ពិបាកកែលំអរស្ថានភាពនៅឧបទ្វីបកូរ៉េ
ANH HUYEN -  
|
ពិបាកកែលំអរស្ថានភាពនៅឧបទ្វីបកូរ៉េ (AP) |
Vovworld-នៅជំនួបមុខនៅទីក្រុងSeoul កូរ៉េខាងត្បូង តំណាងនៃប្រទេសទាំងបី
បានឯកភាពថារាល់ជំហានថ្មីអំពីសមត្ថភាពនុយគ្លេអ៊ែរបស់សាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េនាពេលថ្មីៗនេះគឺធ្ងន់ធ្ងរនិងចែករំលែកការយល់ដឹងជាបន្ទាន់
ក្នុងការដោះស្រាយបញ្ហា។ ប្រធានក្រុមចរចារនុយគ្លេអ៊ែរបស់កូរ៉េខាងត្បូងលោក
Hwang Joon kook បានព្រមានថាព្យុងយ៉ាងនឹងត្រូវប្រឈមមុខនឹងសម្ពាធកើនឡើង
ពីសហគមន៍អន្តរជាតិប្រសិនបើនៅតែបន្តមានអំពើរបង្ករឿងហេតុដូចនាពេលកន្លង
មក។ ក្រៅពីនោះត្រីភាគីក៏អះអាងឡើងវិញកិច្ចសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធ
ជាមួយគ្នាអំពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏ដូចជារក្សាឯក
ភាពរវាងភាគីទាំង៥រួមទាំងរុស្ស៊ិនិងចិន។
បណ្ដាសកម្មភាពបង្កើនភាពតានតឹង
ក្នុងករណីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រកាសដំណើរការដ៏ជោគ
ជ័យករណីបង្ហោះសាកល្បងកាំជ្រួចផ្ទុកគ្រាប់បែកពីនាវាមុជទឹកនាសប្ដាហ៍មុនដែល
កំពុងបណ្ដាលជំលោះនោះ នាពេលថ្មីៗនេះប្រទេសនេះបានបន្តកសាងBoongke
យោធាជាច្រើននៅកោះព្រំដែនជាមួយកូរ៉េខាងត្បូង។ តាមការចោទប្រកាន់របស់Seoul
នោះថា កោះ Galdo មានចម្ងាយ២,៥គីឡូម៉ែត្រពីខ្សែព្រំដែនជាក់ស្ដែងលើសមុទ្រ
ជាមួយកូរ៉េខាងត្បូងដោយបានបំពាក់បណ្ដាញបាញ់បង្ហោះពហុកាំជ្រួច១២២mmនិង
ប៉ុស៌្តយាមល្បាតដើម្បីឃ្លាំមើលសកម្មភាពរបស់កងទ័ពជើងទឹកនិងនាវាយាមល្បាត
កូរ៉េខាងត្បូង។ ប្រសិនបើប្រទេសទាំងពីរមានជំលោះនោះ កោះ Galdo នឹងជាមូលដ្ឋាន
សឹកជិតបំផុតដើម្បីវាយប្រហារបណ្ដាកោះនៅជាប់ព្រំដែនរបស់កូរ៉េខាងត្បូង។
កងទ័ពអាមេរិកនិងកូរ៉េខាងត្បូងក៏បានប្រញាប់ប្រញាល់បង្កើតផែនការទប់ទល់
ក្នុងនោះមានការជ្រើសរើសវាយប្រហារមុនបណ្ដាមូលដ្ឋានសឹកនាវាលិចទឹករបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ អាមេរិកនិងកូរ៉េខាងត្បូងក៏ពិភាគ្សា
ដល់ការលាតត្រដាងប្រព័ន្ធឧបករនាវាលិចទឹករកឃើញសញ្ញានៃការបាញ់បង្ហោះ
កាំជ្រួចដែលនឹងប្រព្រឹត្តទៅដើម្បីវាយប្រហារមុនដើម្បីបំផ្លាញ់។ នាបច្ចុប្បន្ន Seoul
