(VOVworld)-ក្នុងមតកសាសន៍នេះ លោកប្រធានហូជីមិញបានអះអាងថា ទោះបីជា
ការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិរបស់ប្រជាជនវៀតណាម ត្រូវឆ្លងកាត់
លើការកាកោកយ៉ាកលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែពិតជាទទួលបានជ័យជំនះទាំង
ស្រុង។ ដោយកំណត់ថា សាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្លារបស់បក្សកុម្មុយនិស្តវៀត
ណាម លោកប្រធានបានផ្តែផ្តាំបក្ខជនទាំងអស់ ត្រូវរក្សាសាមគ្គីភាពការឯកភាពគ្នា របស់បក្សដូចជារក្សាកែវភ្នែករបស់ខ្លួនផងដែរ។ លោកប្រធានហូជីមិញក៏បានបន្សល់
ទុកនូវពាក្យទូន្មានដ៏មានតម្លៃសម្រាប់បណ្តាសមាជិកសម្ព័ន្ធយុវជនប្រជាជនពលករ
និង ប្រជាជនវៀតណាមទាំងមូលទៀតផង។
បញ្ហាកសាងបក្សមានចរិតលក្ខណៈទ្រឹស្តីដ៏ជ្រាលជ្រៅ
ហួសពីរូបភាពនៃក្រមមតកសាសន៍ធម្មតា មតកសាសន៍របស់លោកប្រធាន
ហូជីមិញ មិនត្រឹមតែជាត្រីវិស័យធ្វើសកម្មភាពដើម្បីបក្សកុម្មុយនិស្តវៀតណាម
ដឹក នាំប្រជាជនឈានដល់គោលដៅជ័យជំនះ ក្នុងការតស៊ូបប្រឆាំងចក្រពត្តិអា
មេរិក ប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញវិទ្យាសាស្រ្ត សម្រាប់ការងារកសាងនិង
រៀបចំ បក្សឡើងវិញ។ លោកបានលើកត្រដែតនូវតម្លៃដែលបក្សកុម្មុយនិស្តត្រូវ
យកចិត្តទុកដាក់ ក្នុងការទិតៀននិងស្វ័យទិតៀន។ ការណែនាំទាំងនេះរបស់
លោក គឺមានអត្ថន័យ និងតម្លៃជាក់ស្តែងក្នុងការងារកសាងនិងរៀបចំបក្សឡើង
វិញនាពេលកន្លងទៅ ជាពិសេស ក្នុងខណៈដែល បក្សកុម្មុយនិស្តវៀតណាម
កំពុងលាតត្រដាងអនុវត្ត សេចក្តីសម្រេចចិត្តមជ្ឈឹមបក្សលើកទី៤ ស្តីពីបញ្ហាចាំ
បាច់មួយចំនួនក្នុងការកសាងបក្ស នាសព្វថ្ងៃ។ សាស្រ្តាចារ្យ បណ្ឌិត Hoang Chi
Bao សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បានឲ្យដឹថា៖
“បក្សត្រូវចាត់ទុកការទិតៀននិងស្វ័យទិតៀនដើម្បីជួយគ្នាមានការរីកចំរើន។ លោកប្រធានហូជីមិញចាត់ទុកនេះជាវិធីល្អបំផុតសម្រាប់ការកសាង និងអភិវឌ្ឍ
ន៍បក្ស។ជនម្នាក់ៗ គួរតែយកចិត្តទុកដាក់ជាពិសេសដល់ការស្វ័យទិតៀន បន្ទាប់
មកគឺការ ទិតៀនសមមិតរបស់ខ្លួន។ដោយឈរលើស្មារតីសមមិត្តស្រឡញ់រាប់
អានគ្នា។ ខ្ញុំចាត់ទុកថា ប្រការនេះគួរតែធ្វើតាម”។
|
មតកសាសន៍របស់លោកប្រធានហូជីមិញ |
ក្នុង មតកសាសន៍ លោកប្រធានហូជីមិញបានរំលឹកទៅដល់៤ដង ពាក្យ
“ពិត” ក្នុងការងារកសាងនិងរៀបចំបក្សឡើងវិញ។ ប្រការនេះ មានអត្ថន័យដ៏
ជ្រាលជ្រៅ អំពីបញ្ហាប្រយុទ្ធប្រឆំាងលិទ្ធិបុគ្គលនិយម។ លោកបានអះ អាងដើម្បី សក្តិសមជាមួយប្រទេសជាតិ និងប្រជាជន គឺបក្ខជនម្នាក់ៗត្រូវជាគំរូ អំពីសីលធម៌
