មិត្តភក្តិអន្តរជាតិវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាម
(VOVWORLD) - ខឿនសេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ហើយជីវភាពរស់នៅ របស់ប្រជាជនកាន់តែត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺការវាយ តម្លៃប្រកបដោយសុទិដិ្ឋនិយមចំពោះស្ថាន ភាពសេដ្ឋកិច្ចសង្គមនៅវៀតណាម ដោយមិនអើពើដល់ការមន្ទិលសង្ស័យមួយចំនួនអំពីការអភិវឌ្ឍកាន់តែពិតប្រាកដនិងចីរភាពនៃខឿនសេដ្ឋកិច្ច ក៏ដូចជាអំពីរាល់តម្លៃដែលសេដ្ឋកិច្ចនាំមកជូន ប្រជាជនវៀត ណាមផងដែរ។
សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP ចំនួន៧,០៨% ក្នុងឆ្នាំ២០១៨ ៦,៧៩%ក្នុងត្រីមាសទី១ឆ្នាំ២០១៩ ហើយគោលដៅកំណើនក្នុងឆ្នាំ២០១៩គឺ៦,៨%។ (រូបថត៖ ទិដ្ឋភាពនៅទីក្រុងហូជីមិញ) |
យោងតាមរបាយការណ៍នៃរដ្ឋាភិបាលនៅសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលពី១៤ បានអោយដឹងថា សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP ចំនួន៧,០៨% ក្នុងឆ្នាំ២០១៨ ៦,៧៩%ក្នុងត្រីមាសទី១ឆ្នាំ២០១៩ ហើយគោលដៅកំណើនក្នុងឆ្នាំ២០១៩គឺ៦,៨%។
ខឿនសេដ្ឋកិច្ចវៀតណាមមានកំណើនប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរអង្វែង
នាថ្ងៃទី២៨ ខែឧសភា កន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់របាយការណ៍នៃធនាគារ DBS Bank ដោយព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានល្បឿនកំណើនពី៦ទៅ៦,៥%ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ របាយការណ៍នេះបន្តថា ជាមួយល្បឿនកំណើននោះ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ទ្រង់ទ្រាយនៃខឿនសេដ្ឋកិច្ចវៀតណាមនឹងហួសពីខឿនសេដ្ឋកិច្ចអភិវឌ្ឍមួយចំនួននៅទ្វីបអាស៊ីនិងលើពិភពលោក ដោយសារតែខឿនសេដ្ឋកិច្ចអភិវឌ្ឍទាំងនោះកំពុងមានកំណើនដ៏យឺតយ៉ាវ អាស្រ័យដោយការលំបាករួមនានានៃសេដ្ឋកិច្ចសកល។ ដូច្នេះហើយ វៀតណាមនឹងមានកាលានុវត្តភាព បង្រួញគម្លាតជាមួយបណ្ដាខឿនសេដ្ឋកិច្ចដែលមានការអភិវឌ្ឍខ្លាំងជាង នាពេលខាងមុខ។
នាពេលថ្មីៗនេះ នាយកដ្ឋានស្ថិតិអាមេរិកបានប្រកាសតួរលេខដែលសរអោយឃើញថា ទំហំនាំចូលទំនិញវៀតណាមរបស់អាមេរិកក្នុងត្រីមាសទី១ឆ្នាំ២០១៩បានកើនឡើង៤០,២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ប្រសិនបើល្បឿននាំចូលនោះត្រូវបានរក្សាពេញឆ្នាំ២០១៩នោះ គឺវៀត ណាមនឹងហួសពីអ៊ីតាលី បារាំង អង់គ្លេសនិងឥណ្ឌា ដើម្បីឈានឡើងចំណាត់ថ្នាក់ទី៧ក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសដែលមានទំហំនាំចេញទៅអាមេរិកដ៏ធំបំផុត។
