្លាស់ប្តូរការងារឃោសនាមហាជនតាមសំណូមពរធ្វើសមាហរណកម្មរបស់ប្រទេសជាតិ

(VOVworld)-សន្និសីទលាតត្រដាងអនុវត្តការងារឃោសនាមហាជនឆ្នាំ២០១៤ ស្តី
អំពី “បង្កើននិងផ្លាសស់ប្តូថ្មីការងារឃោសនាមហាជន” ដោយគណៈកម្មាធិការ

បក្សបណ្តាស្ថាប័នមជ្ឈឹមត្រូវបានរៀបចំឡើងក្នុងថ្ងៃទី២៥និងទី២៦កុម្ភៈនៅទីក្រុង

ហាណូយវៀតណាម។

         ការងារឃោសនាមហាជនជាបុព្វបទផងនិងជាកម្លាំងចលករដើម្បីជម្រុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងជាភារកិច្ចនយោបាយរបស់បណ្តាអង្គការបក្ស រដ្ឋ​និងបណ្តាអង្គការមហាជននយោបាយសង្គមផង។ ការងារឃោសនាមហាជនក្នុង
ដំណាក់កាលថ្មីគឺផ្សព្វផ្សាយ អប់រំ ចលនានិងបញ្ចុះបញ្ចូលជនគ្រប់រូបអនុវត្តន៍​រាល់​ការផ្តួចផ្តើមគំនិតគោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ សំដៅ
ឆ្លើយតបនឹងសំណូមពរផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។

ផ្លាស់ប្តូរការងារឃោសនាមហាជនតាមសំណូមពរធ្វើសមាហរណកម្មរបស់ប្រទេសជាតិ - ảnh 1
ការងារឃោសនាមហាជនជានិច្ចកាលមានអត្ថន័យសំខាន់ក្នុងគ្រប់ដំណាក់កាល

 បង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះការងារឃោសនាមហាជន

        គោលដៅធំបំផុតរនៃការងារឃោសនាមហាជនក្នុងស្ថានភាពថ្មី គឺពង្រឹង ជំ
នឿជឿជាក់របស់ប្រជាជនទៅលើបក្សនិងរដ្ឋ។ តាមនោះ គណៈកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ត្រូវបន្តការរៀនសូត្រ ស្រាវជ្រាវនិងជ្រួតជ្រៀបដ៏ជ្រាលជ្រៅបណ្តា
សេច ក្តីសម្រេចចិត្ត សារាចរណ៍របស់បក្ស រដ្ឋអំពីការងារឃោសនាមហាជនជា
ពិសេសគឺសេចក្តីសម្រេចចិត្តលេខ២៥របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាមលើកទី១១ស្តីអំពី“បង្កើនការដឹកនាំរបស់បក្សចំពោះការងារឃោ
សនាមហាជនក្នុងដំណាក់កាលថ្មី”។

        ដើម្បីធ្វើឲ្យល្អការងារឃោនាមហាជនកម្មាភិបាលនិយោជិក និយោជន
នីមួយៗក្នុង ប្រព័ន្ធនយោបាយត្រូវមានការទាក់ទងស្និទ្ធស្នាលជាមួយប្រជាជន យល់ច្បាស់អំពីប្រជាជន និងធ្វើជាគំរូដើម្បីប្រជាជនធ្វើតាម។ លោក Dao Ngoc
Dungលេខាគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នមជ្ឈឹមបានចាត់ទុកថា៖“លេ
ខាគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ប្រមុខស្ថាប័ននិងអង្គការនីមួយៗ គប្បី
រៀបចំការជួបសន្ទនាជាមួយកម្មាភិបាល បក្ខជននិយោជិក និយោជននិងពលករ
ជារឿយៗ ដើម្បីក្តាប់ជាប់បំណងប្រាថ្នារបស់ប្រជាជន ទទួលយកមតិ ហើយ
ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងឲ្យទាន់ពេលវេលា។ រៀនសូត្រនិង
ធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ អំពីការលើកកំពស់ស្មារតីទទួលខុស
ត្រូវ ប្រឆាំងលទ្ធិអាត្មានិយមហើយនិយាយស្តីត្រូវដើរទន្ទឹមនឹងការអនុវត្តន៍ផង

