មិនអាចទាមទារអធិបតេយ្យភាពដោយរបស់ដែលខ្លួនគ្មានឡើយ

មិនអាចទាមទារអធិបតេយ្យភាពដោយរបស់ដែលខ្លួនគ្មានឡើយ - ảnh 1
ផែនទីពិភពលោកបុរាណបានអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និងTruong Sa​​​ (VOV)

        Vovworld-ការដែលចិនជានិច្ចកាលចាត់ទុកដោយចេតនាថា គេមាន​អធិប
តេយ្យភាពចំពោះ Shixa, Nansa (របៀបហៅប្រជុំកោះទាំងពីរ Hoang Sa និង Truong
Sa របស់វៀតណាម) ដោយផ្អែកលើគោលការណ៍មួយដែល​ហៅថាអធិបតេយ្យ
ភាពប្រវត្តិសាស្ត្រ។

         ខណៈដែលគោលការណ៍ជាម្ចាស់កម្មសិទ្ធិពិតប្រាកដជាបន្តបន្ទាប់និង
សន្តិភាពក្នុងនាមរដ្ឋ ត្រូវបានចាត់ទុកជាគោលការណ៍សំខាន់ចម្បងក្នុងការបញ្ជាក់​អធិបតេយ្យភាពរបស់ប្រទេសតាមឆ្នេរសមុទ្រមួយត្រូវបានអនុវត្តក្នុងស្ថានភាពជាក់
ស្ដែងនោះចិនគ្មាននាំចេញបានភ័ស្តុតាងណាមួយដែលមានកំលាំងបញ្ចុះបញ្ចូល
ស្ដីពីការដែលគេបានអនុវត្ត​អធិបតេយ្យ​ភាពលើប្រជុំកោះទាំងពីរ Hoang Sa និង Truong
Sa ជាបន្តបន្ទាប់​សន្តិភាពតាមកម្រាស់ប្រវត្តិសាស្ត្រឡើយ។

គ្មាន Hoang Sa, Truong Sa ក្នុងឯកសារបុរាណរបស់ចិនទេ

        មិនត្រឹមតែគ្មានវត្តមានក្នុងផែនទីបុរាណណាមួយដោយចិនរឺលោកខាង​លិច
បោះពុម្ភផ្សាយប៉ុណ្ណោះទេ ថែមទាំងលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
មិន​មានសកម្មភាពអនុវត្តអធិបតេយ្យភាពរបស់ចិនចំពោះទូកជំនួញនិងនាវានេសាទ
ត្រីបរទេសដែលបានកត់ត្រាក្នុងសៀវភៅអក្សរ Han បុរាណទៀតផង។ ផ្ទុយ​ទៅវិញ សកម្មភាពអាជីវកម្មស្របច្បាប់របស់កងនាវាវាសមុទ្រ Hoang Sa និង Bac Hai ក្រោម
​រាជកាល Nguyen របស់វៀតណាមត្រូវបានរដ្ឋអំណាចសក្តិភូមិចិនទទួលស្គាល់។ ឧទាហរណ៍ករណីមួយឆ្នាំ១៧៥៣ កងនាវាសមុទ្រ Hoang Sa ក្នុងពេលបំពេញភារកិច្ច​
ត្រូវ​ខ្យល់ព្យុះបក់ចូលមកដំបន់សមុទ្រ Qiongzhou ចំណុះរាជកាល Qing។ មន្ត្រី​រាជកាល
Qing បានផ្គត់ផ្គងរបស់របរគ្រប់គ្រាន់ហើយបញ្ជូនមកប្រទេសវិញ។ ប្រការនេះ​បង្ហាញ
ថា រដ្ឋអំណាចសក្តិភូមិចិនគ្មានប្រតិកម្មចំពោះសកម្មភាពរបស់ក្រុម Hoang Sa ហើយ
ជួយឧបត្ថម្ភទាហាន Hoang Sa ត្រឡប់ប្រទេសវិញទៀតផង។

        ក្នុងឯកសារប្រវត្តិសាស្ត្ររបស់ចិនក៏គ្មានការទាមទាណាមួយចំពោះប្រជុំកោះ​ទាំង
ពីរ Hoang Sa និង Truong Sa។ សៀវភៅ Hai Lu របស់ Wang BingNan (១៨២០-១៨៤២)​
បានសសេរថា  Van ly Truong Sa (ពោល Hoang Sa សព្វថ្ងៃ) ជាខ្សែខ្សាច់វែងនៅសមុទ្រ
ត្រូវបានប្រើជារបាំងការបារនៅខាងក្រៅ​ដែនដីប្រទេស An Nam។

