(VOVWORLD) - ថ្ងៃទី ៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺជាទិវាច្បាប់វៀតណាម ជាទិវាលើកតម្កើងរដ្ឋធម្មនុញ្ញ ច្បាប់ និងអប់រំមនុស្សគ្រប់រូបនៅក្នុងសង្គមអំពីការគោរពច្បាប់ដោយយកច្បាប់ជាចម្បង។ ក្រោយរយៈពេលជិត ៤០ ដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ ប្រព័ន្ធច្បាប់របស់វៀតណាមបាន កែសម្រួលគ្រប់វិស័យនៃជីវភាពរស់នៅ ឆ្លើយ តបទៅនឹងតម្រូវការគ្រប់គ្រង និងអភិវឌ្ឍន៍របស់ប្រទេសជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ នៅចំពោះមុខឱកាសអភិវឌ្ឍន៍ថ្មី របស់ប្រទេសជាតិ ការកសាងច្បាប់កំពុងទាមទារឲ្យមានផ្នត់គំនិតថ្មីក្នុងការតាក់តែងច្បាប់ ដោយបំផុសរាល់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។
អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើរឲ្យមានការផ្លាស់ប្តូររផ្នត់គំនិតក្នុងការតាក់តែងច្បាប់ ក្នុងទិសដៅមួយដែលធានានូវតម្រូវការគ្រប់គ្រង និងលើកទឹកចិត្តដល់ការច្នៃប្រឌិតនិងបំផុសប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ (រូបថត៖ VGP) |
ប្រព័ន្ធច្បាប់គឺជារង្វាស់បង្ហាញពីកម្រិតអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជីវភាពសង្គម។ ទន្ទឹមនឹងការអនុវត្តដំណើរការកំណែទម្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយមនោះ វៀតណាមបាននិងកំពុងកសាងនិងសុក្រិត្តជាបណ្តើរៗ នូវរដ្ឋនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជា ជន ក្រោមការដឹកនាំរបស់បក្ស ដែលក្នុងនោះច្បាប់ដើរតួនាទីស្នូល។
ប្រព័ន្ធច្បាប់គឺជារង្វាស់បង្ហាញពីកម្រិតអភិវឌ្ឍន៍របស់ប្រទេសជាតិ
នៅក្នុងសេចក្តីសម្រេចចិត្តលេខ ៤៨ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ២៤ ខែឧសភា ២០០៥ ស្តីពីយុទ្ធសាស្ត្រកសាងនិងសុក្រិតប្រព័ន្ធច្បាប់វៀតណាម ដល់ឆ្នាំ ២០១០ ចក្ខុវិស័យដល់ឆ្នាំ ២០២០ បានកំណត់ថា ប្រព័ន្ធច្បាប់ត្រូវតែប្រកបដោយ “សមកាលកម្ម ឯកភាព មានលទ្ធភាពប្រតិបត្តិការ បើកចំហ តម្លាភាព ផ្តោតសំខាន់លើការសុក្រិតស្ថាប័នសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម កសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន”។ មហាសន្និបាតលើកទី១៣របស់បក្សបានប្រព្រឹត្តទៅបន្ទាប់ពីបូកសរុបរយៈពេល១៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៨នេះ ដែលបានបន្តមរតកនិងបំពេញបន្ថែមលក្ខណៈវិនិច្ឆ័យនៃប្រព័ន្ធច្បាប់គឺ “គ្រប់គ្រាន់ ទាន់ពេលវេលា សមកាលកម្ម ឯកភាព មានលទ្ធភាពប្រតិបត្តិការ បើកចំហ តម្លាភាព ស្ថិរភាព ដោយយកសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងធុរកិច្ចជាចំណុចស្នូល សម្រាប់ជំរុញនវានុវត្តន៍ ធានានូវតម្រូវការសម្រាប់ការអភិវឌ្ឍដ៏ឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។
សេចក្តីសម្រេចចិត្តលេខ ២៧ របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីការបន្តកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី គឺជាសញ្ញារបត់បដ៏មានសារៈសំខាន់ណាស់។ ពោលគឺជាលើកដំបូង បក្សបានចេញសេចក្តីសម្រេចចិត្តតាមប្រធានបទស្តីពីនីតិរដ្ឋសង្គមនិយម ដែលកំណត់គោលដៅសំខាន់ៗដូចជា៖ ការកសាងប្រព័ន្ធច្បាប់ដ៏ល្អឥតខ្ចោះ អនុវត្តយ៉ាងតឹងរ៉ឹង និងជាប់លាប់; គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ គោរព ធានា និងការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម អញ្ជើញថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ VGP) |