កំពុងគិតគូការទិញប្រព័ន្ធ Radar ពីអ៊ីស្រាអែលដើម្បីបើកទូលាយកំរិតក្រូបដណ្ដប។
យថាទស្សន៍តភ្ជាប់ការចរចារគឺស្ដួចស្ដើងណាស់
ការចរចារ៦ភាគីស្ដីពីបញ្ហាគ្មាននុយគ្លេអ៊ែនៅឧបទ្វីបកូរ៉េដែលត្រូវទាល់ច្រកក្នុងរយៈ
ពេលដ៏វែង(ពីខែធ្នូឆ្នាំ២០០៨មក)។ បញ្ហាគិន្លឹះគឺខណៈដែលអាមេរិកនិងសម្ព័ន្ធមិត្តចង់
ឲ្យព្យុងយ៉ាងត្រូវបង្ហាញនូវសុច័ន្ទះដោយកិច្ចសន្យាអំពីនុយគ្លេអ៊ែប្តូរទៅវិញ ប្រទេស
នេះនឹងទទួលបានជំនួយនិងការងត់ធ្មត់នយោបាយមួយចំនួននោះ តែព្យុងយ៉ាងបាន
សំណូមពរវ៉ាស៊ីងតោននិងសម្ព័ន្ធមិត្តត្រូវទទួលស្គាល់ប្រទេសនេះជាមហាអំណាច
នុយគ្លេអ៊ែវិញ។
ចំពោះរាល់បំរ៉ែបំរួលបច្ចុប្បន្ន យថាទស្សន៍អំពីការតភ្ជាប់ការចរចារស្ដីពីការរំសាយ
នុយគ្លេអ៊ែនៅឧបទ្វីបកូរ៉ែត្រូវបានអ្នកជំនាញការវាយតំលៃគឺស្ដួចស្ដើងណាស់។ នា
បច្ចុប្បន្នក្តីសង្ឃឹមត្រូវបានផ្អែកទៅលើចិន ជាសម្ព័ន្ធមិត្តដ៏ធំនិងជាអ្នកគាំពារដ៏ធមធេង
របស់ព្យុងយ៉ាង។ នាថ្ងៃទី២៨ឧសភា បេសកជនពិសេសអាមេរិកនិងកូរ៉េខាងត្បូងបាន
ទៅកាន់រដ្ឋធានីប៉េកាំងដើម្បីជួបសមភាគីចិនដោយបំណងប៉េកាំងប្រើប្រាស់ឥទ្ធិពល
របស់ខ្លួនដើម្បីបញ្ចុះបញ្ចូលព្យុងយ៉ាងបំបាត់មហិច្ឆតានុយគ្លេអ៊ែ។ ប៉ុន្តែក្នុងកាល់ទេស់
អាមេរិកបង្វែទិសដៅទៅទ្វីបអាស៊ីនោះ ចិនក៏ចង់រក្សាទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្តប្រពៃណីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាងនឹងការដោះស្រាយកម្មវិធី
នុយគ្លេអ៊ែនៃប្រទេសនេះ។
ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជា
ទំនាក់ទំនងដ៏ស្មុគស្មាញ ពីព្រោះថាភាគីទាំងពីរនៅស្ថិតស្ថេរការខ្វែងគំនិតមិនងាយ
ដោះស្រាយនិងសំខាន់បំផុតគឺជំនឿជាក់សំរាប់គ្នាមិនច្រើនឡើយ។ភាគីទាំងពីរត្រូវ
ព្រមព្រៀងដើម្បីបង្កភាពងាយស្រួលសំរាប់ការបំផុសការចរចារជាក់ស្ដែង។ ដំណោះ
ស្រាយណាសំរាប់បញ្ហានុយគ្លេអ៊ែសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជា
សំនួរដែលដល់ឥឡូវនេះបណ្ដាភាគីមិនទាន់រកបានការដោះស្រាយសមស្របឡើយ។
ប្រហែលជាបណ្ដាវិធានការកសាងទំនុកទុកចិត្តអាចបង្កើតជាផ្នែកមួយនៃដំណើរការ
រំសាយអាវុធនៅឧបទ្វីបកូរ៉េ៕
ANH HUYEN