ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣

(VOV)_ខ្លឹមសារសួរដេញដោល ដែលទាក់ទិនដល់ការទទួលខុសត្រូវរបស់
អ្នកប្រមុខស្ថាប័ន។នៅចុងសម័យសួរដេញដោល នាយករដ្ឋមន្ត្រីវៀតណាម ​លោក
 Nguyen Tan Dung នឹងបំភ្លឺខ្លឹមសារមួយចំនួនដែលទាក់ទិននិងឆ្លើយ​សំនួរ​ផ្ទាល់
របស់សមាជិក សមាជិកាសភា។ នេះគឺជាចំណុចសំខាន់នៅក្នុងសកម្ម​ភាពសួរ
ដេញដោលនិងឆ្លើយការសួរដេញដោល ដែលកំពុងប្រព្រឹត្តទៅនៅ​សម័យប្រជុំ
លើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣។

ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣

សម័យសួរដេញដោលនិងឆ្លើយសួរដេញដោល នៅសម័យប្រជុំរដ្ឋសភា​វៀត
ណាម នីតិកាលទី១៣ ជាការសួរដេញដោលនិងឆ្លើយសួរដេញដោលលើក​ចុង
ក្រោយ។ ខ្លឹមសារសួរដេញដោល ប្រមូលផ្តុំទៅលើបញ្ហានានា ដូចជា៖ ​ការវាយ
តំលៃអំពីការជះឥទ្ធិពលរបស់សេចក្ដីសម្រេចរបស់រដ្ឋសភាចំពោះការបញ្ជាណែ
នាំ គ្រប់គ្រងរបស់រដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈឹមនិងតំបន់អំពីនយោបាយ ​សេដ្ឋ
កិច្ច  វប្បធម៌ សង្គម ការពារជាតិនិងសន្តិសុខ ការវាយតំលៃអំពីលទ្ធផលអនុវត្ត
​របស់រដ្ឋាភិបាល និងតុលាការប្រជាជនកំពូល…ល។ ចុងក្រោយគឺជាសកម្មភាព
ឃ្លាំមើល ​បន្ទាប់ពីពេលអនុវត្តរាល់សេចក្ដីសម្រេច របស់រដ្ឋសភា និងចំណុច​សំ
ខាន់ៗដែល​ត្រូវ​ដកបទពិសោធន៍ សំដៅលើកកំពស់ប្រសិទ្ធិភាពការការឃ្លាំមើល
 នាពេលខាងមុខនេះ។

          ផ្លាស់ប្តូរថ្មីអំពីរបៀប

        នៅសម័យប្រជុំលើកទី១០នេះ រដ្ឋសភាមិនជ្រើសរើសអ្នកឆ្លើយសួរដេញ​
ដោល និងកំណត់ក្រុមបញ្ហាសួរដេញដោល ដូចជាធម្មតាទេ។ បន្ទាប់ពីពេល
បាន​ស្ដាប់របាយការណ៍របស់រដ្ឋាភិបាល និងស្ថាប័នទាក់ទិននានា អំពីការអនុ
វត្ត​សេចក្ដីសម្រេចរបស់រដ្ឋសភានេះ បណ្ដាសមាជិក សមាជិកាសភានឹងពិភា
ក្សា ​សួរដេញដោលចំពោះខ្លឹមសារផ្សេងៗដែលខ្លួនយកចិត្តទុកដាក់។ ខ្លឹម
សារនៃការសួរដេញដោលនឹងប្រមូលផ្តុំទៅលើការទទួលខុសត្រូវរបស់បណ្ដា
រដ្ឋមន្ត្រី ប្រធានស្ថាប័ន ចំពោះការងារធ្វើបាន និងការងារមិនទាន់ធ្វើបាន។ ស្ដី
ពីបញ្ហានេះ ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានអោយ
ដឹងថា៖

