VOV-សកម្មភាពរបស់រដ្ឋសភាវៀតណាម នីតិកាលទី១៣ក្នុង ឆ្នាំ២០១២បាន
មាន ចំណុចលេចធ្លោជាច្រើន ពិសេសគឺក្នុងកិច្ចការនីតិបញ្ញត្តិ។ សកម្មភាពនីតិ បញ្ញត្តិរបស់រដ្ឋសភាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ គំរោងច្បាប់ជាច្រើន ដែលត្រូវបានអនុម័តបានឆ្លើយតបកាន់តែល្អបណ្ដាការទាមទានៃជីវភាពរស់នៅ ពិសេសគឺបំរើឲ្យបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងនីតិរដ្ឋសង្គមនិយម។
|
សកម្មភាពរបស់រដ្ឋសភាវៀតណាម នីតិកាលទី១៣ (internet) |
VOV-ក្នុងការងារនីតិបញ្ញត្តិរបស់រដ្ឋសភាវៀតណាម ឆ្នាំ២០១២ក្រុមប្រឹក្សាជន
ជាតិ គណៈកម្មាធិការរបស់រដ្ឋសភារឺអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ អចិន្ត្រៃយ៍គណៈ
កម្មាធិការ របស់រដ្ឋសភាវៀតណាម ចូលរួមត្រួតពិនិត្យនិងរួមមតិជាឯកសារជាលាយ ល័ក្ខអក្សរចំពោះសេចក្តីស្នើរអំពីច្បាប់ បទបញ្ញាត្តិ បណ្ដាគោលនយោបាយច្បាប់
ដែលគ្រោងនឹងបញ្ជូលក្នុងកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ ក្នុងអាណត្តិនិងជារៀង
រាល់ឆ្នាំរបស់រដ្ឋសភា តាមវិស័យត្រូវបានប្រគល់ទទួលខុសត្រូវ។ គណៈកម្មាធិការ
ច្បាប់ ធ្វើអធិបតីត្រួតពិនិត្យនិងជួយឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បង្កើត
ពង្រាង កម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ។ ក្រុមប្រឹក្សាប្រជាជនគណ់កម្មាធីការរបស់ រដ្ឋសភាឃ្លាំមើលការអនុវត្តកម្មវិធីកសាងច្បាប់ក្រិដ្ឋ ចំណុះទៅលើវិស័យទទួលបន្ទុក។
ការកែលំអរការផ្លាស់ប្តូរថ្មី ដែលគួរឲ្យកត់សម្គាល់ទៀតអំពីសកម្មភាពនីតិបញ្ញត្តិរបស់
រដ្ឋសភាក្នុងឆ្នាំ២០១២គឺក្នុងចន្លោះសម័យប្រជុំរដ្ឋសភា២លើក សន្និសីទសមាជិកសភា
ឯកទេស សន្និសីទ Onlines ជាមួយការចូលរួមរបស់សមាជិកសភាអ្នកគ្រប់គ្រង អ្នកជំ
នាញការ អ្នកវិទ្យាសាស្ត្រត្រូវបានរៀបចំឡើង។
ក្នុងសម័យប្រជុំទាំង ទី៣និងទី៤នៃឆ្នាំ២០១២នេះ រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ បានអនុម័តលើគំរោងច្បាប់ចំនួន២២ ជាបរិមាណច្បាប់ដ៏ធំត្រូវបានអនុម័ត បើ ប្រៀបនឹងបណ្ដាសម័យប្រជុំមុននេះ។ រដ្ឋសភាក៏បានពិភាគ្សាផ្ដល់មតិអំពីគំរោងច្បាប់
ចំនួន ១២ផ្សេងៗទៀត ដើម្បីបន្តកែសម្រួលសុក្រិដ្ឋអនុម័តនៅបណ្ដាសម័យប្រជុំ
ក្រោយៗ។ លេចធ្លោគឺច្បាប់បង្កាប្រឆាំងអំពើពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានី ច្បាប់សមុទ្រវៀតណាម ច្បាប់ការងារ (វិសោធនកម្ម)។ អាត្រាអនុម័តលើបណ្ដាច្បាប់
នេះ សុទ្ធតែខ្ពស់ សឲ្យឃើញគុណភាពរបស់បណ្ដាគំរោងច្បាប់នេះ។
រដ្ឋសភាវៀតណាម បានអនុម័ត្តលើ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន។ ក្នុងនោះ
