ភាគខាងកើតអ៊ុយក្រែនមិនទាន់ស្ថិរភាពបន្ទាប់ពីរយៈពេល២ឆ្នាំចុះហត្ថលេខាលើ កិច្ចព្រព្រៀង Minsk ទី២

(VOVworld)- មុននេះ នាថ្ងៃទី១១កុម្ភៈឆ្នាំ២០១៥ កិច្ចព្រមព្រៀងឈប់បាញ់នៅភាគ
 ខាងកើតអ៊ុយក្រែនលើកទី២ត្រូវបានចុះហត្ថលេខានៅទីក្រុង​ Minsk ប្រទេសបេឡា
 រុស (ឬហៅថាកិច្ចព្រមព្រៀងទីក្រុង Minsk ទី២)។ ប៉ុន្តែ​ តាមការពិតជាក់ស្តែង សរ
ឲ្យឃើញថា កិច្ចព្រមព្រៀងនេះ មិនជួយឲ្យបញ្ចប់ជម្លោះដូចគោលដៅដែលបាន
ដាក់ចេញនៅឡើយ។

ភាគខាងកើតអ៊ុយក្រែនមិនទាន់ស្ថិរភាពបន្ទាប់ពីរយៈពេល២ឆ្នាំចុះហត្ថលេខាលើ កិច្ចព្រព្រៀង Minsk ទី២ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko (រូបថតៈAFP/TTXVN )


        កិច្ចព្រមព្រៀង Minsk ទី២ បានបង្កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងដំបូងដែល
 ចុះហត្ថលេខានាខែកញ្ញាឆ្នាំ២០១៤ត្រូវផ្តួលរលំ។ កិច្ចព្រមព្រៀងទីក្រុង Minsk ទី២
ជាលទ្ធផលនៃកិច្ចចរចារមួយអូសបន្លាយក្នុងរយៈពេលច្រើនម៉ោង រវាងភាគីទាំងបួន
 គឺ រុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់និងបារាំង។ តាមនោះ ភាគីនានាបានឯកភាពនូវទស្សនៈ
 គឺត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានអនុម័តមុននោះឲ្យបានខ្ជាប់ខ្ជួន
ម្យ៉ាងវិញទៀតគឺ ដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះបានប្រព្រឹត្តទៅយ៉ាងដូចម្ត៉េច។   
      មិនអាចជួយបញ្ចប់អំពើហិង្សាឡើយ

        កិច្ចព្រមព្រៀងទីក្រុង Minsk ទី២ បានទទួលស្គាល់ការបញ្ចប់ជម្លោះនិងលើក
ឡើងនូវដំណើរការដ៏ស្មុគស្មាញមួយដើម្បីធានាសន្តិភាព។ ខ្លឹមសាជាក់ស្តែងរបស់
កិច្ចព្រមព្រៀងនេះគឺអំពាវនាវបទឈប់បាញ់ពេញលេញមួយនិងដកអាវុធធុនធ្ងន់
ចេញពីសមរភូមិភ្លាមមួយរំពេច។ កិច្ចព្រមព្រៀមមួយនេះ បានអនុញ្ញត្តឲ្យអ៊ុយ
 ក្រែនអនុវត្តការត្រួតត្រាព្រំដែនរបស់ខ្លួនជាមួយរុស្សីដោយលក្ខខណ្ឌគឺអ៊ុយក្រែន
ត្រូវផ្លាស់ប្តូរគោលនយោបាយដើម្បីប្រគល់យន្តការពិសេសសម្រាប់រដ្ឋអំណាច់
បណ្តុះ អាសន្ននៅតាមតំបន់បំបែកខ្លួនជាប់នឹងព្រំដែនប្រទេសរុស្ស៊ីនាដំណាចឆ្នាំ
២០១៥។ ប៉ុន្តែការពិតជាក់ស្តែងសរឲ្យឃើញថា គ្មានលក្ខខណ្ឌណាមួយពោលខាង
លើត្រូវ បានអនុវត្តឲ្យបានដាច់ខាតនោះទេ។ ពីរឆ្នាំកន្លងផុតទៅ ហើយជម្លោះនៅ
តែកើត មានឡើង។ អាចនិយាយបានថា កិច្ចព្រមព្រៀងនេះមិនដែលជួយបញ្ចប់
អំពើហិង្សា ហើយរាល់ការសង្ស័យយ៉ាងជ្រាលជ្រៅបានរារាំងដំណើរការឆ្ពោះទៅ
ដំណោះស្រាយនយោបាយតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់
បានឡើង​ដល់ជាង១ម៉ឺននាក់។ ថ្មីបំផុត តំបន់ Svetlodarksk ត្រូវក្លាយទៅជាចំណុច
ក្តៅ ហើយ ឡើងជណ្តើរការប្រយុទ្ធនៅតំបន់ជម្លោះ Avdeevka នាថ្ងៃទី២៩ខែមករា
ឆ្នាំ២០១៧ បណ្តាលឲ្យអ៊ុយក្រែនត្រូវរៀបចំកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអង្គការ
សហប្រជា ជាតិ។ ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី១៣កុម្ភៈ អ្នកនាំពាក្យគណៈកម្មា
ធិការស៊ើប អង្កេតរុស្ស៊ី លោក Svetlana Petrenko បានចោទប្រកាន់កងទ័ពអ៊ុយក្រែន
រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ក្រុង Minsk ក៏ដូចជាអនុសញ្ញា Geneva ផងដែរ។

