ពាណិជ្ជកម្មនិងធ្វើសមាហរណកម្មតំបន់អាស៊ី-ប៉ាស៊ីហ្វីកក្នុងដំណាក់កាលថ្មី
(VOV) /  
(VOV)_វិទ្យាស្ថានគោលនយោបាយ នៃសមាគមអាស៊ី នៅអាមេរិក ទើបនឹងបាន
រៀបចំព្រឹត្តិការណ៍ប្រកាសរបាយការណ៍៖” កំណត់ដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ច-
ពាណិជ្ជកម្មតំបន់អាស៊ី-ប៉ាស៊ីហ្វីក”។ ក្នុងកាលះទេសះ ពាណិជ្ជកម្មសកលនិយាយរួម និង
តំបន់ប៉ាស៊ីហ្វីក និយាយដោយឡែក កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើននោះ របាយ
ការណ៍បានដាក់ចេញសំណូមពរបន្ទាន់មួយនោះគឺត្រូវស្វែងរកទិសដៅថ្មីសំរាប់ដំណើការ
ធ្វើសមាហរណកម្មតំបន់។
|
ពាណិជ្ជកម្មនិងធ្វើសមាហរណកម្មតំបន់អាស៊ី-ប៉ាស៊ីហ្វីកក្នុងដំណាក់កាលថ្មី |
ល្បឿនកំណើនពាណិជ្ជកម្មសកលបានថយចុះ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម
នាបច្ចុប្បន្ន មិនទាន់ឆ្លើយតបបានតម្រូវការនៃការអភិវឌ្ឍន៍របស់ពាណិជ្ជកម្ម។ប្រ
ការទាំងនេះបានជំរុញអោយតំបន់អាស៊ី-ប៉ាស៊ីហ្វីកត្រូវសម្រេចទៅលើគោលនយោ
បាយសំខាន់ៗ។
ស្វែងរកទិសដៅថ្មីសំរាប់ដំណើរធ្វើសមាហរណកម្មតំបន់
ចំពោះបំរ៉ែបំរួលនានារបស់ពិភពលោកបានជះឥទ្ធិពលទៅលើពាណិជ្ជកម្មសកល
នោះ តំបន់អាស៊ី-ប៉ាស៊ីហ្វីកត្រូវស្វែងរកទិសដៅថ្មីសំរាប់ខ្លួនដើម្បីបំពេញភារកិច្ចជាតំ
បន់រួមវិភាគទាន៦០%នៃ GDP ទូទាំងពិភពលោក និងស្មើនឹង៥០% សកម្មភាពពា
ណិជ្ជកម្មពិភពលោក។
ដូច្នេះ របាយការណ៍របស់បណ្ដាអ្នកជំនាញការណ៍ពាណិជ្ជកម្មជួរមុខនៅតំបន់
អាស៊ី-ប់ាស៊ីហ្វីកនេះ បាននាំចេញសំណូមពរសំរាប់អ្នកតាក់តែងគោលនយោបាយ
អាស៊ី-ប៉ាស៊ីហ្វីក ត្រូវចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មបទដ្ឋានខ្ពស់ជាដំណោះស្រាយ
ល្អបំផុតសំដៅជំរុញដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ តាមនោះ បន្តប្រើ
ប្រាស់រូបសណ្ឋានបទដ្ឋានខ្ពស់នៃTPP នៅក្នុងតំបន់ រួមទាំងអនុវត្តបទដ្ឋានទាំងនេះ
ក្នុងដំណើរកែទម្រង់នៅប្រទេសនីមួយៗ និងក្របខ័ណ្ឌចរចារទ្វេភាគី និងពហុភាគី
ផង។ ទន្ទឹមនឹងនោះ ត្រូវបង្កើនបទដ្ឋានផ្សេងៗ ក្នុងដំណើការចរចារកិច្ចព្រមព្រៀង
ពាណិជ្ជកម្មតំបន់ តាមរយៈការខំប្រឹងប្រែងទ្វេភាគី និងពហុភាគី។
ជំរើសពាណិជ្ជកម្មផ្សេងៗ
ប្រទេសជាច្រើនកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដើម្បីជំ
នួសអោយកិច្ចព្រមព្រៀង TPP ដែលក្នុងនោះមានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើ
គ្រប់វិស័យ តំបន់ ( RCEP) ដោយប្រមូលផ្តុំប្រទេសអាស៊ានទាំង១០ រួមជាមួយ ចិន ជប៉ុន នូវែលហ្សេឡង់ និងអូស្ត្រាលី។ ប្រសិនបើ កិច្ចព្រមព្រៀងTPP សង្កត់ធ្ងន់ទៅលើ
វិស័យសំខាន់ៗរបស់ប្រទេសអភិវឌ្ឍន៍នោះ គឺកិច្ចព្រមព្រៀង RCEP បានប្រមូលផ្តុំ
ទៅលើការកាត់បន្ថយពន្ធ និងសេរីភាពភាវូបនីយកម្មសេវាកម្ម។
ក៏តាមអ្នកជំនាញការជាច្រើនចាត់ទុកថា៖ ក្នុងខឿនសេដ្ឋកិច្ចសកលភាវូបនី
យកម្មមួយនេះ ការដែលអាមេរិក ជាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក ប្រែ
ក្លាយទៅជាលិទ្ធិគាំពារ នឹងជះឥទ្ធិពលជាច្រើន ចំពោះសកម្មភាពពាណិជ្ជកម្មសកល
រាំងស្កាត់ដំណើការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងសភាពការណ៍នោះ តំបន់
អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបន្តដើរតួនាទីជាមជ្ឈមណ្ឌល និងសម្របសម្រួល ដើម្បីកសាង
សហគមន៍តំបន់នេះប្រកបដោយសម្បូររុងរឿង និងសកម្ម។ ដោយមានកិច្ចព្រម
ព្រៀង FTA ចំនួន១៤០រវាងខឿនសេដ្ឋកិច្ចនានាក្នុងតំបន់ រួមជាមួយគំរោង
ការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា៖RCEPនេះ វេទិកាសហប្រតិបត្តិការ APEC នៅ
បានចាត់ទុកជាក្របខ័ណ្ឌសំខាន់មួយដើម្បីសមាជិកទាំងឡាយផ្តួចផ្តើមគំនិតថ្មី
និងពិភាក្សាអំពីដំណោះស្រាយផ្សេងៗ ជំរុញពាណិជ្ជកម្ម ជាពិសេសគឺក្នុងសភាព
ការណ៍សកលលោកមានបំរ៉ែបំរួលយ៉ាងច្រើនដូចនាសព្វថ្ងៃ៕
-VOV