មិនត្រឹមតែរបាយការណ៍របស់ DBS Bank និងតួរលេខនៃនាយកដ្ឋានស្ថិតិអាមេរិកប៉ុណ្ណោះទេ ថែមទាំងមានអត្ថបទសរសេរ សុន្ទរកថា សាធារណៈមតិ អ្នកគ្រប់គ្រង និងអ្នកជំនាញអន្តរជាតិផ្សេងៗជាច្រើនទៀត សុទ្ធតែវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះកំណើនស្ថិរភាពនិងយូរអង្វែងនៃខឿនសេដ្ឋកិច្ចវៀតណាម ទៀតផង។ មជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនាអនាគត នឹងត្រូវបានជំរុញដោយឧត្តមភាពខាងចំនួនប្រជាជន កម្លាំងពលករ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ ខឿននយោបាយប្រកបដោយស្ថិរភាព ផលិតភាពពលកម្មបន្តកើនឡើង។ កត្តាទាំងនោះនឹងបង្កើតឡើងកម្លាំងទាក់ទាញចំពោះប្រភពទុនពីបរទេស។
ទស្សនាវដ្ដី Nikkei របស់ជប៉ុនបានចាត់ទុកថា វៀតណាមកំពុងក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលទាក់ទាញប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើនបំផុតនៅទ្វីបអាស៊ី ហើយការដែលខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ជាសកលកំពុងហូរចូលមក វៀតណាមនោះ បានសរអោយឃើញនូវកម្លាំងទាក់ទាញនៃខឿនសេដ្ឋកិច្ចវៀតណាម ចាប់ពីយន្តការគោលនយោបាយរហូតដល់ស្ថិរភាព។ តាមទស្សនាវដ្ដីនេះអោយដឹងថា ការដែលទុន FDI និងសហគ្រាស FDI ហូរចូលមកវៀតណាម នឹងបង្កើតឡើងបរិយាកាសដ៏ល្អប្រពៃដើម្បីជួយអោយសហគ្រាស វៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ក៏ដូចជានាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារធំបំផុតលើពិភពលោកដូចជាអាមេរិក តំបន់ CPTPP ចិន និង EU ផងដែរ។
ការអភិវឌ្ឍសេដ្ឋកិច្ចនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន
ក្នុងការវិវត្តន៍ផ្សេងមួយ កំណើនសេដ្ឋកិច្ចកំពុងជួយអោយប្រជាជនវៀតណាមលើកស្ទួយជីវភាពរស់នៅរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរបាយការណ៍ខែមីនាឆ្នាំ២០១៩របស់ Nielsen ដែលជាក្រុមហ៊ុនល្បីល្បាញអំពីការស្រាវជ្រាវទីផ្សារ បានអោយដឹងថា វៀតណាមឈរលំដាប់ថ្នាក់ទី៤អំពីសន្ទស្សន៍ជំនឿទុកចិត្តរបស់អតិថិជន។ នាបច្ចុប្បន្ន សន្ទស្សន៍ជំនឿទុកចិត្តរបស់អតិថិជនវៀតណាម គឺ ១២២ពិន្ទុ ដែលខ្ពស់ជាងកម្រិតជាមធ្យមនៅក្នុងតំបន់និងលើពិភពលោក គឺ១១៧ និង ១០៧ ពិន្ទុ។ លទ្ធផលនេះបានសរអោយឃើញនូវសុទិដ្ឋិនិយមរបស់អតិថិជនចំពោះខឿនសេដ្ឋកិច្ចវៀតណាម។
សមិទ្ធផលពោលខាងលើនៃខឿនសេដ្ឋកិច្ចវៀតណាម គឺជាលទ្ធផលនៃគោលជំហរនិងទិសដៅដ៏ត្រឹមត្រូវ ក៏ដូចជាដំណោះស្រាយនានារបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នាពេលកន្លងទៅ សំដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន កែទម្រង់រដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគអាជីវកម្មផងដែរ។ ការពិតជាក់ស្ដែងនេះ រួមជាមួយការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមរបស់មិត្តភក្តិអន្តរជាតិបានសរអោយឃើញនូវជំនឿជាក់មួយអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាវាយបំបាក់ការមន្ទិលសង្ស័យនានាអំពីការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចផងដែរ៕