ពង្រីកជាអតិបរមាភាពជាម្ចាស់របស់ពលរដ្ឋតាមរយៈសន្លឹកឆ្នោត

(VOVworld)-ថ្ងៃទី២២ឧសភា អ្នកបោះឆ្នោតទូទាំងប្រទេសវៀតណាមនឹងទៅបោះ ឆ្នោតសំដៅជ្រើសរើសសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រ ជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។ សន្លឹកឆ្នោតនីមួយៗ មិនត្រឹមតែ អះអាងសិទ្ធិពលរដ្ឋរបស់ប្រទេសឯករាជ សេរីភាព​និងប្រជាធិបតេយ្យ តែប៉ុណ្ណោះ
ទេ ថែមទាំងបង្ហាញនូវការជឿទុកចិត្តនឹងជាការផ្តាំផ្ញើរភារកិច្ចទៅលើអ្នក ជាប់ ឆ្នោតរបស់អ្នកបោះឆ្នោតទូទាំងប្រទេសទៀតផង។

        សិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតជាសិទ្ធិនយោបាយសារវ័ន្តរបស់ ពលរដ្ឋដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ពោលគឺចាបពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦
ដែលជារដ្ឋធ​ម្មនុញ្ញដើមដំបូងរបស់វៀតណាម រហូតទៅដល់រដ្ឋធម្មនុញ្ញ២០១៣។
ថ្លែងមតិ ក្នុងឱកាសអំណរសាទរចំពោះបេក្ខជនសមាជិក សមាជិកាសភានីតិកាល
ទី១ លោកប្រធានហូជីមិញមានប្រសាសន៍ថា “សន្លឹកឆ្នោតនីមួយៗគឺមានតម្លៃ
យ៉ាងថ្លៃថ្លាបំផុត ជាសញ្ញាមួយបញ្ជាក់ថាប្រជាពលរដ្ឋជាម្ចាស់ប្រទេស។​ដោយ
ហេតុនេះ ចំពោះផលប្រយោជន៍រួមរបស់មាតុប្រទេស ក៏ដូចជាផលប្រយោជន៍ ដោយឡែករបស់មនុស្សម្នាក់ៗ អ្នកបោះឆ្នោតត្រូវបំពេញល្អភារកិច្ចរបស់ខ្លួន គឺ ត្រូវរំលឹកគ្នាទៅបោះឆ្នោតក្នុងទិវាបោះឆ្នោតសកល”។

ពង្រីកជាអតិបរមាភាពជាម្ចាស់របស់ពលរដ្ឋតាមរយៈសន្លឹកឆ្នោត - ảnh 1
សាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស

        សន្លឹកឆ្នោតមួយៗជាឥដ្ឋមួយដំចាក់គ្រឹះកសាងប្រទេសជាតិរឹងមាំ
សម្បូធូធារ

        ក្នុងឱកាសទិវាបោះឆ្នោតសកលដើមដំបូងនាឆ្នាំ១៩៤៦មក លោកប្រធាន
ហូជីមិញធ្លាប់ពោលថា “សន្លឹកឆ្នោតមួយៗជាឥដ្ឋមួយដំចាក់គ្រឹះកសាងប្រទេស ជាតិរឹងមាំសម្បូធូធារ”។​ដោយឈរលើមូលដ្ឋាននៃការបោះឆ្នោតសកលនាឆ្នាំ ១៩៤៦នោះរហូតទៅដល់រាល់ការបោះឆ្នោតរដ្ឋសភាបន្តបន្ទាប់ បក្សនិងរដ្ឋនៅតែ លើកកំពស់និងពង្រីកស្មារតី ឆន្ទះជាម្ចាស់របស់ប្រជាជន។ សាស្ត្រាចារ្យរងបណ្ឌិត
  Nguyen Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បានឲ្យដឹងថា៖

“តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន អ្នកបោះឆ្នោតម្នាក់ៗបានរួមចំណែកកសាងរដ្ឋ
កាន់ តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏តាមរយៈសន្លឹកឆ្នោតនោះ អ្នកបោះឆ្នោត
អាច សម្តែងសេចក្តីស្នេហារចំពោះប្រទេសជាតិ ឆន្ទះមោះមុត ស្មារតីសាមគ្គី
កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។​តាមមតិរបស់ខ្ញុំថា ការបោះឆ្នោតរដ្ឋសភានីតិ
កាលទី ១៤ខាងមុខ ត្រូវពង្រីកស្មារតីនេះ។ ពោលគឺ អ្នកបោះឆ្នោតត្រូវមានមនសិ
ការ ពង្រីកសិទ្ធិជាម្ចាស់ និងតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនដើម្បីជ្រើសរើសឲ្យបាន តំណាងសក្តិសមសម្រាប់ប្រជាជនរួមចំណែកចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ”។

ពង្រីកជាអតិបរមាភាពជាម្ចាស់របស់ពលរដ្ឋតាមរយៈសន្លឹកឆ្នោត - ảnh 2
លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម

        លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមបានចាត់ទុកថា ច្បាប់បានកំណត់ថា​ទៅបោះឆ្នោតមិនគ្រាន់តែជា សិទ្ធិ
ប៉ុណ្ណោះទេ​ថែមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗទៀតផង។ លោក​Nguyen Van
Pha បានសង្កត់ធ្ងន់ថា៖

        “អ្នកបោះឆ្នោតបានជ្រើសរើសតំណាងរបស់ខ្លួនចូលក្នុងស្ថាប័នរដ្ឋពីមជ្ឈឹម
ទៅដល់តំបន់។ ដូច្នេះ អ្នកបោះឆ្នោតត្រូវមានមនសិការក្នុងការកសាងរដ្ឋ រដ្ឋអំ ណាចតាមរយៈការនាំគ្នាទៅបោះឆ្នោត។ ជាពិសេសត្រូវយកចិត្តទុកដាក់លើការ ស្រាវជ្រាវប្រវត្តិរូបនិងបញ្ហាទាក់ទិននានាទៅលើបេក្ខជន សម្រាប់ជ្រើសរើសឲ្យ បានត្រឹមត្រូវតំណាងរបស់ខ្លួនចូលក្នុងស្ថាប័នរដ្ឋ”។

        យកចិត្តទុកដាក់ទៅលើកម្មវិធីសកម្មភាពរបស់បេក្ខជន

ដោយយល់ដឹងច្បាស់នូវសារៈសំខាន់នៃការជ្រើសរើសតំណាងចូលក្នុងស្ថាប័នរដ្ឋ
នោះ អ្នកបោះឆ្នោតជាច្រើនបានយកចិត្តទុកដាក់ទៅលើកម្មវិធីសកម្មភាព របស់
បេក្ខជនម្នាក់ៗ។ លោក​Dinh Xuan Ngoi អ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ទីក្រុង
ហាណូយបានចែករំលែកថា៖

“សមាជិកសមាជិកាសភាត្រូវជិតស្និទ្ធជាមួយប្រជាជន និងប្រមូលមតិរបស់ប្រជា
ជន ដើម្បីដាក់ជូនរដ្ឋសភា ធ្វើដូច្នេះទើបបំពេញល្អភារកិច្ចរបស់ខ្លួន។ ហើយបេក្ខ
ជន ម្នាក់ៗត្រូវមានកម្មវិធីសកម្មភាពសំដៅរាយការច្បាស់លាស់ចំពោះមុខប្រជា
ជន”។

        សន្លឹកឆ្នោតនីមួយៗ ជាផលប្រយោជន៍និងជាការទទួលខុសត្រូវរបស់ពល
រដ្ឋ។​ដោយហេតុនេះ នាថ្ងៃទី២២ឧសភាខាងមុខ ការដែលអ្នកបោះឆ្នោតទៅបោះ ឆ្នោតជ្រើសរើសអ្នកសក្តិសម តំណាងឲ្យឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជនចូល ក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ជាសក្ខីភាពបញ្ជាក់ច្បាស់
លាស់នូវ សិទ្ធិប្រជាពលរដ្ឋរបស់ប្រទេសមួយ ឯករាជ្យ សេរីនិងប្រជាធិបតេយ្យ
ព្រមទាំង ពង្រិកជាអតិបរមាសិទ្ធិជាម្ចាស់របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