        បន្តជម្រុញវិធានការការទូត

ការដែលបទឈប់បាញ់ត្រូវបានរំលោភជាញឹកញាប់ហើយជម្លោះប្រដាប់អាវុធពុំ
ទាន់បានដោះស្រាយនៅឡើយ នាំឲ្យមតិជាច្រើនគិតថា កិច្ចព្រមព្រៀងនេះគប្បី
មានការផ្លាស់ប្តូរដែរឬអត់។ តាមអ្នកជំនាញការស្រាវជ្រាវសភាពការណ៍អន្តរជាតិ
អ៊ុយក្រែន លោក Andrei Buzarov ថា ភារកិច្ចស្នូលនៃកិច្ចព្រមព្រៀងទីក្រុង Minsk
ទី២ គឺដោះ​ស្រាយតែ មិនមែនការបង្កកជម្លោះទេ។ តាមនោះ វិធីសាស្ត្រចរចាត្រូវ
បានផ្លាស់ ប្តូរ ទោះបីជាភាគីនានាមិនទាន់ត្រៀមជាស្រេចសម្រាប់ប្រការនេះក៏
ដោយ។ ប្រការ នេះអាចនឹងអនុវត្តបានដោយការបើកទូលាយសមាសភាពចរចារ
 ពោលគឺបំពេញ បន្ថែមដៃគូយទ្ធសាស្ត្រសំខាន់ៗឬផ្ទុយទៅវិញគឺកាត់បន្ថយភាគី
ចូលរួម ត្រឹមតែមាន ភាគីអ៊ុយក្រែននិងរុស្ស៊ីតែប៉ុណ្ណោះ។ ហើយភាគីទាំងពីរត្រូវ
ស្វែងរកការចុះសម្រុងគ្នា ផ្ទាល់ដោយមិនចាំបាច់វត្តមានរបស់ភាគីអាជ្ញាកណ្តាល។

        ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៧កុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវស្តារ
បទឈប់បាញ់ឡើងវិញ បញ្ចប់ជម្លោះនៅភាគខាងកើតអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំង
ពីរ រូបសុទ្ធតែគាំទ្រការរួមសហការដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។

        កិច្ចព្រមព្រៀងទីក្រុង Minsk ទី២មិនទាន់ទទួលបានលទ្ធផលវិជ្ជមាននោះទេ
 បន្ទាប់ពីរយៈពេល២ឆ្នាំចុះហត្ថលេខា។ នេះជាប្រការគួរឲ្យសោកស្តាយណាស់
សម្រាប់កិច្ច ព្រមព្រៀងសន្តិភាពមួយ។ ហើយប្រការនេះសរឲ្យឃើញថា ខណៈ
ពេលដែល ភាគីនានាគប្បីរួមគ្នាស្វែងរកនូវដំណោះស្រាយសមស្របសម្រាប់ការ
បញ្ចប់ជម្លោះ នៅភាគខាងកើតអ៊ុយក្រែនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