ពង្រឹងទំនាក់ទំនងជាប្រពៃណីពិសេសវៀតណាម-គុយបា

ពង្រឹងទំនាក់ទំនងជាប្រពៃណីពិសេសវៀតណាម-គុយបា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Raul Castro Ruz (ខែកក្កដាឆ្នាំ២០១២) (nguyentandung.org)

        Vovworld-ក្នុងទំនាក់ទំនងជាមួយវៀតណាម គុយបាជាតែងតែផ្ដល់ដល់វៀត
ណាមនូវមនោសញ្ចេតនាល្អប្រសើរនិងជ្រាលជ្រៅស្ងើចសសើរវៀត​ណាមក្នុងការ
តស៊ូរំដោះជាតិនិងផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិ។​ មុននេះ​៥៤​ឆ្នាំ (ថ្ងៃទី២ធ្នូឆ្នាំ
១៩៦០) គុយបាជាប្រទេសដំបូងនៅអឌ្ឍគោលបស្ចឹមបង្កើត​ទំនាក់ទំនងការទូត​ជាផ្លូវការជាមួយវៀតណាម។ ​តាំងពីនោះមកទំនាក់​ទំនង​រវាងប្រទេសទាំងពិរវៀត
ណាម-គុយបាជានិច្ចកាលត្រូវបានរក្សានិងអភិវឌ្ឍន៍។

មូលដ្ឋានគ្រឹះ​ទំនាក់​ទំនង​នយោបាយល្អប្រសើរ

        ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិ
ការលើគ្រប់វិស័យវៀតណាម-គុយបាបន្តបានការអភិវឌ្ឍន៍​និង​ស៊ី​ជម្រៅ។​ ភាគី
ទាំងពីររក្សាជាប្រចាំនូវរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់និងជំនួបសន្ទនា​ទ្វេ​ភាគី។
ក្នុងឆ្នាំ២០១២ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន
អញ្ចើញទៅបំពេញទស្សនកិច្ចនៅគុយបានិងប្រធានក្រុមប្រឹក្សារដ្ឋ​លោក Raul
Castro Ruz បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងឆ្នាំ​២០១៣​អនុប្រធាន
ក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz Canel មក
បំពេញទស្សនកិច្ចនៅវៀតណាម។

        ភាគីទាំងពីរបានរក្សាយន្តការសកម្មភាពរបស់គណៈកម្មាធិការអន្តរ​រដ្ឋាភិបាល
ប្រចាំឆ្នាំ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់សំដៅ​បង្កើន​ទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋនិងប្រជាជននៃ​ប្រទេស​ទាំងពីរ។ ភាគី
ទាំងពីរបានឯកភាពខ្លឹមសាររបៀបវារៈសេដ្ឋកិច្ចរយ់ពេលមធ្យម​រវាងរដ្ឋាភិបាល
ទាំងពីរដើម្បីចុះហត្ថលេខានាពេលខាងមុខ។

បង្កើតសន្ទុះសំរាប់ទំនាក់ទំនងពាណិជ្ជកម្មអភិវឌ្ឍន៍

        អាចអះអាងថា ទំនាក់ទំនងនយោបាយល្អប្រសើរវៀតណាម-គុយបា​កំពុង​ប្រែក្លាទៅរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបង្កើតការគាំទ្រដ៏ធំធេងចំពោះអង្គភាព​អាជីវកម្មវៀតណាមទៅគុយបាវិនិយោគនិងគុយបាកំពុងក្លាយទៅជាកន្លែងមកថ្មី
របស់អង្គភាពអាជីវកម្មវៀតណាម។ ​នាបច្ចុប្បន្នវៀតណាមជាដៃគូរ​ពាណិជ្ជកម្ម​ធំទី២របស់គុយបានៅទ្វីបអាស៊ី។ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងប្រទេស
ទាំងពីរក្នុងឆ្នាំ២០១២ទទួលបាន១៧៥លានដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៣ទទួល
បានជាង២រយលានដុល្លារអាមេរិក។ ទោះបីជាកើនឡើង​ជារៀង​រាល់ឆ្នាំក្តី ប៉ុន្តែ
តាមការវាយតំលៃ ពាណិជ្ជកម្មវៀតណាម-គុយបាមានល្បឿន​កំណើរយឺតនិង
ចំណុះទៅលើមុខទំនិញអង្ករ។​ អតិថិជនគុយបានិយម​ចូលចិត្តទំនិញវៀតណាម
ដោយសារគុណភាពល្អនិងតំលៃសមរម្យ។ មុខទំនិញ​ម្ហូបអាហារវៀតណាមមួយ
ចំនួនជាការជ្រើសរើសលេខ១របស់អតិថិជន​គុយបា។