          “ ផ្អែកទៅលើការងារនៅសេសសល់ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ៨
 ​ក្នុងសម័យប្រជុំមុនៗ សមាជិក សមាជិកាអាចសួររដ្ឋមន្ត្រី ប្រធានស្ថាប័នអំពី
ខ្លឹមសារណាមួយក៏បាន។ ដូច្នេះ រដ្ឋមន្ត្រីគ្រប់រូបត្រូវរៀបចំគ្រប់ខ្លឹមសារ និងត្រូវ
ធ្វើ​អធិប្បាយចំពោះមុខរដ្ឋសភា។ រដ្ឋសភានឹងសួរដេញដោលតាមទស្សនះ គឺ
ត្រូវ​តាមដានដល់ទីបញ្ចប់ មានន័យថា៖ បន្ទាប៉ពីការសួរដេញដោលរួចនេះ 
រដ្ឋសភា​នឹងចេញសេចក្ដីសម្រច​។ ហើយសេចក្ដីសម្រេចនេះត្រូវបានប្រគល់
អោយ​អាណត្តិក្រោយបន្តឃ្លាំមើល។ នេះជាខ្លឹមសារថ្មី មិនដែលធ្វើពីមុនមក។ ”

          ពហុបែបអំពីខ្លឹមសារសួរដេញដោល

          សកម្មភាព សួរដេញដោលនិងឆ្លើយសួរដេញដោលនៅសម័យប្រជុំលើក
ទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣ មិនទៅតាមបញ្ហាជាក់ស្ដែងក្នុងដំ
ណាក់កាលនាបច្ចុប្បន្នទេ គឺទៅតាមទិសវាយតំលៃសរុបការងារសួរដេញដោល
 ការ​អនុវត្តកិច្ចសន្យានានា របស់សមាជិករដ្ឋាភិបាល ពីដើមអាណត្តិមក។ លោក
 ​Nguyen Tan Tuan សមាជិកសភា មណ្ឌលខេត្ត Khanh Hoa បានអោយដឹងថា៖

          “    ខ្ញុំយកចិត្តទុកដាក់ជាពិសេស ទៅលើបញ្ហាវិនិយោគនិងអភិវឌ្ឍន៍។ 
ទីពីរគឺ​បណ្ដា​គោលនយោបាយធានាសុខុមាលភាពសង្គម​។ ខ្ញុំគិតថា បណ្ដា
រដ្ឋមន្ត្រី​នឹងមានដំណោះស្រាយជាក់ស្ដែង សកម្ម ដើម្បីបង្កើនប្រាក់ចំណូល 
និងធានា​គោលនយោបាយ សុខុមាលភាពសង្គម នាពេលខាងមុខនេះ។”

          ផ្លាស់ប្តូរថ្មីការសួរដេញដោល និងឆ្លើយសួរដេញដោល បាននិងកំពុង
ត្រូវបាន​រដ្ឋសភាអនុវត្ត ដើម្បីលើកកំពស់សកម្មភាពរបស់ស្ថាប័នដោយប្រ
ជាជនជ្រើស​តាំង ក៏ដូចជាប្រសិទ្ធិភាពការគ្រប់គ្រងរបស់ស្ថាប័ន ពិសេសគឺ
ការដោះស្រាយ​អោយទាន់ពេលវេលាការជំពាក់ជំពិន បំពេញគោលបំណង
ប្រាថ្នារបស់អ្នកបោះឆ្នោត។ ការផ្លាស់ប្តូរថ្មីលេចធ្លោ ក្នុងសម័យសួរដេញ
ដោល និងឆ្លើយសួរដេញ​ដោល នៅសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិ
កាលទី១៣ បានបង្ហាញច្បាស់នូវស្មារតីទទួលខុសត្រូវ របស់រដ្ឋសភា ក្នុង
ការអនុវត្តការឃ្លាំមើល អោយ​កាន់តែមានប្រសិទ្ធិ​ភាព​ពីមួយថ្ងៃទៅមួយថ្ងៃ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