ផ្លាស់ប្តូរថ្មី ចំណុចសំខាន់អំពីការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម

          (VOV)_ពាក្យ “ផ្លាស់ប្តូរថ្មី” ត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់ ចំពោះការ
អភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ។ ជោគជ័យនៃបុព្វហេតុនេះ 
ត្រូវបានចាប់ផ្តើមពីមហាសន្និបាតលើកទី៦ របស់បក្សកម្មុយនីស្តវៀតណាម នាឆ្នាំ 
១៩៨៦ បានចេញសារលិខិតដ៏ខ្លាំងក្លា អំពីការអនុវត្តគោលមាគា៍ផ្លាស់ប្តូថ្មី។ រួមជា
មួយ​ជោគជ័យនេះ បក្សកម្មុយនីស្តវៀតណាម បានបន្តអនុ​វត្តលើគ្រប់ជ្រុងជ្រោយ
 និងព្រមៗគ្នា បុព្វហេតុផ្លាស់ប្តូរថ្មី នាពេលខាងមុខនេះ។

ផ្លាស់ប្តូរថ្មី ចំណុចសំខាន់អំពីការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម - ảnh 1
ផ្លាស់ប្តូរថ្មី ចំណុចសំខាន់អំពីការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម

ពិនិតរួម បុព្វហេតុផ្លាស់ប្តូរថ្មី ទទួលបានសមិទ្ធិផលធំធេងជាច្រើន និងមានអត្ថ
ន័យប្រវត្តិសាស្ត្រ ជាគ្រឹះដ្ឋានសំខាន់ ដើម្បីប្រទេសជាតិបន្តអភិវឌ្ឍន៍ខ្លាំងក្លាក្នុងរយៈ
ពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ស្ថានភាពជាក់ស្ដែងបានអះអាងថា៖ ​គោលមាគា៍
ផ្លាស់ប្តូរថ្មីរបស់បក្សកម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ ច្នៃប្រឌិតថ្មី ​សមស្របជា
មួយស្ថានភាពជាក់ស្ដែងរបស់វៀតណាម និងនិន្នាការអភិវឌ្ឍន៍​របស់ប្រវត្តិសាស្ត្រ។

          សេចក្ដីសម្រេចចិត្តមានចរិតលក្ខណះបដិវត្តន៍

        លោកស្រី Pham Thi Nhu Thuy នៅភូមិ Dien Khanh ឃុំ Hai Thai ស្រុក Hai
 Lang  ខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) នៅរក្សាទុកតែម​ សៀវភៅទិញ
ឥវ៉ាន់ ពី៣០ឆ្នាំមុន ដើម្បីរំលឹកអោយគូនចៅអំពីដំណាក់កាលមុននេះ។ តាម
លោកស្រីថា៖ ដំណាក់កាលនោះ ប្រជាជនខ្វះបាយ សំលៀកបំពាក់ ​និងវត្ថុប្រើ
ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយស្មារតីប្រឈមមុខនឹងស្ថានភាពជាក់
ស្ដែង បក្សកម្មុយនីស្តវៀតណាម បានសម្រេចចិត្តអនុវត្តគោលមាគា៍​ផ្លាស់ប្តូរថ្មី
លើគ្រប់ជ្រុងជ្រោយ ជ្រាលជ្រៅ និងចាត់ទុកនេះគឺជាបទបញ្ជាពីជីវភាពរស់នៅ។
  លោកស្រី Pham Thi Nhu Thuy បាន​រំលឹកឡើងវិញថា៖

          “ មុននេះ អ្វីៗទាំងអស់ ពីក្រណាត់ សំបកកង សុទ្ធតែបានបែងចែក។ ប៉ុន្តែ​ចាប់ពីមហាសន្និបាតបក្ស លើកទី៦ -មហាសន្និបាតផ្លាស់ប្តូរថ្មី អគ្គលេខាបក្ស​ 
លោក Nguyen Van Linh បានធ្វើអោយជីវភាពរស់នៅផ្លាស់ប្តូរថ្មីលើគ្រប់​ជ្រុង
ជ្រោយ។ ក៏នៅប្រទេសនេះ មនុស្សនេះដដែលប៉ុន្តែ អ្វីៗទាំងអស់បានសេរីភាព
 បានហូបចុក បាននិយាយស្ដី និងសំលៀកបំពាក់បានទិញតាមតម្រូវការ មិន
បាច់ចែក​ចាយដូចមុនទេ។”

