(VOV)_នាថ្ងៃទី២០តុលា សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤
នឹងប្រារព្វឡើងនៅទីក្រុងហាណូយ។ដើម្បីត្រៀមរៀបចំអោយ សម័យប្រជុំលើកនេះ
មុននេះ បណ្ដាសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត រវាងសមាជិកសភា ជា
មួយអ្នកបោះឆ្នោត បានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស។នៅជំនួបសន្ទនាទាំងនេះ
បានបង្ហាញនូវស្មារតីប្រជាធិបតេយ្យ ស្មោះត្រង់ បើកទូលាយប្រធានបទពិភាក្សា
បើកទូលាយសមាសភាពចូលរួម។ នៅក្នុងជំនួបទាំងនេះ មតិរបស់អ្នកបោះឆ្នោតជា
ច្រើន ត្រូវបានសមាជិកសភាទទួលយក បកស្រាយ និងបញ្ជូនចូលក្នុងសម័យប្រជុំរដ្ឋ
សភាលើកនេះ។
|
ផ្លាស់ប្តូរសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដើម្បីលើកកំពស់ប្រសិទ្ធិភាពសកម្មភាពរដ្ឋសភា |
តាមច្បាប់ សមាជិកសភា ជាអ្នកដំណាងអោយសុឆ័ន្ទះ គោលបំណងរបស់អ្នកបោះ ឆ្នោត ប្រជាជនក្នុងទូទាំងប្រទេសហើយត្រូវទាក់ទងជិតស្និទ្ធិជាមួយអ្នកបោះឆ្នោត
ឆ្លុះបញ្ជាំងដោយស្មោះត្រង់មតិនិងសំណូមពររបស់អ្នកបោះឆ្នោតជាមួយរដ្ឋសភា និង
ស្ថាប័នមានសមត្ថកិច្ច។ ដូច្នេះ សមាជិកសភាត្រូវជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ទើបអាចបំពេញបានភារកិច្ចរបស់ខ្លួន។
បើកទូលាយមុខសញ្ញាអ្នកបោះឆ្នោតចូលរួមជំនួបប្រាស្រ័យជាមួយសមាជិកសភា
ជំនួបប្រាស្រ័យអ្នកបោះឆ្នោតភាគច្រើន របស់គណប្រតិភូសមាជិកសភាលើកនេះ
ត្រូវបានរៀបចំឡើងនៅឃុំ សង្កាត់ ទីរួមស្រុក ដូច្នេះ បរិមាណអ្នកបោះឆ្នោតបានចូល
រួមច្រើនជាង ទាក់ទាញបានការយកចិត្តទុកដាក់ពីអ្នកបោះឆ្នោតជាច្រើន។ ជាមធ្យម
ក្នុងជំនួបនិមួយៗនេះ មានអ្នកបោះឆ្នោតជាង២០០នាក់ ដំណាងអោយប្រជាជននៅ
ក្នុងតំបន់ចូលរួម និងមានការផ្តល់មតិ។ ក្រៅពីបណ្ដាបញ្ហារបស់ប្រទេសជាតិដូចជា
ការកសាងច្បាប់ ការពារបរិស្ថានចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច គឺបញ្ហាជាច្រើននៅក្នុង
តំបន់ ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីអ្នកបោះឆ្នោត ដូចជា៖ ការកាត់
បន្ថយភាពក្រីក្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករនៅជនបទ…លៗ
ទទួលយកជាអតិបរិមា បកស្រាយយ៉ាងម៉ត់ចត់
ប្រការគួរអោយកត់សម្គាល់ ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតលើកនេះ គឺ
មតិជាច្រើនរបស់អ្នកបោះឆ្នោតដែលទាក់ទិនផ្ទាល់ដល់តំបន់ ត្រូវបានសមាជិកសភា
និងរដ្ឋអំណាចតំបន់កត់សម្គាល់ និងឆ្លើយភ្លាម នៅក្នុងជំនួបនេះ ដូចជា៖ការងារ
កាត់បន្ថយភាពក្រីក្រ ចីរភាព ដំណើការកសាងជនបទថ្មី ការងារកម្មាភិបាល។ បណ្ដា
ការបកស្រាយរបស់សមាជិកសភា នៅក្នុងជំនួប ត្រូវបានអ្នកបោះឆ្នោតវាយតំលៃខ្ពស់។
លោក Do Duy Thuong អតីត អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានអះអាងថា៖ ក្រៅពីជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុននិង
ក្រោយសម័យប្រជុំ គឺត្រូវរៀបចំជំនួបប្រាស្រ័យតាមសំណូមពរ របស់សមាជិកសភា
តាមប្រធានបទ និងជួបប្រាស្រ័យតាមមុខសញ្ញា ក៏ជាំសញ្ញាវិជ្ជមានដែរ៖
“ ការបូកសរុប ដើម្បីលើកកំពស់គុណភាពសកម្មភាពជួបប្រាស្រ័យអ្នកបោះ
ឆ្នោត គឺបញ្ហាសំខាន់ ដើម្បីក្តាប់ជាប់ស្ថានភាពជាក់ស្ដែង លើកកំពស់គុណភាព។ នេះ
គឺជាមូលដ្ឋានដើម្បីបំពេញបន្ថែមអត្ថបទគតិយុត្តិ មានតំលៃយូរអង្វែង។”
ក្នុងពេលជាមួយគ្នានោះ លោក Bui Nguyen Suy អនុប្រធានគណៈកម្មាធិការ
គោលបំណងប្រជាជន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ថា៖ នាពេល
ខាងមុខនេះ ដើម្បីលើកកំពស់ប្រសិទ្ធិភាពសកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោត
ត្រូវចេញសេចក្ដីសម្រេចចិត្តអន្តរស្ថាប័ន រវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
រដ្ឋាភិបាល និងគណប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
ដើម្បីសមាជិកសភាស្ថាប់បានមតិ គោលបំណងរបស់អ្នកបោះឆ្នោត៖
“ ត្រូវមានការកំណត់អំពីជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដូចជានៅ មុន
និងក្រោយសម័យប្រជុំ ជួបប្រាស្រ័យតាមតំបន់ តាមប្រធានបទ តាមក្រុមអ្នកបោះ
ឆ្នោត។ ដូច្នេះ យើងអាចជួបបានមុខសញ្ញាជាច្រើន នៅតំបន់ជាច្រើន ដើម្បីស្ដាប់
មតិរបស់អ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំងប្រទេស។”
ដោយមានការផ្លាស់ប្តូរថ្មី ក្នុងសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
នាពេលកន្លងទៅ បណ្ដាសមាជិកសភានឹងបង្ហាញច្បាស់និងទាន់ពេលវេលានូវមតិ
យោបល់របស់អ្នកបោះឆ្នោតទៅកាន់ស្ថាប័ននានា ក៏ដូចជាវេទិការបស់រដ្ឋសភា។
ប្រការនេះរួមចំណែកបង្កើនប្រសិទ្ធិភាពសកម្មភាពរបស់រដ្ឋសភា ដើម្បីរដ្ឋសភាដំ
ណើការដើម្បីផលប្រយោជន៍របស់ប្រជាជន៕