ព្រំដែនវៀតណាម-ឡាវ៖មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍

(VOVWORLD) - វៀតណាមនិងឡាវទើបនឹងបានសម្រេចផែនការមេស្ដីអំពីការបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែន រួមចំណែកសំខាន់ក្នុងការកែលំអរគុណភាពខ្សែព្រំដែនវៀតណាម-ឡាវ ទាំងខាងគតិយុត្តិ និងជាក់ស្ដែង។ ដូច្នេះ នាសព្វថ្ងៃ ប្រទេសទាំងពីរបានមានខ្សែព្រំដែនច្បាស់លាស់។ សមិទ្ធផលទាំងនេះមិនគ្រាន់តែបង្កលក្ខណះងាយស្រួល សំរាប់ការងារគ្រប់គ្រង និងការពារខ្សែព្រំដែនរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរទៀតផង។
ព្រំដែនវៀតណាម-ឡាវ៖មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ - ảnh 1 ព្រំដែនវៀតណាម-ឡាវ៖មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍

(VOVworld) - ខ្សែព្រំដែន វៀតណាម-ឡាវមានប្រវែងជាង២៣៣៧គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន១០របស់វៀតណាម និងខេត្តចំនួន១០របស់ឡាវ។ 

        សក្ខីភាពរស់រវើកនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសវៀតណាម-ឡាវ

       ខ្សែព្រំដែនរវាងវៀតណាមនិងឡាវ បានឆ្លងកាត់ខេត្តចំនួន២០នៃប្រទេសទាំងពីរ ដែលបានកំណត់មុននេះជាង៤០ឆ្នាំ។ ប៉ុន្តែដល់ឆ្នាំ២០០៨ វៀតណាមនិងឡាវទើបនឹងមានលក្ខណះដើម្បីបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែននេះ។ ក្រោយរយៈពេល៩ឆ្នាំកសាង ដោយទុនថវិការដ្ឋ និងទុនជំនួយដោយឥតសំណង់របស់វៀតណាមសំរាប់ឡាវ គិតដល់ដើមឆ្នាំ២០១៦ ប្រទេសទាំងពីរបានសម្រេចការងារបង្កើនកម្រាស់និងជួសជុលបង្គោលព្រំដែនចំនួនជាងមួយពាន់ និងសម្រេចផែនទីខ្សែព្រំដែនជាតិវៀតណាម-ឡាវ ដោយអត្រា១/៥០០០០ ដែលបង្ហាញច្បាស់នូវការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីទបូកសរុប ការងារអនុវត្តផែនការមេស្ដីអំពីការងារបង្កើនកម្រាស់ និងជួសជុលប្រព័ន្ធបង្គោលព្រំដែន វៀតណាម-ឡាវ ក្នុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ នេះជាព្រឹត្តិការណ៍សំខាន់ មានអត្ថន័យធំធេងជាច្រើន បង្ហាញនូវការឯកភាពខ្ពស់ ទំនុកទុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងក៏ជាសាក្ខីភាពរស់រវើក នៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស លើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ នេះជាលើកដំបូងដែលប្រទេសទាំងពីរមានខ្សែព្រំដែនច្បាស់លាស់ បានកត់ត្រាក្នុងឯកសារគតិយុត្តិនានា និងផែនទី បង្ហាញនូវសមភាព និងគោរពគ្នាទៅវិញទៅមក សមស្របជាមួយច្បាប់អន្តរជាតិ។”

ញើសហូរទាំងដែលសព្ទឆា

        ដើម្បីទទួលបានសមិទ្ធផលនេះ ត្រូវនិយាយដល់កម្លាំងកាយចិត្តរបស់មនុស្សជាច្រើន។ ខេត្ត Quang Nam ជាខេត្តមានខ្សែព្រំដែនជាប់ជាមួយខេត្ត Sekong របស់ឡាវ ដោយមានប្រវែងជាង១៤០គីឡូម៉ែត្រ។ ក្រោយរយៈពេល៥ឆ្នាំអនុវត្តដោយមានការខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជននៃប្រទេសទាំងពីរ ជាពិសេសគឺការគាំទ្ររបស់ប្រជាជននៃប្រទេសទាំងពីរ ខេត្ត Quang Nam បានសម្រេច១០០% ផែនការដែលបានដាក់ចេញ។ នៅខាងក្រៅសន្និសីទបូកសរុប ការងារអនុវត្តផែនការមេស្ដីអំពីការងារបង្កើនកម្រាស់ និងជួសជុលប្រព័ន្ធបង្គោលព្រំដែន វៀតណាម-ឡាវ នាពេលថ្មីនេះ វរសេនីយ៍ឯក Van Ngoc Que អនុប្រធានស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត Quang Nam បានអោយដឹងថា៖

        “ ប្រជាជននៅតំបន់ព្រំដែនបានគាំទ្រ ជួយឧបត្ថម្ភជាច្រើនណាស់ ចាប់ពីការដឹកជញ្ជូនសម្ភារះ ឈូសឆាយខ្សែព្រំដែន ក៏ដូចជាជួយឧបត្ថម្ភកងកម្លាំងបោះបង្គោលព្រំដែន។ ខ្សែព្រំដែន Quang Nam-Sekong មានប្រវែង ១៤២គីឡូម៉ែត្រ មានបង្គោលចំនួន៦០ គឺQuang Nam បានសម្ដេចមុនមួយឆ្នាំ។”

        ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ធានាគោលការណមិត្តភាពមនោសញ្ចេត

នា និងផលប្រយោជន៍របស់ភាគីនីមួយៗ ការងារបង្កើនកម្រាស់ និងជួសជុលបង្គោលព្រំដែន រវាងប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងតាមកាលកំណត់។ លោក Truong Minh Tuan រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានអះអាងថា៖

        “ នេះជាមោទនភាពរបស់បក្សទាំងពីរ ប្រជាជាតិទាំងពីរ។ មូលហេតុមួយក្នុងចំណោមមូលហេតុ បង្កើតឡើងទំនាក់ទំនងពិសេសនេះគឺ មនោសញ្ជេតនាជិតស្និទ្ធ ចាត់ទុកជាសមាជិកក្នុងគ្រួសារតែមួយ។ ដោយមានមនោសញ្ចេតនានោះ ខ្ញុំគិតថា៖ វៀតណាមនិងឡាវមិនជូបការលំបាក់អ្វី ក្នុងការកសាងខ្សែព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍ ក៏ដូចជាការពង្រឹងនិងពង្រីក ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។”

        សម្រេចជោគជ័យគំរោងការណ៍នេះ បានរួមចំណែកសម្រេចគុណភាពខ្សែព្រំដែន វៀតណាម-ឡាវ ទាំងខាងគតិយុត្តិ និងជាក់ស្ដែង មិនគ្រាន់តែបង្កលក្ខណះងាយស្រួលអំពីការងារគ្រប់គ្រង និងការពារខ្សែព្រំដែនប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ រវាងបណ្ដាតំបន់ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកបង្កើនចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