ពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងម៉ាឡេស៊ី

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Mahathir Mohamad គិតចាប់តាំងពីពេលដែលលោកចូលកាន់តំណែងនាខែ ឧសភាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈ ទេសៈដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាច្រើន។
ពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងម៉ាឡេស៊ី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) និងសមភាគីម៉ាឡេស៊ីលោក Mahathir Mohamad នៅពិធីទទួលបដិសណ្ឋារកិច្ចនៅទីក្រុងហាណូយ (រូបថត៖ VGP)

ទទួលការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ីលោក Mahathir Mohamad បាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទិ២៧ដល់ថ្ងៃទី ២៨ ខែសីហា។ នេះជាឱកាសដើម្បីអោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិនិត្យ មើលឡើងវិញ និងពិភាក្សាគ្នាអំពីវិធានការនានាសំដៅអនុវត្តជាក់ស្ដែងនូវកិច្ចព្រម ព្រៀងជាន់ខ្ពស់ទ្វេភាគី តាមនោះបង្កើតក្របខ័ណ្ឌប្រកបដោយស្ថិរភាពនិងងាយ ស្រួលដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងម៉ាឡេស៊ី ព្រមទាំងនាំ ទំនាក់ទំនងទ្វេភាគីអោយរីកចម្រើនកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

        នេះជាដំណើរទស្សនកិច្ចដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Mahathir Mohamad គិតចាប់តាំងពីពេលដែលលោកចូលកាន់តំណែងនាខែ ឧសភាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាច្រើន។

         ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍដោយឥតឈប់ឈរ

        វៀតណាមនិងម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៣។ ក្នុងអំឡុងពេលជាង៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិ បតិ្តការមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ លើគ្រប់វិស័យដូចជានយោបាយការទូត សន្តិសុខការពារជាតិ សេដ្ឋកិច្ច និង វប្បធម៌ ជាដើម។

        ភាគិទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូនិងជំនួបប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមកជាញឹកញាប់។ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីក្រប ខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung កាលពី ខែសីហាឆ្នាំ២០១៥ ហើយអនុម័តលើកម្មវិធីធ្វើសកម្មភាពដំណើរការភាពជាដៃគូ យុទ្ធសាស្ត្រកាលពីខែមីនាឆ្នាំ២០១៧។ នាឆ្នាំ២០១៨ ភាគីទាំងពីរបានសហការ គ្នារៀបចំសកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូត។ ក្រៅពីនោះ ប្រទេសទាំងពីរតែងតែសហប្រតិបតិ្តការប្រកបដោយ ប្រសិទ្ធភាពនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេសគឺអាស៊ាននិងអង្គការ សហប្រជាជាតិ។

        ជាប្រទេសចំនួន២ដែលមានសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងស្វាហាប់ក្នុងតំបន់ កិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមនិងម៉ាឡេស៊ីកំពុងអភិវឌ្ឍយ៉ាងឆាប់ រហ័ស ដោយសម្រេចបានកម្រិត១១,៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៨។ នៅសិក្ខាសាលាតភ្ជាប់សហគ្រាសវៀតណាម ម៉ាឡេស៊ីនិងប្រទេសដទៃ ដែល បានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ប្រទេសទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង២៥ពាន់លានដុល្លានាឆ្នាំ២០២៥។ នាបច្ចុប្បន្ន ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦និង វិនិយោគិនធំទី៨នៅវៀតណាម ដោយបោះទុនចូលមកគម្រោងចំនួន៦០០ក្នុងទុន ចុះបញ្ជីសរុបចំនួន១៣ពាន់លានដុល្លា។

        ចំពោះកិច្ចសហប្រតិបតិ្តការពលកម្ម នាបច្ចុប្បន្នវៀតណាមមានពលករស្រប ច្បាប់ចំនួន២៩ ពាន់នាក់នៅម៉ាឡេស៊ី ដែលធ្វើពលកម្មក្នុងវិស័យផលិតកម្ម សំណង់ កសិកម្មនិងជលផលជាដើម។ លើវិស័យអប់រំ វៀតណាមកំពុងមាន និស្សិតចំនួន១ពាន់នាក់នៅម៉ាឡេស៊ី។ នាឆ្នាំ២០១៨ មានភ្ញៀវទេសចរម៉ាឡេស៊ី ជាង៥សែន៤ម៉ឺននាក់មកទស្សនាវៀតណាម កើន១២,៤%បើធៀបនឹងឆ្នាំ ២០១៧។

        ជាពិសេសគឺ លើវិស័យប្រេងឧស្ម័ន Petro Vietnam និង Petronas Malaysia បានបង្កើតទំនាក់ទំនងសហប្រតិបតិ្តការចាប់តាំងពីឆ្នាំ១៩៩១ លើគ្រប់ វិស័យនៃឧស្សាហកម្មប្រេងឧស្ម័ន។ ភាគីទាំងពីរកំពុងដំណើរការគម្រោងសហ ប្រតិបតិ្តការចំនួន១០ ដោយសម្រេចបានប្រេងបម្រុងសរុបប្រមាណ ៧២ពាន់ធុង ក្នុងមួយថ្ងៃ។

        ដំណើរទស្សនកិច្ចរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងម៉ាឡេស៊ី

        អាចឃើញថា ទំនាក់ទំនងរវាងវៀតណាមនិងម៉ាឡេស៊ីត្រូវបានថ្នាក់ដឹកនាំ គ្រប់ជំនាន់នៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ អាស្រ័យហេតុនោះ រួម ចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការដ៏ទូលំទូលាយរវាង ប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍និងវិបុលភាពរួមសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីសុខសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក។

        គួរបញ្ជាក់ថា ក្នុងរយៈពេលស្នាក់នៅវៀតណាម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad នឹងអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc ជួបសំដែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់ នានារបស់វៀតណាម ហើយចូលរួមសកម្មភាពផ្សេងៗមួយចំនួនទៀត។ រាល់ សកម្មភាពទាំងនេះនឹងរួមចំណែកពង្រឹងជំនឿទុកចិត្តខាងនយោបាយរវាងវៀតណាមនិងម៉ាឡេស៊ីជាពុំខាន តាមនោះបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយរីកចម្រើនកាន់តែខ្លាំងក្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