(VOV)_វប្បធម៌ត្រូវបានចាត់ទុកថាគ្រឹះដ្ឋានខាងស្មារតី សង្គម។នេះគឺជា គោលដៅផង និងជាកម្លាំងចលករផង ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ការបើកទូលាយ លើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ខាង
វប្បធម៌ជាភារកិច្ចស្នូល ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម។ ប្រការនេះត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនឡើងពី១ថ្ងៃទៅ១ថ្ងៃ ក្នុងស្ថានភាព
ជាក់ស្ដែង ចាប់ពីពេលសន្និបាតលើកទី៩ របស់បក្សកម្មុយនីស្តវៀតណាម នីតិ
កាលទី១១ បន្តអះអាងថា៖ កសាងនិងអភិវឌ្ឍន៍វប្បធម៌ មនុស្សវៀតណាម បំ
ពេញតម្រូវការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។
|
ម្ចាស់ការផ្លាស់ប្តូរ សហប្រតិបត្តិការអន្តរជាតិដើម្បីអភិវឌ្ឍន៍វប្បធម៌(TTXVN) |
និន្នាការសាកលភាវូបនីយកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បានជំរុញអោយវៀត
ណាមបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តុរទំនាក់ទំនងអន្តរជាតិ លើគ្រប់វិស័យ នយោបាយសេដ្ឋកិច្ច វប្បធម៌សង្គម។ ក្នុងនោះមុខសញ្ញាសហប្រតិបត្តិការ របៀប
សហប្រតិបត្តិការ និងកំរិតកិច្ចសហប្រតិបត្តិការខាងវប្បធម៌របស់វៀតណាមជា
មួយប្រទេសនានាបានក្លាយទៅជាសកម្មជាង ជាក់ស្ដែងជាង។
បណ្ដាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏ផុលផុស
ក្នុងប៉ុន្មានថ្ងៃនាខែមិនាឆ្នាំ២០១៤កន្លងទៅ នៅទីក្រុង Gieneva ស្វីស គណៈកម្មាធិការបញ្ជាណែនាំជាតិ នៃមហាសន្និបាតអន្តរសភាពិភពលោក លើកទី១៣២
ដោយវៀតណាមទទួលរៀបចំនេះ បានរៀបចំកម្មវិធី៖បរិយាកាសវប្បធម៌ ដើម្បីផ្សព្វផ្សាយនូវទឹកដី មនុស្សវៀតណាម។តាមរយៈពិពណ៌និងសកម្មភាពវប្បធម៌ អ្នកទទួលបន្ទុកបរិយាកាសវប្បធម៌វៀតណាមនៅទីក្រុង Gieneva ស្វីស បងស្រី
Tran Kim Chi បានអោយដឹងថា៖
“ យើងខ្ញុំបានបែងចែកទៅជាផ្នែកនិមួយៗដូចជា៖ផកលិតផលសិប្បកម្មវិចិត្រសិល្បះ ផលិតផលសិប្បកម្ម …លៗ ក្រៅពីនោះនៅមានបណ្ដាគំនូរឈើ ឧទ្ទេសនាម អំពីភូមិរបរនានានៅវៀតណាម បណ្ដាចំណុចដ៏វិសេសវិសាលនៃវប្បធម៌វាលទំ
នាប Bac Bo ផងដែរ។”
មិនយូរប៉ុន្មាននាថ្ងៃទី៩ កក្កដា ឆ្នាំ២០១៤ នៅសារមន្ទីរជាតិសិល្បះទ្វីបអាស៊ី
Guimet ( ទីក្រុងបារីស្ត បារាំង) បានប្រព្រឹត្តទៅការតាំងពិព័រណ៌១ដោយតាំងបង្ហាញ វត្ថុចំនួន៨០ ស្ដីពីរូបភាពនាគក្នុងវប្បធម៌ និងជំនឿសាសនារបស់ប្រជាជនវៀតណាម។អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien បានអោយដឹងថា៖
