ពិភពលោកចំពោះបញ្ហាផែនដីក្តៅឡើងៗ
HONG VAN -  
(VOV) /  
(VOV)_អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ( OECD) នាថ្ងៃទី២០
តុលា បានជូនដំណឹងអំពីផែនការកាត់បន្ថយបរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់
ពីបណ្ដាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយស្ថានភាពផែន
ដីក្តៅឡើងៗ នៅកំរិត២អង្សាសេ។ ប្រការនេះបានដាក់ចេញការលំបាកសាកល្បង
មិនតូចតាចចំពោះប្រទេសនិមួយៗ ហើយប្រទេសទាំងឡាយត្រូវធ្វើសកម្មភាពខ្លាំង
ក្លាជាងទៀត ជំនួសអោយផែនការមានតែនៅលើតុនោះ។
|
ពិភពលោកចំពោះបញ្ហាផែនដីក្តៅឡើងៗ |
ផលវិបាកជាពិតប្រាកដ
មិនចៃដន្យទេពេលដែលអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ( OECD)
ប្រកាសរបាយការណ៍នេះ ចំនឹងពេលកិច្ចប្រជុំបំរុង ដែលអូសបន្លាយក្នុងរយៈពេល
ជាង១សប្ដាហ៍កន្លងទៅរបស់ប្រទេសចំនួន២០០ ដើម្បីត្រៀមរៀបចំអោយសន្និសី
ទកំពូល អង្គការសហប្រជាជាតិ ស្ដីអំពី៖ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (នឹង
ប្រព្រឹត្តទៅនាខែធ្នូឆ្នាំ ២០១៥)។ លទ្ធផលនៃរបាយការណ៍នេះ ដូចជាការព្រមានចំពោះសហគមន៍ អំពីការអាចធ្វើបានគោលដៅនេះ គឺរក្សាកំណើនសីតុណ្ហាភាព
របស់ផែនដីនៅក្រោម២0C ពីសព្វថ្ងៃដល់ឆ្នាំ ២០២០។ អ្នកជំនាញការអាតុអាកាស
Mikaela Rambali បានចាត់ទុកថា៖ លទ្ធផលរបស់ OECD បានសរអោយឃើញថា៖
ប្រទេសទាំងឡាយបានខំប្រឹងប្រែងហើយ ប៉ុន្តែមិនទាន់សម្រេចបានគោលដៅ
របស់ប្រទេសនិមួយៗឡើយ។ ដូច្នេះ គោលដៅរួមអំពីការរក្សាកំណើនសីតុណ្ហា
ភាពរបស់ផែនដីនៅក្រោម២0C គឺនៅឆ្ងាយណាស់។
ក្នុងពេលដែលប្រទេសនានាកំពុងពិភាក្សាអំពីការកាត់បន្ថយបរិមាណឧស្ម័ន
បញ្ចេញចោលនេះ គឺផែនដីបានក្តៅឡើងពីមួយថ្ងៃទៅមួយថៃ្ង។ តាមអង្គការឧតុ
និយមអន្តរជាតិ( WMU) ថា៖ឆ្នាំ ២០១៤ជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយ
មានសីតុណ្ហាភាពមធ្យមគឺ១៤,៥៨0C ខ្ពស់ជាង១,២៤0C បើប្រៀបនឹងសីតុណ្ហា
ភាពមធ្យមក្នុងទស្សវត្ស៍ទី២០។ សីតុណ្ហាភាពបានកើនឡើងនៅលើគ្រប់ទិសទី
លើផែនដី។
|
ពិភពលោកចំពោះបញ្ហាផែនដីក្តៅឡើងៗ |
ការលំបាកសាកល្បងជាច្រើន
នាបច្ចុប្បន្ន ប្រទេសចំនួន១៥០បានចុះហត្ថលេខា ស្ម័គ្រចិត្តកាត់បន្ថយបរិមាណ
ឧស្ម័នបញ្ចេញចោលដែលបង្កផលបះពាល់ដល់ផ្ទះកញ្ចក់ ក្រោយឆ្នាំ ២០២០។ជា
រយៈពេលដែលកិច្ចព្រមព្រៀងរួមមួយអំពីបំរ៉ែបំរួលអាកាសធាតុ ចាប់សុពលភាព។
ក្នុងនោះ ប្រទេសចំនួន៥៨ មានបរិមាណឧស្ម័នបញ្ចេញចោលចំនួនជាង៦០% នៃ
ពិភពលោកទាំងមូលមិនទាន់បានសន្យា កាត់បន្ថយបរិមាណឧស្ម័នបញ្ចេញចោល។
រួមជាមួយលទ្ធផលមិនបានសុទិដ្ឋិនិយមដោយ OECD បានប្រកាសនាថ្ងៃទី
២០តុលាកន្លងទៅ នៅក្នុងសន្និសីទបំរុង ដែលកំពុងប្រព្រឹត្តទៅនៅអាល្លឺម៉ង់ នេះ
កំពុងរងចាំការឯកភាព របស់ប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ការជួយឧបត្ថម្ភខាង
ហិរញ្ញវត្ថុចំពោះប្រទេសក្រីក្រក៏មិនទាន់បានធ្វើច្បាស់លាស់ដែរ។ ទោះបីជាប្រ
ទេសអភិវឌ្ឍន៍បានសន្យាផ្តល់ទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិក/ឆ្នាំ
ដល់ឆ្នាំ ២០២០ ដើម្បីជួយឧបត្ថម្ភប្រទេសក្រីក្រហើយក្តី ប៉ុន្តែគោលដៅនេះនៅ
ជួបការលំបាកជាច្រើន ដោយសារដល់ខែមិថុនាឆ្នាំ ២០១៥ ទើបតែមានប្រទេស
ចំនួន៣០ប៉ុណ្ណោះដែលសន្យាផ្តល់ទឹកប្រាក់ចំនួន១០,២ពាន់លានដុល្លារអាមេរិក
នោះ។
ស្ថានភាពជាក់ស្ដែងដែលមិនអាចបដិសេធបាននោះគឺល្បឿននៃការប្រែ
ប្រួលអាកាសធាតុបានថយចុះក្តី ប៉ុន្តែផែនដីនៅតែក្តៅឡើងៗ ដោយមិនអាច
រក្សានៅកំរិត២0Cឡើយ។ ប្រសិនបើប្រទេសទាំងឡាយមិនប្តេជ្ញាចិត្តអនុវត្តកម្ម
វិធីទប់ទល់នឹងបំរ៉ែបំរូលអាកាសធាតុ ទេនោះគឺគោលដៅអំពីកាត់បន្ថយកំដៅ
ផែនដីនៅឆ្ងាយណាស់៕
HONG VAN
-VOV