បដិវត្តន៍និងសាមគ្គីភាព។ ស្តីពីបញ្ហាសាមគ្គីភាពនិងឯកភាពក្នុងបក្សលោកបាន
សរសេរថា“សាមគ្គីភាពជាប្រពៃណីដ៏ថ្នៃថ្នូរបស់បក្សនិងប្រជាជនវៀតណាម។ សមមិត្តពីមជ្ឈឹមដល់សាខាបក្សទាំងមូលត្រូវរក្សាឲ្យបានសាមគ្គីភាពនិងកា
ឯកភាពក្នុងបក្សដូចជារក្សាកែវភ្នែករបស់ខ្លួន”។ បណ្ឌិត Nguyen Bach Khoa លេខា គណៈកម្មាធិការបក្សស្រុក Long Ho ខេត្ត Vinh Long ភាគខាងត្បូងវៀតណាមបាន
លើកមតិថា៖
“ពាក្យទូន្មានរបស់លោកប្រធានហូជីមិញកាន់តែមានសារៈសំខាន់ពីមួយថ្ងៃ
ទៅមួយថ្ងៃ ជាពិសេសគឺក្នុងបញ្ហាសមុទ្រខាងកើតកន្លងទៅ។ បញ្ហាចោទឡើងគឺ ធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងសាមគ្គីភាព ឯកភាពក្នុងបក្ស និងក្នុងប្រជាជន។
ដោយហេតុនេះ សាមគ្គីភាពគឺត្រូវបានបង្កើតឡើងជាទ្វេដង តាមសតិអារម្មណ៍
របស់លោកប្រធាន ហូជីមិញនាយគ្កសម័យសព្វ”។
លក្ខណៈវិទ្យាសាស្រ្ត មនុស្សសាស្រ្តនិងកំណត់ទិស
មតកសាសន៍របស់លោកប្រធានហូជីមិញ ដូចជាកម្មវិធីនយោបាយ១
ប៉ុន្តែ លោកប្រធានគ្រាន់តែហៅនេះជាសំបុត្រ១។ ក្នុងមតកសាសន៍នេះ លោកប្រធានហូជីមិញបានដាក់ផលប្រយោជន៍របស់ប្រជាលើអ្វីៗទាំងអស់ និងផលប្រយោជន៍ជាតិជាសិទ្ធិកំពូល។ បណ្តាំចុងក្រោយរបស់លោក គឺចង់ឲ្យ
បក្សទាំងមូល ប្រជាជនទាំងមូល សាមគ្គីកសាងប្រទេសវៀតណាម សន្តិ ភាព
ឯករាជ្យ និងសម្បូរុងរឿង។ សាស្រ្តាចារ្យរង បណ្ឌិត Vu Tinh ជាអតីតនាយក មជ្ឈមណ្ឌលទ្រឹស្តីនយោបាយនៃសកលវិទ្យល័យជាតិ ទីក្រុងហូជីមិញបាន
ចាត់ទុក ថា៖
“ក្នុងមតកសាសន៍ លោកប្រធានហូជីមិញបានបង្ហាញច្បាស់នូវមនោ
សញ្ចេត នាបញ្ញា ចរិតលក្ខណៈស្វិតស្វាញ់អំពីបដិវត្តន៍វៀតណាមនិងការដឹកនាំ
របស់បក្ស។ លោកប្រធានហូជីមិញ ក៏បានបង្ហាញច្បាស់នូវស្មារតីផ្លាស់ប្តូរថ្មី។
មតកសាសន៍ទាំង អស់នេះ ក៏បានបង្ហាញនូវលក្ខណៈវិទ្យាសាស្ត្រ មនុស្ស
សាស្ត្រ និងពេញទៅដោយ ការកំណត់ទិសសម្រាប់បដិវត្តន៍វៀតណាមក្នុង
គ្រប់សម័យកាល”។
រាល់ពាក្យផ្តែផ្តាំរបស់លោកប្រធានហូជីមិញក្នុងច្បាប់មតកសាសន៍ ជា
និច្ចកាលជាការណែនាំដ៏ថ្នៃថ្នូរ នឹងក្លាយទៅជាចលករស្មារតី ជួយឲ្យប្រជាជន វៀតណាមឆ្លងផុតការលំបាក សាកល្បង និងឆ្លៀតយកឱកាស ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិចីរភាពតាមទិសទំនើប។ប្រជាជនមាន ប្រទេសជាតិខ្លាំងមាំមួន
ជាតិ ឯករាជ្យ ម្ចាស់ការ ទាំងអស់នេះ ជាប្រកាដែលលោកប្រធានហូជីមិញ
បានចំណាយ ពេលអស់មួយជីវិតខំប្រឹងប្រែងអនុវត្តសម្រាប់ប្រជាជាតិវៀត
ណាម៕