“ នេះគឺជាលើកដំបូង បណ្ដាវណ្ណកម្មវិចិត្រសិល្បះក្នុងរាជវាំង ដ៏វិសេសវិសាល មានរូបភាពនាគ ស្ដីពីប្រភពដើមនៃប្រជាជាតិវៀតណាម ពោពេញទៅដោយអត្តច រិតវប្បធម៌ វិចិត្រសិល្បះប្រពៃណី និងតំលៃប្រវត្តិសាស្ត្រដ៏វិសេសវិសាល ត្រូវបាន ឧទ្ទេសនាមចំពោះមហាជនបារាំង និងមិត្តភក្តិអន្តរជាតិ។ នេះគឺជាព្រឹត្តិការសំខាន់ មួយ ស្ថិតនៅក្នុងចំណោមសកម្មភាពសំខាន់ៗរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-បារាំង។ ”
ព្រឹត្តិការណ៍២ពោលខាងលើនេះ ជាបរិមាណដ៏តិចតូចក្នុងចំណោមសកម្ម
ភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមជាមួយប្រទេសនានា ដោយរដ្ឋរៀបចំឡើង
នៅឯបរទេស។ សកម្មភាពទាំងនេះនឹងរួមចំណែកលើកកំពស់តួនាទី ពាណិជ្ជសញ្ញាវៀតណាម អភិរក្សតំលៃខាងវប្បធម៌ និងអះអាងនូវចរន្តនៃវប្បធម៌របស់
វៀតណាមនៅឯបរទេសទៀតផង។
កិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យវប្បធម៌ដើរតួនាទីដ៏សែនសំខាន់
ក្នុងដំណើការធ្វើសមាហរណកម្ម
ក្នុងស្ថានភាពជាក់ស្ដែង សកម្មភាពផ្លាស់ប្តូរវប្បធម៏វៀតណាមបានជះឥទ្ធិព លសកម្មទៅដល់គោលមាគា៍នយោបាយកិច្ចការបរទេស កិច្ចសហប្រតិបត្តិការ
របស់ប្រទេសជាតិ។ បណ្ដាសកម្មភាពវប្បធម៌វៀតណាមនៅឯបរទេស មិន គ្រាន់ តែមានអត្ថន័យផ្ទាល់ចំពោះប្រជាជនវៀតណាមនៅឯបរទេសប៉ុណ្ណោះទេ ថែម
ទាំងនេះគឺជាកាណាលជូនព័ត៍មាន ផ្សព្វផ្សាយអំពីរូបភាព ទឹកដី មនុស្សនិងវប្បធម៌វៀតណាមចំពោះមិត្តភក្តិអន្តរជាតិទៀតផង។ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Nguyen Thanh Son បានអោយដឹងថា៖
“ រហូតមកដល់ពេលនេះ វៀតណាមត្រូវបានមិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់។ ខ្ញុំចាត់ទុកថា៖តួនាទីរបស់វៀតណាមត្រូវបានពង្រឹងនិងពង្រីកលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ”
ការផ្លាស់ប្តូរវប្បធម៌បានរួមចំណែករក្សារតំលៃវប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជាតិ នៃសហគមន៍ជនវៀតណាមនៅឯបរទេស និងក្លាយទៅជាកក្តាសំខាន់ក្នុងកិច្ចការបរទេសខាងវប្បធម៌ និងទំនាក់ទំនងអន្តរជាតិ របស់វៀតណាម។ កិច្ចសហប្រតិបត្តិការនិងជំនួបប្រាស្រ័យអន្តរជាតិខាងវប្បធម៌បានជួយវៀតណាម
ទទួលបានរាល់គោលដៅខាងវប្បធម៌ដែលបានដាក់ចេញ ហើយពីនោះទទួលយក
ភាពផូរផង់នៃខឿនវប្បធម៌មនុស្សលោក។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការខាងវប្បធម៌នៅជាគ្រឹះដ្ឋានសំខាន់ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ
ផ្សេងៗទៀត។ តាមរយៈសកម្មភាពខាងវប្បធម៌កិច្ចការបរទេសនេះមិត្តភក្តិអន្តរជាតិបានស្គាល់ដល់ទឹកដី មនុស្ស និងវប្បធម៌វៀតណាមហើយពីនោះលើកកំបស់
តួនាទីរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិផងដែរ៕