          ជំហានត្រឹមត្រូវ

        នៅមហាសន្និបាតលើកទី៦របស់បក្សកម្មុយនីស្តវៀតណាម (ឆ្នាំ ១៩៨៦)
 ​បានដាក់ចេញគោលមាគា៍ផ្លាស់ប្តូរថ្មី បក្សបានចាប់ផ្តើមផ្លាស់ប្តូរថ្មីពីការគិតគូ 
ហើយដំបូងបង្អស់គឺការគិតគូអំពីសេដ្ឋកិច្ច។ អ្នកជំនាញការសេដ្ឋកិច្ច លោក Vo
Dai Luoc បានចាត់ទុកថា៖ ការរៀបចំខឿនសេដ្ឋកិច្ចតាមទិសទីផ្សារ ជាគោល
ការណ៍ត្រឹមត្រូវ បើកចេញនូវបុព្វហេតុផ្លាស់ប្តូរថ្មី៖

          “ ប្រការសំខាន់គឺយើងបានអនុវត្តដំណើការសេរីភាពខឿនសេដ្ឋកិច្ច។ ​
ហើយ​ដល់ឆ្នាំ ១៩៨៩ ការផ្លាស់ប្តូរថ្មី ត្រូវបានអនុវត្តក្នុងស្ថានភាពជាក់ស្ដែង និង​
លុបចោលយន្តការរដ្ឋផ្គត់ផ្គង់ទាំងអស់ ខឿនសេដ្ឋកិច្ចទីផ្សារត្រូវបានអនុវត្តនៅ​
វៀតណាម។”

          ៣០ឆ្នាំកន្លងទៅ គ្មានអ្នកណាបដិសេធតួនាទីដ៏ធំធេងរបស់បក្ស ជាអ្នកផ្តើម
គំនិត និងដឹកនាំការផ្លាស់ប្តូរថ្មី។ ប៉ុន្តែការងារផ្លាស់ប្តូរថ្មីនេះ មិនគ្រាន់តែជាការងារ
របស់កម្មាភិបាល បក្ខជនប៉ុណ្ណោះទេ ថែមទាំង នេះគឺជាការងារបស់ប្រជាជនវៀត
ណាមទាំងមូលទៀតផង។ សាស្ត្រចារ្យរង បណ្ឌិត Bui Dinh Phong វិទ្យាស្ថាន​ន
យោបាយជាតិហូជីមិញ បានចាត់ទុកថា៖ គោលមាគា៍ផ្លាស់ប្តូរថ្មីរបស់បក្សកម្មុយ
នីស្តវៀតណាមទទួលបានជោគជ័យគឺបានអនុវត្តតាមទស្សនះ៖ប្រជាជនគឺ​
ឬស្សគល់៖

          “ បក្សត្រូវដោះស្រាយបានតម្រូវការ គោលបំណងត្រឹមត្រូវរបស់ប្រជាជន។​ 
ប្រសិនបើគ្មានការឯកភាពរបស់ប្រជាជន មិនបានប្រជាជនគាំទ្រ គឺមិនអាច​ទទួល
បានជោគជ័យទេ។”

          បន្តផ្លាស់ប្តូរថ្មីដើម្បីធ្វើសមាហរណកម្ម

        ពង្រាងរបាយ​នយោបាយ នៃមហាសន្និបាតបក្ស ​លើកទី១២ បានលើកច្បាស់
ថា៖ត្រូវជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ការងារផ្លាស់ប្តូរថ្មី។ 

          មុននឹងមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១២ រំលឹកឡើងវិញ
​អំពីចំណុចសំខាន់ នៃមហាសន្និបាតបក្ស លើកទី៦របស់បក្ស និងបណ្ដាសមិទ្ធិ​ផល
ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្រ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ដើម្បីជឿ
ជាក់ខ្លាំងក្លាថែមទៀត ទៅលើគោលមាគា៍​ផ្លាស់ប្តូរថ្មីដែល​បក្ស និងប្រ​ជា​​ជ​នវៀត
ណាមបានជ្រើសរើស។ អនុវត្តលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ការផ្លាស់ប្តូរថ្មី 
ក្នុងរយៈពេលខាងមុខនេះ នឹងបង្កើតឡើងការផ្លាស់ប្តូរថ្មីជាសារវ័ន្ត បង្កើត​កម្លាំង
ចលករចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