ដែរ"។

ផ្លាស់ប្តូរការងារឃោសនាមហាជនតាមសំណូមពរធ្វើសមាហរណកម្មរបស់ប្រទេសជាតិ - ảnh 2
ផ្សព្វផ្សាយកសាងជីវភាពរស់នៅខាងវប្បធម៌ឲ្យយុវជនជនជាតិភាគតិច
បថតៈ baogialai.com)

        លើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់បណ្តាអង្គការបក្ស
     ការងារឃោសនាមហាជនឆ្នាំ២០១៤ បន្តឆ្ពោះទៅមូលដ្ឋាន បង្កើនការក្តាប់ សភាពការណ៍របស់ប្រជាជន ផ្សព្វផ្សយដើម្បីបង្ករការស្រុះចិត្តគំនិតក្នុងសង្គម និងពង្រីកផែនមហាសមាគ្គីមហាជនទាំងមូល។ តាមលោក Nguyen Duy Viet អនុ ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមថា ក្នុងការកសាងគោលនយោ​បាយត្រូវយកចិត្តទុកដាក់ដល់ការយកមតិរបស់ប្រជាជន។ លោក Nguyen Duy
Viet ឲ្យដឹងថែមទៀតថា៖ “ដំបូងបង្អស់ ការងារឃោសនាមហាជនរបស់រដ្ឋ
អំណាចត្រូវចាប់ផ្តើមពីទស្សនៈគឺ ដើម្បីប្រជាជន។ មានន័យថា ចាប់ផ្តើមពីការក
សាងយន្តការ គោលនយោបាយ ច្បាប់ ហើយនឹងឃោសនាផ្សព្វផ្សាយ ដើម្បី
វើឲ្យប្រជាជនយល់ច្បាស់អំពីការអនុវត្តន៍យន្តការ គោលនយោបាយ និងការផ្តួច
ផ្តើមទាំងអស់នេះ”។

        ជម្រុញខ្លាំងការងារឃោសនាមហាជនក្នុងបណ្តាស្ថាប័នរដ្ឋ

        ការបង្កើននិងផ្លាស់ប្តូរថ្មីការងារឃោសនាមហាជនរបស់បណ្តាស្ថាប័នរដ្ឋត្រូវ​បានចាត់ទុកជាចំណុចលោតផ្លោះ១ក្នុងការរៀបចំអនុវត្តន៍ការងារឃោសនាប្រជា ជនក្នុងដំណាក់កាលថ្មី។ លោក Nguyen The Trung អនុប្រធានអចិន្រ្តៃយ៍គណៈ កម្មាធិការឃោសនាមហាជនមជ្ឈឹមឲ្យដឹងថាៈ“ការអនុវត្តន៍បទបញ្ញត្តិប្រជាធិប
តេយ្យនៅមូលដ្ឋានត្រូវតែធ្វើជាប្រចាំ ដើម្បីស្ថាប័ន អង្គភាពនីមួយៗផ្តោតការយក
ចិត្តទុកដាក់។ ប្រសិនជា អនុវត្តន៍ដ៏ល្អបទបញ្ញត្តិប្រជាធិបតេយ្យ ក៏ដូចជាពង្រីក
បានកម្លាំងពលំក្នុងជួរកម្មាភិ បាល បក្ខជន មហាជន និងមានសមាគី្គភាពល្អជាង”។

        ការងារឃោសនាមហាជនជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះ
បក្សដឹកនាំ រដ្ឋអំណាចមានតួនាទីប្រតិបត្តិ រណសិរ្សមាតុភូមិវៀតណាម និងអង្គការ
មហាជនមានទួនាទីឃ្លាំមើល បដិវាទដើម្បីអនុវត្តន៍សិទ្ធិជាម្ចាស់ របស់ប្រជាជន។ ផ្លាស់ប្តូរថ្មីការងារឃោសនាមហាជនពហុបែបរបៀបឃោ សនាមហាជនសំដៅ
ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជន​ រួមទាំង ឆ្ពោះទៅកសាងប្រទេស
វៀតណាមសន្តិភាព ស្ថិរភាពនិងធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