ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) -នាចុងសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ អ្នកវិទ្យាសាស្ត្រ សេដ្ឋកិច្ចវិទូជួរមុខវៀតណាម ដើម្បីយកមតិយោបល់សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេល ១០ ឆ្នាំ ខាងមុខ ដែលត្រូវបានអនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកំពុងកសាង ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមតិយោបល់ដោយអស់ពីចិត្តពីថ្លើម ដែលមានលក្ខណៈវិទ្យាសាស្ត្រដ៏សម្បូបែបរបស់អ្នកវិទ្យាសាស្ត្រ ពោលគឺមិនត្រឹមតែរួមចំណែកដល់ទស្សនៈអភិវឌ្ឍន៍ ការត្រិះរិះអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងវិធីសាស្ត្រទាក់ទងផ្ទាល់ទៀតផង។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គម ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ធ្វើការសិក្សាស្រាវជ្រាវ កសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំខាងមុខ។
ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1 លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ អ្នកវិទ្យាសាស្ត្រជួរមុខវៀតណា ̣(រូបថត៖chinhphu.vn )

បណ្ដាមតិយោបល់អស់ពីចិត្តពីថ្លើម

យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ គឺជាឯកសារដ៏សំខាន់មួយរបស់អនុគណៈកម្មការសេដ្ឋកិច្ចសង្គម ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII ។ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ វៀតណាមបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចដ៏ស៊ីជម្រៅ ហើយបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា ដោយផ្លាស់ប្ដូរពិភពលោកទាំងមូល ។ ទន្ទឹមនឹងនេះការប្រកួតប្រជែងពាណិជ្ជកម្មក៏បានប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លាផងដែរ។ ទោះបីជាវៀតណាមមានសក្តានុពល ឱកាស និងប្រៀបខ្លាំងជាច្រើនក៏ដោយ ប៉ុន្តែនៅមានបញ្ហាសាកល្បងជាច្រើន ដូចជា គ្រោះអាសន្នឱភាព អន្ទាក់ចំណូលមធ្យម និងការគ្រប់គ្រងរដ្ឋបាលគ្មានប្រសិទ្ធភាព។ ហេតុដូច្នេះហើយ តាមអ្នកជំនាញថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំខាងមុខ និងការតម្រង់ទិសដៅអភិវឌ្ឍន៍រយៈពេលវែងនោះ វៀតណាមគប្បីជ្រើសរើសសរសរទ្រូងនានាដើម្បីអនុវត្តន៍រាល់គោលដៅ
យុទ្ធសាសស្ត្រ។

ទន្ទឹមនឹងនេះ គឺចាំបាច់ត្រូវមានការតម្រង់ទិសដៅអំពីការប្រើប្រាស់សមិទ្ធផលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសមិទ្ធផលនៃបដិរវត្តន៍ ឧស្សាហកម្ម ៤.០ យ៉ាងខ្លាំងក្លា ដើម្បីធ្វើទំនើបកម្មនូវផ្នែកទាំងនេះ។ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ឧស្សាហូបនីយកម្មត្រូវតភ្ជាប់ជាមួយផ្នែកឧស្សាហកម្មសំខាន់ៗ ដែលមានលទ្ធភាពធ្វើជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

ប្រសិនបើវៀតណាមមានបំណងចង់បង្កើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗឡើងទ្វេដងក្រោយរយៈពេល ១០ ឆ្នាំខាងមុខនេះ គឺត្រូវទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ ៧,៥% ជាបន្តបន្តាប់ក្នុងរយៈពេល ១០ ឆ្នាំ។ ថ្វីបើតួរលេខពោលខាងលើខ្ពស់ក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនបានចាត់ទុកថា គោលដៅនេះអាចទទួលបានប្រសិនបើវៀតណាមផ្ដោតសំខាន់លើការអនុវត្តសរសរទ្រូង
មួយចំនួនប្រកបដោយជោគជ័យ។ ទីមួយគឺ កសិកម្មមានបច្ចេកវិទ្យាខ្ពស់ ដែលតភ្ជាប់ជាមួយការកែច្នៃ បង្កើតមណ្ឌលកសិកម្ម ឧស្សាហកម្ម។ ទីមួយគឺធ្វើអាជីវកម្មសេដ្ឋកិច្ចឆ្នេរសមុទ្រ។ ទីបីគឺ អភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍។ ទីបួនគឺ អភិវឌ្ឍសេដ្ឋកិច្ចទីក្រុង។

អ្នកជំនាញនានាក៏បានឯកភាពគ្នាអំពីតួនាទីនៃវិស័យសេដ្ឋកិច្ចឯកជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ជាពិសេសគឺសម្ព័នក្រុមហ៊ុនធំៗ។ ហេតុដូច្នេះហើយ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺចាំបាច់ត្រូវបន្តផ្ដោតសំខាន់លើតួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជន ដើម្បីកសាងរបៀបរបប ក៏ដូចជាជំរុញវិស័យនេះអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2 លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (រូបថត៖chinhphu.vn )

គោលបំណងជ្រួតជ្រាប និងផ្ទៀងស្ដាប់

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phucបានចែករំលែកនូវតម្រូវការរបស់ប្រជាជន គឺត្រូវមានបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លាថែមទៀត។ ហេតុដុច្នេះហើយ ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដ៏ត្រឹមត្រូវ បែបវិទ្យាសាស្ត្រ និងមានលទ្ធភាពខ្ពស់ នឹងជួយប្រទេសជាតិរីកចម្រើនដ៏សំខាន់ៗ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងសារជាថ្មីនូវតម្រូវការរបស់ប្រទេសជាតិនាប៉ុន្មានឆ្នាំខាងមុខគឺត្រូវរួចផុតពីគ្រោះអាសន្នឱនភាព និងបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសនានា។ ហេតុដូច្នេះហើយ នាពេលខាងមុខ វៀតណាមនឹងបន្តរៀបចំជំនួបពិភាក្សាដ៏ត្រឹមត្រូវ ស្មោះត្រង់ជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកវិទ្យាសាស្ត្រ ដែលមានកិត្យានុភាព ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ឲ្យសមស្រម ដើម្បីដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII។

ការដែលប្រមុខរដ្ឋាភិបាលបានផ្ទៀងស្ដាប់មតិយោបល់របស់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជួរមុខអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ១០ ឆ្នាំ(ពីឆ្នាំ២០២១ ដល់ ឆ្នាំ ២០៣០) គឺជាឱកាសដើម្បីឆ្លៀតយកនូវរាល់សក្ដានុពល ការច្នៃប្រឌិត ជួយប្រទេសជាតិក្ដាប់ជាប់នូវរាល់ឱកាសប្រវត្តិសាស្ត្រ ដែលកំពុងបើកចំហនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