មជ្ឈឹមបូព៌ា-ដំបន់អស្ថិរភាពក្នុងឆ្នាំ២០១៣
HONG VAN -  
(VOVWORLD) /  
|
មជ្ឈឹមបូព៌ា-ដំបន់អស្ថិរភាពក្នុងឆ្នាំ២០១៣ (dantri.com.vn) |
Vovworld-អស្ថិរភាព ជំលោះដែនដី កំរិតចម្រើនសារធាតុ Uranium ជំលោះ ផ្ទៃក្នុងនាំទៅដល់សង្គ្រាមស៊ីវិលនៅកើតមានឡើងនៅមជ្ឈឹមូព៌ាក្នុងឆ្នាំ២០១៣។
នេះជាជំលោះដែលមានតាំងពីយូរមកនិងមិនទាន់បានដោះស្រាយឲ្យដាច់ស្រេច។
ច្រើនពណ៌ក្នុងគំនូរមជ្ឈឹមបូព៌ា
ក្នុងដំបន់មជ្ឈឹមបូព៌ា ស៊ីរីប្រហែលជាចំណុចក្ដៅបំផុតអំពិសន្តិសុខក្នុងឆ្នាំ
២០១៣។ សង្គ្រាមស៊ីវិលអូសបន្លាយក្នុងរយៈពេលដ៏វែងបានធ្វើឲ្យចំនួនមនុស្ស
ត្រូវស្លាប់ឡើងដល់ជាង១សែននាក់និងមនុស្សរាប់ម៉ឺននាក់ទៀតត្រូវភៀសខ្លួន។ គ្រោះអត់ឃ្លាននៅកំរិតព្រមាន ពិសេសគឺនៅដំបន់ដែលរងដោយសង្គ្រាមបំផ្លិច
បំផ្លាញ់យ៉ាងធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈគ្រោះអាសន្នការជ្រៀតជ្រែកយោធារបស់
លោកខាងលិចចូលប្រទេសនេះបានឡើងដល់កំពូលនោះ នាថ្ងៃទី១៥កញ្ញារុស្ស៊ី-
អាមេរិកទទួលបានដោយចៃដន្យកិច្ចព្រមព្រៀងតាមសំនើររបស់រុស្ស៊ី។ តាមនោះ
ស៊ីរីយល់ព្រមអនុញ្ញាតិឲ្យអង្គការសហប្រជាជាតិត្រួតពិនិតឃ្លាំងអាវុធគីមីទាំងអស់
របស់ខ្លួននិងចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាអំពីការហាមឃាត់ប្រើប្រាស់
អាវុធគីមី។ ជំហានលោតផ្លោះពោលខាងលើមានអត្ថន័យដ៍សែនសំខាន់ពីព្រោះ
ថាវាលុបចោលបានលទ្ឋភាពបស្ចឹមប្រទេសអនុវត្តវិធានការដាក់ទណ្ឌកម្មទៅលើ ប្រទេសស៊ីរីខណះដែលប្រទេសនេះមិនប្រតិបត្តិតាមសេចក្តីសំរេចចិត្តនៃអង្គការ
សហប្រជាជាតិ។ប៉ុន្តែដំណោះស្រាយបំផ្លាញចោលឃ្លាងអាវុធគីមីពុំទាន់បង្ក
ទម្ងន់ខ្លាំងចំបាច់សំដៅបញ្ឈប់សង្រ្គាមសីវិលនៅឡើយ។ដោយគ្មានអើពើការ ខំប្រឹងប្រែងការទូតរបស់លោក John Kerry រដ្ឋមន្រ្តីការបរទេសអាមរិកដំណើ សន្តិភាពនៅមជ្ឈឹមបូពា៏ពុំទាន់ទទួលបានភាពចម្រើនជឿនលឿនណា១សោះក្នុង
ឆ្នាំ២០១៣។ការជួបសន្ទនារវាងអ៊ីស្រាអែលចាមួយPalestinមិនទទួលបានលទ្ឋផល
ទេ។នាយករដមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanuahu នៅបញ្ជាណែនាំក្នុងការ
អនុវត្តនូវគំរោងការណ៍សាងសង់ទីប្រជុំជននៅល់ដែនដីរបស់Palestinដដែល។ បំរែ
បំរួលជាច្រើនបានកើតមានឡើងនៅប្រទេសអេហ្សីបក្នុងឆ្នាំ២០១៣កន្លងទៅ។ប្រធានាធិបតីអេហ្សីបលោក Mohamad Morsi -មេដឹកនាំអង្គការភាតរះឥស្លាម(MB) ត្រូវលាលែងពីដំណែងក្រោយរយះពេល១ឆ្នាំកាន់អំណាចតែប៉ុណ្ណោះ។ព្រឹត្តិការណ៍
នយោបាយនយោបាយជាហេតុផលនៃការធ្វើបាតុកម្មនានារបស់បណ្តាជនគាំទ្រ
លោក Morsiនិង MB។ការធ្វើបាតុកម្មអំពើហឹង្សានិងជំលោះនានាបានធ្វើឲ្យអេហ្សីប
