|
(រូបថត Internet) |
VOV-ក្នុងព្រឹត្តិការថ្មីបំផុត នាថ្ងៃទី១១មេសា ស៊ូដង់បានផ្អាក់បណ្ដាការចរចារ
ជាមួយស៊ូដង់ខាងត្បូងអំពីការបញ្ឈប់ជំលោះអំពីខ្ទង់ថវិការទូទាត់ប្រេងរួម
ជាមួយជំលោះផ្សេងៗក្រោយពេលការប៉ះទង្កិចបានកើតមានឡើងនៅដំបន់
ព្រំដែនផលិតប្រេងឥន្ធនៈ។ ក្នុងសេចក្តីប្រកាសដែលបានផ្សាយនោះ Khartoum
បានឲ្យដឹងថានឹងដក ក្រុមចរចាររបស់ខ្លួនចេញភ្លាមពីការចរចារដោយសហភាព
អាហ្វ្រីក (AU) ជួយឧបត្ថម្ភនៅរដ្ឋធានី Addis Abeba របស់ Ethiopia និងបញ្ជាលើក
ទឹកចិត្តកងទ័ព។ មុននោះនាថ្ងៃទី១០មេសា បណ្ដាទាហានកងទ័ពរំដោះប្រជាជន
ស៊ូដង់ (ស៊ូដង់ខាងត្បូង) បានដំណើរការវាយប្រហារមានទ្រង់ទ្រាយធំទៅលើ
អណ្ដូងរ៉ែ Heglig ជាអណ្ដួងរ៉ែធំបំផុតនៅស៊ូដង់ដោយមូលហេតុការពារខ្លួន។ តាមការថ្កោលទោសរបស់រដ្ឋអំណាច Juba កំលាំងកងទ័ពស៊ូដង់បានប្រើប្រាស់យន្តហោះប្រយុទ្ធនិងកាំភ្លើងធំវាយប្រហារទៅលើទីរួមខេត្ត Tashwin នៅដំបន់ព្រំដែនផលិតប្រេងបង្កើតជំលោះនេះ។ សាធារណមតិបានចាត់ទុកថា បណ្ដាការរំលោភនេះបានធ្វើឲ្យប៉ែកបាកកិច្ចព្រព្រៀងឈប់បាញ់ដែលភាគីទាំងពីរបានចុះហត្ថលេខានាខែកុម្ភៈកន្លងមក។ ជាងនេះទៅទៀតវាបានធ្វើឲ្យប៉ែកបាកការខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីអាហ្វ្រីកខាងត្បូង Thabo Mbeki អ្នកនាំមុខក្រុមសម្រុះសម្រួលនៃសហភាពអាហ្វ្រីក(AU)។ ជំលោះរីករាលដាលបានក្របដណ្តាប់ទៅដោយស្រមោលងងិតទៅលើក្តីសង្ឃឹមសន្តិភាព ស្វែងរកដំណោះស្រាយទប់ស្កាត់ជំលោះរវាងប្រទេសទាំងពីរ។ AU បាននាំចេញសេចក្តីស្នើរថ្មីទាក់ទិនដល់បណ្ដាវិស័យនយោបាយ យោធា សន្តិសុខ ប៉ុន្តែគប្បីបានពិគ្រោះលើគ្រប់វិស័យដើម្បីធានាការចូលរួមរបស់ភាគីទាក់ទិនទាំងឡាយ។
ក្នុងពេលនោះ អ្នកចរចារសំខាន់របស់ស៊ូដង់ខាងត្បូង លោក Pagan Amum
បានចាត់ទុកថា ប្រទេសទាំងពីរហាក់ដូចជាមិនត្រៀមខ្លួនចូលរួមការចរចារនេះ
ទន្ទឹមនឹងនោះរិះគន់គណៈប្រតិភូស៊ូដង់ដកខ្លួនចេញពីការចរចារនិងមិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយគណៈប្រតិភូស៊ូដង់ខាងត្បូង។
ជាការពិត តាំងពីពេលសូដង់ខាងត្បូងបានបំបែកចេញពីសូដង់និងប្រកាស
ឯករាជ្យកាលពីខែកក្កដាឆ្នាំ២០១១ដល់បុច្ចុប្បន្ន ប្រទេសទាំងពីរនៅកើតឡើង
ការខ្វែងគំនិតជាប្រចាំ ក្នុងនោះជំលោះធំបំផុតគឺការបែងចែកព្រំដែន ក៏ដូចជា
បណ្តាផលប្រយោជន៌អំពីប្រេងអណ្តូងរ៉ែ។ ទោះបីជាសូដង់ខាងត្បូង មាន
បរិមាណប្រេងរ៉ែជាច្រើន ប៉ុន្តែ ស៊ូដំាងខាងជើងជាអ្នកត្រួតពិនិត្សខ្សែបំពង់ដឹក
ប្រេងតែមួយគត់ ដែលអនុញាតិដឹកជញ្ចូនប្រេងឆៅនាំចេញទៅបណ្តាប្រទេស
ឆ្លងកាត់សមុទ្រក្រហម។ តាមកិច្ចព្រមព្រៀងសន្តិភាពបញ្ឈប់សង្គ្រាមស៊ីវិល
រវាងស៊ូដង់ទាំងពីរភាគ(ឆ្នាំ២០០៥)ប្រភពផលប្រយោជន៌ពីប្រេងរ៉េត្រូវបាន បែងចែកតាមអាត្រា៥០-៥០។ប៉ុន្តែ តាំងពីពេលបំបែកខ្លួនចេញមកបណ្តាមន្រ្តី
ស៊ូដង់ខាង ត្បូងចង់ជំនួសការបែកចែកនេះ ដោយរបៀប ចំណាយប្រាក់ដឹក
ជញ្ចូន ចំពោះ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ូដង់ខាងជើង។
រយៈពេលជិតៗនេះ បណ្តារដ្ឋស្ថិតលើខ្សែព្រំដែន ដូចជា Kordofan, Blue Nile, Unity…ជាទីកន្លែងធ្លាប់កើតមានឡើង ការប៉ះទង្គិចរវាងកងទ័ពស៊ូដង់ជាមួយ
បណ្តាក្រុមដែលត្រូវបានស៊ូដង់ខាងត្បូងគាំទ្រ។ ភាពតានតឹង កើនឡើងនាំឲ្យសាធារណៈមតិអន្តរជាតិបារម្ភ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ
Ban Ki-Moon បានឡើងសម្លេង សំណូមពរប្រទេសទាំងពីរ ដកទ័ព និងប៉ូលិស
ចេញពីតំបន់មានជំលោះ។ អាមេរិកក៏អំពាវនាវ ប្រទេសទាំងពីរ អត់ធ្មត់ និង
បញ្ឈប់ជំលោះ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ ប្រជាជននៃប្រទេស
ទាំងពីរ។
នាសព្វថ្ងៃ ប្រទេសជិតខាងទាំងពីរនេះ មិនទាន់ស្វែងរកបានសម្លេងរួម ដើម្បី
ដោះស្រាយការខ្វែងគំនិត និងត្រូវការអន្តរាគមន៌ពីសហគមន៌អន្តរជាតិ៕