ចាប់តាំងពីសេចក្តីសម្រេចចិត្តលេខ ៤៨ របស់ការិយាល័យនយោបាយត្រូវបានចេញផ្សាយមក ចំនួនច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋសភានីតិកាលទី ១១, ១២,១៣,១៤ និងសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ គឺច្រើនជាង ៣០០ ច្បាប់និងក្រមច្បាប់។ ទន្ទឹមជាមួយគ្នានោះ គុណភាពនៃប្រព័ន្ធច្បាប់បានធានាជាមូលដ្ឋាននូវសមកាលកម្មនិងការស្រុះចិត្តគំនិត។
ផ្លាស់ប្តូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់
គោលដៅនៃការផ្លាស់ប្តូរថ្មីផ្នត់គំនិតតាក់តែងច្បាប់ក្នុងបរិបទ នៃការកសាង និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី គឺកសាងប្រព័ន្ធច្បាប់បែបប្រជាធិបតេយ្យ យុត្តិធម៌ មនុស្សធម៌ ទំនើប ពេញលេញ សមកាលកម្ម ឯកភាព ទាន់ពេលវេលា មានលទ្ធភាពប្រតិបត្តិការ បើកចំហរ តម្លាភាព ស្ថិរភាព ទាក់ទងផ្ទាល់យ៉ាងងាយស្រួល ត្រួសត្រាយផ្លូវសម្រាប់ការច្នៃប្រឌិត អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព រួមទាំងយន្តការរៀបចំ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងសមស្រប។ ក្នុងអត្ថបទ “លើកកំពស់ចរិតលក្ខណៈបក្សក្នុងការកសាង នីតិរដ្ឋសង្គមនិយមវៀត ណាម” ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាបក្សវៀតណាម លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថាៈ ច្បាប់ក្នុងរដ្ឋនីតិរដ្ឋសង្គមនិយម ត្រូវកែលម្អជាបន្តបន្ទាប់ដើម្បីសុក្រិតស្ថាប័នគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស។
អញ្ជើញថ្លែងក្នុងសម័យបើកសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការតាក់តែងច្បាប់តាមទិសដៅដែលធានាបាននូវតម្រូវការគ្រប់គ្រង និងលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត បំផុសរាល់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។
“ត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពជាក់ស្តែងនៅវៀតណាម ដើម្បីអភិវឌ្ឍន៍បទប្បញ្ញត្តិច្បាប់សមស្រប; ពោលគឺ ធ្វើបណ្តើរនិងដកបទពិសោធន៍បណ្តើៗ។ កុំប្រញាប់ ពេក និងកំឲ្យបាត់បង់ឱកាស; យកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល និងប្រធានបទ។ ទន្ទឹមជាមួយគ្នានោះ បង្កើតជាបន្ទាន់នូវច្រកផ្លូវច្បាប់ ដើម្បីគ្រប់គ្រងបញ្ហាថ្មី និងនិន្នាការថ្មី ជាពិសេសបញ្ហាទាក់ទងនឹងបដិវត្តន៍ ៤.០ បញ្ញាសិប្បនិមិត្ត ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង... បង្កើតក្របខ័ណ្ឌច្បាប់ដើម្បីអនុវត្តជោគជ័យនៃបដិវត្តន៍ឌីជីថល បង្កើតជំហានលោតផ្លោះសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
ជាលទ្ធផល គុណភាពនៃការបង្កើតច្បាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអនុវត្តគោលដៅ ទស្សនៈ ទិសដៅ និងជំហានលោតផ្លោះយុទ្ធសាស្ត្រដែលត្រូវបានមហាសន្និបាតបក្សលើកទី ១៣ ដាក់ចេញ។ ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការតាក់តែងច្បាប់មិនត្រឹមតែរួមចំណែកដល់ការកសាង និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មីប៉ុណ្ណោះទេ ថែមទាំងបំផុសប្រភពធនធានសម្រាប់បម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិទៀតផង៕