មាន សេចក្ដីសម្រេចចិត្ត អំពីការបោះប្រជាមតិ ប្រជាជន អំពីសេចក្ដីព្រៀង រដ្ឋធម្មនុញ្ញ
ឆ្នាំ ១៩៩២ សេចក្ដីសម្រេចចិត្តអំពីការសួរដេញដោល និងឆ្លើយការសួរដេញដោល
…។ល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា÷
“ ច្បាប់ទាំងនេះ ត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ ជាមួយស្មារតីផ្លាស់ប្តូរថ្មី ធា
នាការ ក្តាប់ជាប់ជាមួយស្ថានភាពជាក់ស្ដែង ជីវភាពរស់នៅ។ ពិសេសគឺ រដ្ឋសភាបាន
អនុម័ត្ត លើ សេចក្ដីសម្រេចចិត្ត អំពីការផ្តល់ទំនុកទុកចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ចំពោះបណ្ដាអ្នកកាន់ដំណែងសំខាន់ របស់រដ្ឋ ត្រូវបានរដ្ឋសភា ក្រុមប្រឹក្សារ ប្រជាជន បោះឆ្នោត ឬអនុម័ត្ត។ នេះគឺជា ជំហានផ្លាស់ប្តូរថ្មីសំខាន់ ក្នុងជីវភាពនយោបាយ ប្រទេសជាតិ សំដៅអនុវត្តតាមការផ្ដួចផ្តើមគំនិតរបស់រដ្ឋ បណ្ដាការកំណត់នៃច្បាប់
រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់ របស់ប្រជាជន។”
ជាពិសេស ឆ្នាំ ២០១២ ក្នុងកម្មវិធីធ្វើការ រដ្ឋសភា បានអនុម័ត្ត ទៅលើ សេចក្ដី
សម្រេចចិត្ត គំរោងការបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាព នៃសកម្ម ភាពរបស់រដ្ឋសភា។ តាមនោះ រួមចំណែកផ្លាស់ប្តូរ របៀបរៀបចំការងារ ធានាការ អនុវត្តតាមភារកិច្ច សិទ្ធិរបស់រដ្ឋសភា ស្ថាប័នរដ្ឋសភា និងសមាជិកសភា។
រដ្ឋសផាក៏បានផ្តល់មតិ ជាលើកដំបូង អំពីសេចក្ដីព្រៀងធ្វើវិសោធនកម្ម រដ្ឋធម្ម
នុញ្ញ ឆ្នាំ ១៩៩២។ បន្ទាប់ពីការស្ទង់មតិប្រជាជន សេចក្ដីព្រៀងធ្វើវិសោធនកម្ម រដ្ឋ ធម្មនុញ្ញនេះនឹងកែសម្រួល សុក្រិដ្ឋ ដើម្បីជូនរដ្ឋសភាអនុម័ត្ត នៅសម័យប្រជុំលើក ទី ៦ រដ្ឋសភា នីតិកាលទី ១៣ នាខែតុលាឆ្នាំ ២០១៣។ អនុប្រធានរដ្ឋសភា Uong Chu
Luu បានសង្កត់ធ្ងន់ថា÷
“ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះ ដើម្បីមានច្បាប់រដ្ឋធម្មនុញ្ញមួយដែល
អះអាងបានឆ័ន្ទះ អធិបតេយ្យភាព របស់ប្រជាជន និងបំពេញបានតម្រូវការអភិវឌ្ឍន៍ចីរភាព របស់ប្រទេសជាតិ ក្នុង សភាពការណ៍ថ្មីៗ។ សិទ្ធិអំណាចរបស់រដ្ឋទាំងមូល
សុទ្ធតែចំណុះទៅលើប្រជាជន។”
រដ្ឋសភាវៀតណាម បានដាក់ចេញគោលដៅគឺដល់ឆ្នាំ ២០២០ ត្រូវកសាងអោយ
បាន ប្រព័ន្ធច្បាប់មួយពេញលេញ ព្រមៗគ្នា ឯកភាព មានចរិតលក្ខណះស្ថិរភាព …។ល។ ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញាត្តិ របស់រដ្ឋសភា ក្នុងឆ្នាំ ២០១២ បានរួមចំណែក អភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ច ទីផ្សារតាមការកំណត់ សាធារណះរដ្ឋ សង្គមនិយម តាមទិសចីរភាព។ ទន្ទឹមនឹងនោះ ធានាអោយខឿនសេដ្ឋកិច្ច វៀតណាមធ្វើសមាហរណកម្មជ្រាលជ្រៅ និងទូលំទូលាយជាង ក្នុងតំបន់ និងអន្តរជាតិ៕