ភេរវកម្មបានបង្កើតជញ្ជាំងឃ្លាតចាក់រវាងអាមេរិកនិងពិភពឥស្លាម។
ANH HUYEN -  
(VOV) /  
|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅលីបី Chris Stevens រួមជាមួយមន្រីអាទូត ៣នាក់ទៀតនាថ្ងៃទី១២កញ្ញាត្រូវស្លាប់ក្នុងករណីវាយប្រហារទៅលើអគ្គកុងស៊ុលអាមេរិក។ |
VOV-ខ្សែភាពយន្តមានរយៈពេល១៣នាទីមានឈ្មោះ សាវនការកាត់ក្តី
Mohamad គ្រោងនឹងបានបញ្ជាំងក្នុងឱកាសរំលឹកខួបលើកទី១១ឆ្នាំក្នុងការវាយ
ប្រហារភេរវកម្មទី១១កញ្ញានៅអាមេរិក។ ខ្សែភាពយន្តនេះបានបណ្ដាលរលក
ប្រឆាំងយ៉ាងខ្លាំងក្លាក្នុងសហគមន៍ឥស្លាមនៅប្រទេសជាច្រើន។ នៅអេហ្ស៊ីប
ជនប្រមាណ២ពាន់នាក់បានប្រមូលផ្ដុំនៅខាងក្រៅស្ថានទូតអាមេរិកនៅរដ្ឋធានី
កែ។ បាតុករបានឡើងជញ្ជាំងរបស់ស្ថានទូតរហែកទង់ជាតិអាមេរិកនិងជំនួស ដោយទង់ឥស្លាមព៌ណខ្មៅ។ លោក Ahmed Khalil ថ្នាក់ដឹកនាំជាន់ខ្ពស់របស់
គណៈបក្ស Salafít Nour ដើរតួនាទីនាំមុខក្នុងការធ្វើបាតុកម្មបានឲ្យដឹងថាគណៈ បក្សនេះបានផ្ញើរសំណូមពរមួយជូនស្ថានទូតអាមេរិកទាមទារដ្ឋាភិបាលអាមេរិក ហាមផ្សាយខ្សែភាពយន្តនិងមានសេចក្តីសូមអភ័យទោសជាផ្លូវការ។ រីឯនៅលីបី កំរិតអំពើរហឹង្សាកាន់តែធ្ងន់ធ្ងរជាងក្នុងពេលជនរាប់ពាន់នាក់ខឹងសម្បារហ៊ុំពាត់ វាយកំទេចអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Benghazi និងមុខសញ្ញាប្រដាប់ អាវុធមួយចំនួនបានវាយប្រហារទៅលើអាគ៌ាធ្វើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅលីបីរួមជាមួយមន្ត្រី៣នាក់ត្រូវស្លាប់។ ក្នុងសកម្មភាពមួយសំដៅបន្ធូស្ថានភាព ស្ថានទូតអាមេរិកបានថ្កោលទោសថា បុគ្គលបានចេតនាបណ្ដាលស្នាមរបួសអំពី
ជំនឿសាសនាចំពោះជនឥស្លាម។ ប្រធានាធិបតីអាមេរិក Barack Obama ក៏ថ្កោល ទោសយ៉ាងខ្លាំងក្លាការវាយប្រហារទើបប្រឆាំងជំទាស់គ្រប់សកម្មភាពប្រមាថនឹង
សាសនា។ រីឯ EU និង Nato បានអំពាវនាវលីបីសង្កេតការលើករណីក៏ដូចជាបង្កើន ការពារអង្គទូតបណ្ដាប្រទេស។ ឆ្លើយតបឡើងវិញ ប្រធានរដ្ឋសភាលីបី Mohamed
al Megaryef បានផ្ញើសេចក្តីសូមអភ័យទោសចំពោះប្រជាជនអាមេរិកនិងទូទាំង
ពិភពលោក។
|
នៅអេហ្ស៊ីប បាតុកម្មមួយប្រឆាំងខ្សែភាពយន្តបានក្លាយទៅជាអំពើហឹង្សា ក្នុងពេលបាតុកររាប់ពាន់នាក់រហែកទង់ជាតិនៅស្ថានទូតអាមេរិក។ |
