ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍

(VOV)_ការដែល​អារ៉ាប់ប៊ីសាអ៊ូឌីដប្រហារជីវិតមនុស្សចំនួន៤៧នាក់​ពីបទល្មើស​
ភេរវកម្ម ដែលក្នុងនោះមានបុព្វជិតឥស្លាមនិកាយ  Shi’ite លោក​ Nirm Al Nirm
បាននិងកំពុង​ទទួលនូវ​ការរិះគន់យ៉ាងខ្លាំងក្លា​ពីអន្តរជាតិ និងបង្កអោយមាន​រលក
បាតុកម្មក្នុងសហគមន៍ជនឥស្លាម និកាយ  Shi’ite នៅមជ្ឈឹមបូពា៍ ពិសេសគឺ​បង្កើន
ភាពតានតឹងរវាងអ៊ីរ៉ង់ និង អារ៉ាប់ប៊ីសាអ៊ូឌីដ។ អ្នកជំនាញការនិងអ្នកវិភាគជាច្រើន​
បានព្រមានថា៖រឿងហេតុនេះអាចបង្កើតផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះតំបន់នេះ​។

ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍ - ảnh 1
ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍

ការប្រហារជីវិតបុព្វជិត Nirm Al Nirm  រួមជាមួយមនុស្សចំនួន​៤៦​នាក់​ផ្សេង
ទៀតធ្វើអោយកាន់តែមានភាពបែកបាក់ធ្ងន់ធ្ងរនៅតំបន់មជ្ឈឹមបូពា៍ដែលកើតមាន
​ការខ្វែងគំនិត អំពើហឹង្សាដោយបញ្ហាសាសនា។ បាតុកម្មជាច្រើន​បានកើតមាន
គើងជាបន្តបន្ទាប់ ធ្វើអោយប្រេះបែកទំនាក់ទំនងការទូតរវាងបណ្ដា​ប្រទេសនៅ
ក្នុងតំបន់។

          បំរ៉ែបំរួល​ដ៏តានតឹង

        ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ នាថ្ងៃទី៣មករា អារ៉ាប់ប៊ីសាអ៊ូឌីដ បានប្រកាសផ្តាច់
ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ហើយបានចេញឱសានវាទ ចំពោះអ្នកការទូត​អ៊ី
រ៉ង់នានាត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល៤៨ម៉ោង។ បន្ទាប់នោះប៉ុន្មាន
ម៉ោង បារ៉ែន ស៊ូដង់ សហព័ន្ធអារ៉ាប់អេមីរេត ​(​ UAE) បណ្ដាប្រទេសជាសម្ព័ន្ធ​មិត្ត
​របស់អារ៉ាប់ប៊ីសាអ៊ូឌីដ សុទ្ធតែដោយជនឥស្លាមផ្នែក Sunni ដឹកនាំ ក៏បាន​ប្រកាស់
​ផ្តាច់ទំនាក់ទំនងការទូត និងបន្ទាបកំរិតទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ​បណ្ដា​សេចក្ដី
ប្រកាសនេះត្រូវបានដាក់ចេញ បន្ទាប់ពីការដែលបាតិករអ៊ីរ៉ង់វាយប្រហារទៅលើ
ស្ថានទូត អារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំនៅ Tehran ដើម្បីប្រឆាំងកា​រដែល​អារ៉ាប់​ប៊ីសាអ៊ូ
ឌីដ ប្រហារជីវិតបុព្វជិត Nirm Al Nirm ។