        ក្រៅពីពាណិជ្ជកម្មនោះ នាបច្ចុប្បន្ន អង្គភាពអាជីវកម្មវៀតណាមជាច្រើន​យកចិត្តទុកដាក់វិនិយោគចូលទៅកាន់គុយបា។ ក្នុងនោះ គំរោងការមួយចំនួនត្រូវ​បានគុយបាវាយតំលៃខ្ពស់ដូចជាគំរោងការសាងសង់សណ្ឋាគារនិងវាលវាយកូន​ហ្គូលរបស់សម្ព័ន្ធអគ្គក្រុមហ៊ុនសាងសង់ផ្ទះហាណូយ (HUD) គំរោង​ការ​ស្ទង់និង
អាជីវកម្មប្រេងឧស្ម័នរបស់ Petrovietnam ជាដើម។ ក្នុងកសិកម្ម គំរោងការដាំស្រូវ
នៅខេត្ត Pinar Denrio កំពុងពង្រីកប្រសិទ្ធភាពជាមួយវាល​ស្រែ​ទទួលបានទិន្នផល
ពី៥ដល់៦តោនក្នុងមួយហិតតាក្នុងមួយរដូវ។ បណ្ដាវិស័យដែលមានសក្ដានុភាព
សហប្រតិបត្តិការរវាងភាគីទាំងពីរគឺសុខាភិបាលនិងផលិតឧសថ អាជីវកម្មនិងកែ
ច្នៃ niken ជាដើម កំពុងបានអង្គភាពអាជីវកម្មនៃ​ប្រទេសទាំងពីរយកចិត្តទុកដាក់ជា
ពិសេស ជំរុញក្នុងរយៈពេលខាងមុខ។

ពង្រឹង​នូវទំនាក់ទំនងជាប្រពៃណីពិសេសវៀតណាម-គុយបា

        ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់​នាយករដ្ឋមន្ត្រី
 Nguyen Tan Dung មិនត្រឹមតែរឹតបន្តឹងនូវទំនាក់ទំនង​សមមិត្ត​ប៉ុណ្ណោះទេ ថែមទាំងចាក់
មូលដ្ឋានគ្រឹះដើម្បីបើកចេញដំណើរសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងវៀតណាមនិង
គុយបា។ បទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិង​បង្កើនពាណិជ្ជកម្មវិនិយោគជាមួយ
វៀតណាមជាខ្លឹមសាសំខាន់ត្រូវបាន​គុយបាសង្ឃឹមផ្លាស់ប្តូរជាមួយវៀតណាមក្នុង
ដំណើរទស្សនកិច្ចលើកនេះ។ ក្នុងកាលៈទេសៈវៀតណាមកំពុងលាតត្រដាងសេចក្តី
សំរេចចិត្តមហាសន្និបាត​ទូទាំងប្រទេសលើកទី១១របស់បក្សកុម្មុយនីស្តវៀតណាម
និងគុយបាកំពុងផ្លាស់ប្តូរកំណែទម្រង់យ៉ាងខ្លាំងក្លានោះ ដំណើរទស្សនកិច្ចជាផ្លូវការ
នៅគុយបា​របស់​នាយករដ្ឋមន្ត្រី Nguyen Tan Dung គឺជាឱកាសដើម្បីភាគីរួមផ្លាស់ប្តូរ
ទស្សនអំពី​គោល​មាគ៌ាឈានឡើងលិទ្្ធិសង្គមនិយម​រួមចំណែកកសាងដ៏ជោគជ័យ
នូវ​បុព្វហេតុ​បដិវត្តន៍នៅប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