នេះមិនមែនជាលើកដម្បូងការប្រមាថ ព្រះ Mohamad ជាលេសដើម្បីជន អ៊ីស្លាមយកគំនុំធ្វើជាអាវុធអនុវត្តរាល់អំពើសងសឹក។ ចំពោះជនអ៊ីស្លាមអំពើណាមួយទាក់
ទិនដល់ព្រះ Mohamad សុទ្ធតែបានចាត់ទុកជាការប្រមាថមើលងាយ។
ក្នុងរយៈពេលជាច្រើនសតវត្សកន្លងទៅ ជំលោះ និងជាពិសេសគឺអំពើភេរវកម្ម
បានបង្កើតឡើងរបាំងរារាំងអាមេរិកនិងពិភពអ៊ីស្លាម។ ការប្រយុទ្ធប្រឆាំង ភេរវកម្ម
បានបំផុសឡើងក្រោយព្រឹត្តការណ៌ថ្ងៃ១១កញ្ញាឆ្នាំ២០០១ បានធ្វើឲ្យ ចិត្តគំនិត
ប្រឆំាងអាមេរិកក្នុងពិភពអ៊ីស្លាមកាន់តែកើនឡើង។ ១១ឆ្នាំក្រោយ ព្រឹត្តការន៌
១១កញ្ញា ទោះបីជាសម្លាប់បានមេភេរវកម្ម Osama bin Laden និង ធ្វើឲ្យបណ្តាញ
ភេរវកម្ម al Qaeda អន់ខ្សោយក្តី ប៉ុន្តែ អាមេរិកក្លាយទៅជាគោល ដៅភេរវកម្មលេខ
១របស់លទ្ធិអ៊ីស្លាមជ្រុលនិយម។ ដោយមានការធ្វើអន្តរាគម យោធាចូល
អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អាមេរិកនៅតែត្រូវបានចាត់ទុកថា ជានិច្ចកាលស្វែងរក
របៀបបំផ្លាញ់ដោយសម្ងាត់របស់ពិភពអ៊ីស្លាម។ ការខំាងសម្ប៉ាចំពោះ ជន អាមេរិកក៏នាំពិភពអ៊ីស្លាមក្លាយទៅជាបរិយាកាសងាយស្រួលសម្រាប់ ក្រុម ភេរវកម្មមានសកម្មភាពខ្លាំងក្លាជាង។
មិនអាចបដិសេធថា ចាប់ពីពេលឈានជើងចូលវិមានសរនាខែមការាឆ្នាំ
២០០៩ ប្រធានាធិបតី Barak Obama បានសម្តែងសុចន្ទៈរបស់ខ្លួនជាច្រើនលើកក្នុងការស្វែងរកស្ពានសន្តិភាពជាមួយពិភពអ៊ីស្លាម។ ប៉ុន្តែ រាល់ការខំប្រឹង ប្រែងផេ្សះផ្សារទំនាក់ទំនងរវាងអាមេរិកនិងពិភពអ៊ីស្លាមរបស់លោក Obama មិនទាន់ទទួលបានលទ្ធផលប៉ុន្មានទេ។
ជាច្បាស់លាស់ថា ការធ្វេសប្រហែក១ក៏អាចជាការបង្កាត់ភ្លើងសម្រាប់ការ
ជំទាស់គ្នា ពេលដែលមានការចង់គំនំអូសបន្លាយក្នុងអតីតកាលនិងខ្វះជំនឿ ជឿ
ជាក់ ធ្វើឲ្យផ្តួលរលំរាល់ការខំប្រឹងប្រែងផ្សេះផ្សារទំនាក់ទំនងរវាងអាមេរិក និងប្រទេសលោកខាងលិចជាមួយពិភពអ៊ីស្លាម។ ដើម្បីឈានដល់ការសម្រុះសម្រួល
ជាមួយពិភពអ៊ីស្លាម ប្រធានាធិបតី Barack Obama និយាយដោយ ឡែក និង
ប្រទេសអាមេរិកនិយាយរួម ត្រូវឆ្លងតាមដំណាក់កាលយ៉ាងវែង។ ប្រធានាធិបតី
Obama ត្រូវធ្វើច្រើនជាងអ្វីដែលលោកបានសន្យា។ ប៉ុន្តែ នេះជា ភារកិច្ចមិនងាយ
ស្រួល ខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីថ្មីកំពុងខិត មកដល់ ដាក់
លោក Obama ចំពោះមុខការគាបសង្កត់ជាច្រើនទៀតផង៕
ANH HUYEN
-VOV