ធ្លាក់ក្នុងវិបត្តិនយោបាយ១ដ៍ធ្ងន់ធ្ងរ។
ស្តីពីគំនូរមជ្ឈឹមបូពា៏ក្នុងឆ្នាំ២០១៣គេនៅនិយាយដល់ជំលោះនៅប្រទេសអ៊ីរ៉ាក់
ទៀតផង។អំពើហឹង្សានៅប្រទេសនេះបានកើនឡើងខ្លាំងក្នុងរយះពេលច្រើនឆ្នាំ
កន្លងមក។តាមតួលេខស្ថិតិយ៉ាងហោចណាស់មានមនុស្ស៩៥០០នាក់ត្រូវ
ស្លាប់ក្នុងការវាយប្រហារដោយគ្រប់បែកនិងការវាយប្រហារនៃកំលាំងនានានៅ
ប្រទេសនេះ។ចំណុចភ្លឺតែមួយគត់ក្នុង គំនូរនយោបាយនៅមជ្ឈឹមបូពា៏ក្នុងឆ្នាំ
២០១៣គឺជាការព្រមព្រៀងប្របត្តិសាស្រ្តរវាងក្រុមP៥+១(រួមមានប្រទេសចំនួន៥
ជាសមាជិកចិន្រ្តៃក្រុមប្រឹក្សាអង្គកាសហប្រជាជាតិនិងអាល្លឺម៉ង)នៅប្រទេសអ៊ីរ៉ង
នាថ្ងៃទី២៤វិច្ឆិកា។ តាមមជ្ឈដ្ឋានអ្នកវិភាគថាសំខាន់បំផុតគឺកិច្ចព្រមព្រៀងនេះ
បានកាត់បន្ថយការមើលបញ្ហាលើជ្រុងតែមួយដោយភាគីនានាដាក់ចេញនៅតុ
ចរចារក្នុងគំនូរទូទៅរបស់ដំបន់។
យថាទស្សន៍ក្នុងឆ្នាំ២០១៤
ក្រឡេកមើលឡើងវិញនូវគំនូរពិភពលោកក្នុងឆ្នាំ២០១៣ មជ្ឈដ្ឋានអ្នកសង្កេត
ការណ៍បានចាត់ទុកថា ចំណុចក្ដៅគគុកមួយចំនួននៅមិនអាចដោះស្រាយភ្លាមបាន
ឡើយ។ ទោះបីជារដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក William Hague ដែលធ្លាប់ព្រមាន
ថា ស្ថានភាពអំពើហឹង្សានិងអស្ថិរភាពងូសបន្លាយក្នុងរយៈពេលវែងនៅកន្លែងក្ដៅ
គគុកជាច្រើននៅមជ្ឈឹមបូព៌ាក្នុងប៉ុន្មានឆ្នាំខាងមុខ។
សង្គ្រាមស៊ីវិលនៅស៊ីរីមិនទាន់បញ្ឈប់។ សន្និសីទអន្តរជាតិអំពីស៊ីរី (សន្និសីទ
Geneva 2) ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២២មករាឆ្នាំ២០១៤ត្រូវបានព្យាករណ៍
ថានឹងពិបាក់ណាស់ក្នុងពេលដែលភាគីប្រឆាំងមានបំណងរដ្ឋាភិបាលមួយដែល
គ្មានវត្តមានរបស់របប Bashar al-Assad រីឯលោក Assad បានប្រកាសថានឹងបន្ត
ឈរឈ្មោះជាបេក្ខជនអាណត្តិថ្មីក្នុងឆ្នាំ២០១៤។
បញ្ហាកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ក៏ធ្វើឲ្យសាធារណមតិព្រួយបារម្មណ៍ដែរ។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ជានិច្ចកាលបង្ហាញគោលជំហរស្រាលប៉ុន្តែមិនបង្កើត
បានទំនុកទុកចិត្តពីប្រទេសលោកខាងលិចភ្លាមឡើយ។
ការព្រួយបរម្មណ៍បំផុតគឺកំលាំងភេរវកម្មកំពុងរិះរកគ្រប់វិធានការដើម្បីបើកទូលាយ
ឥទ្ធិពលនិងបង្កើតទំនាក់ទំនងជាមួយក្រុមឥស្លាមនៅដំបន់មជ្ឈឹមបូព៌ាដែលធ្វើឲ្យ
ស្រមោលខ្មាចភេរវកម្មបានក្លាទៅជាការគំរាមកំហែងសន្តិសុខនៅកន្លែងនេះ។
ជាមួយរាល់ជំលោះដែលមិនទាន់បានដោះស្រាយនោះ ប្រហែលជាមជ្ឈឹមបូព៌ានៅតែទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោក៕
HONG VAN
-VOVWORLD