          ការប្រហារជីវិតបុព្វជិត Nirm Al Nirm នេះបានប្រឈមមុខនឹងការប្រឆាំង
ជំទាស់យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ពិសេសគឺក្នុងពិភពជនឥស្លាម។
 ទី្រកុង Ayatollah Ali Khamenei ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រកាសថា៖ ​អា
រ៉ាប់ប៊ីសាអ៊ូឌីដ នឹងឃើញការសង្សឹកយ៉ាងឃោឃៅ។ កងកម្លាំងអង្គរក្សបដិវត្តន៍អ៊ីរ៉ង់
 បានជូនដំណឹងថា៖នឹងផ្តួលរលំរដ្ឋអំណាចអារ៉ាប់ប៊ីសាអ៊ូឌីដ។ បាតុកម្ម​ជាច្រើនក៏
បានកើតមានឡើងនៅប្រទេសជាច្រើនក្នុងតំបន់ ដែលមានជនឥស្លាមនិកាយ 
 Shi’ite។ ក្នុងពេលជាមួយគ្នានោះ អាមេរិក និងបណ្ដាប្រទេសលោកខាង​លិចសុទ្ធ
តែសម្ដែងនូវការព្រួយបារម្ភ និងចាត់ទុកអំពើប្រហារជីវិតនេះជាអំពើអមនុស្សធម៌។
ទន្ទឹមនឹងនោះ ក៏បានដាស់តឿនថ្នាក់ដឹកនាំមជ្ឈឹមបូពា៍នេះត្រូវតែកាត់បន្ថយភាព
តានតឹងដែលកំពុងឡើងជណ្ដើរនេះ។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ 
លោក Ban Ki Moon ក៏បានអំពាវនាវអោយភាគីទាក់ទិន​នានា ក្នុងតំបន់ត្រូវនឹង
នរចិត្ត ស្វែងរកគ្រប់ដំណោះស្រាយដើម្បីកាត់បន្ថយភាពតានតឹងសាសនានេះ។

ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍ - ảnh 2
ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍

តភ្ជាប់ជំលោះពីអតីតកាល

        បុព្វជិត Nirm Al Nirm ត្រូវបានចាត់ទុកជាអ្នកដឹកនាំនិកាយ  Shi’ite មាន​សម្លេង
ខ្លាំងក្លាបំផុតនៅអារ៉ាប់ប៊ីសាអ៊ូឌីដ។ លោកបានឡើងសម្លេងរិះគន់រាជវង្សានុវង្សអា
រ៉ាប់ប៊ីសាអ៊ូឌីដ  និងអំពាវនាវគាំទ្រប្រជាធិបតេយ្យ។ ឆ្នាំ ២០១២ លោកត្រូវបានចោទ
ប្រកាន់ឈរនៅខាងក្រោយការវាយប្រហារនានា ចំពោះកងកម្លាំងប៉ូលីស ​និងត្រូវ
ចាប់ឃុំខ្លួន។ ខែតុលាឆ្នាំ ២០១៥តុលាការកំពូលអារ៉ាប់ប៊ីសាអ៊ូឌីដ បាន​បដិសេធលិ
ខិតប្រឆាំងបទប្រហារជីវិតរបស់លោក Nirm Al Nirm ។

          តាំងពីយូរណាស់មកហើយ ប្រទេសទាំងពីរនៅមជ្ឈឹមបូពា៍នេះគឺអ៊ីរ៉ង់ និង​អា
រ៉ាប់ប៊ីសាអ៊ូឌីដត្រូវបានចាត់ទុកជាស្មុគ្រស្មាញ មានការខ្វែងគំនិតលើគ្រប់បញ្ហា ជា
ពិសេសគឺបញ្ហាសាសនា។

          ក្នុងសភាពការណ៍ដូច្នេះ ការប្រហារជីវិតបុព្វជីត Nirm Al Nirm នេះ​បាន​ធ្វើ
អោយជំលោះនេះកាន់តែស៊ីជំរៅជាង រវាងជនឥស្លាម Shi’ite និង Sunni ។​ បណ្ដា
អ្នកជំនាញការបានព្រមានថា៖ ប្រសិន​បើសហគមន៍អន្តរជាតិមិនជំរុញ​ដំណើរការ
ទូតថ្មី ដើម្បីនាំអារ៉ាប់ប៊ីសាអ៊ូឌីដនិងអ៊ីរ៉ង់អង្គុយនៅ​តុចរចារមួយ គឺ​ការខ្វែងគំនិត
រវាងភាគីទាំងពីរនេះនឹងធ្វើអោយជំលោះនៅមជ្ឈឹមបូពា៍កាន់តែ​ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