ប្រឌិតភ័ស្តុតាងប្រវត្តិសាស្ត្រដើម្បីបង្ហាញពីអធិបតេយ្យភាព

        ខ្វះភស្តុតាងខាងឯកសារប្រវត្តិសាស្ត្រ​ចិនចាត់ទុកថា​គេមានអធិបតេយ្យ​ភាព
ប្រវត្តិសាស្ត្រក្នុងនាមប្រវត្តិសាស្ត្រនៅពេលដែលអ្នកនេសាទនៃប្រទេសនេះបានមក
ដល់បណ្ដាកោះនៅ Hoang Sa និង Truong Sa ពីរាប់ពាន់ឆ្នាំមក បាន​រកឃើញធ្វើ
អាជីវកម្ម។ ប៉ុន្តែចិនមានចេតនាធ្វើមិនដឹងមិនលឺគោលការណ៍ខ្ពស់បំផុត​ដើម្បី​កំណត់អធិបតេយ្យភាពនៃប្រទេសមួយត្រូវផ្អែកទៅលើកត្តាក្នុងនាមរដ្ឋ។ រាល់អំពើរ
អាជីវកម្មបុគ្គលគ្មានការទន្ទ្រានកាន់កាប់រឺមានគំនិតអះអាងអធិបតេយ្យភាព​ក្នុងនាម
រដ្ឋាភិបាលមិនអាចបង្កើតការទន្ទ្រានកាន់កាប់ពិតប្រាកដត្រូវបានច្បាប់អន្តរជាតិ
ទទួលស្គាល់ទេ។

         ការប្រកាសអធិបតេយ្យភាពប្រវត្តិសាស្ត្រដោយដោយការប្រើប្រាស់អំពើរហឹង្សា
ទន្ទ្រានកាន់កាប់ប្រជុំកោះ Hoang Sa និងកោះមួយចំនួនស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាមក្នុងប៉ុន្មានឆ្នាំ១៩៧៤,១៩៨៨​ ដើរបញ្ច្រាស់នឹង​គោលការណ៍សន្តិភាព
ដែលបានកំណត់ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។

        ជាច្បាស់ណាស់ថា កត្តាទាំង៣ក្នុងគោលការណ៍ដើម្បី​បញ្ជាក់​អធិបតេយ្យភាព
របស់ប្រទេសឆ្នេរសមុទ្រមួយគឺជាម្ចាស់កម្មសិទ្ធិពិត​ប្រាកដ ជាបន្តបន្ទាប់និងសន្តិភាព
ក្រោមនាមរដ្ឋ ចិនសុទ្ធតែមិនឆ្លើយតបបានទេ។

ទ្រឹស្ដីអធិបតេយ្យភាពប្រវត្តិសាស្ត្រក្រោមជ្រុងជ្រោយច្បាប់អន្តរជាតិ

        អ្នកស្រាវជ្រាវច្បាប់លើពិភពលោកសុទ្ធតែអះអាងថា​សេចក្តីប្រកាស​អធិបតេយ្យ​ភាពរបស់ចិនគ្មានចរិតលក្ខណៈកត្តិយុត។​ ទ្រឹស្ដី​ដែល​ចិននាំចេញដើម្បីការពារ
អធិបតេយ្យសុទ្ធតែជាការទាមទា គ្មានឯកសារ​បញ្ជាក់ទេ។ សាស្ត្រាចារ្សខាងច្បាប់
Erik Franckx មហាវិទ្យាល័យ Vrije បែលហ្ស៊ីក​បានចាត់ទុកថា ផែនទីអណ្ដាតគោ រួម
មានប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមដែលចិនបញ្ជូនឡើងអង្គការ
សហប្រជាជាតិនា​ឆ្នាំ​២០០៩ខ្វះចរិតលក្ខណៈបច្ចេកទេសនិងគ្មានមូលដ្ឋានកត្តិយុត
ទាំងស្រុង។ ដើម្បី​ពង្រឹងសេចក្តីប្រកាសអធិបតេយ្យភាពមិនសមហេតុសមផលរបស់
ខ្លួន ចិនស្វែង​រកវិធានការអនុវត្តខុសឆ្គងខ្លឹមសារនៃអធិបតេយ្យភាពប្រវត្តិសាស្ត្រដើម្បី
រំលោភទៅលើសិទ្ធិនានានៅដំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសឆ្នេរសមុទ្រខាង
កើតផ្សេងៗ ខំប្រើទ្រឹស្ដីខុសឆ្គងអំពីទស្សនាទានសិទ្ធិប្រវត្តិសាស្ត្រដើម្បីជៀសវាង​កាតព្វកិច្ចរបស់ខ្លួនតាម UNCLOS 1982។ ដោយមិនសមហេតុសមផល​ចិន​មិនអាច
ពន្យល់ដោយច្បាស់លាស់អំពីសេចក្តីប្រកាសរបស់ខ្លួន​នាំទៅដល់​ស្ថានភាពជាក់ស្ដែង
គឺស្ថាប័នមានសម័ត្ថកិច្ចនិងអ្នកជំនាញការលើទូទាំងពិភពលោកចាត់ទុកជាមោឃៈ។

        រាល់បំរ៉ែបំរួលបច្ចុប្បន្ននៅសមុទ្រខាងកើតបានសឲ្យឃើញអំពើខុសឆ្គង​របស់ចិន
ពិតប្រាកដមិនអាចបិទបាំងភ្នែកសាធារណៈមតិជៀនលឿនលើពិភពលោកបានឡើយ
និងមិនបានអនុញ្ញាតមានវត្តមានក្នុងទំនរសមាហរណកម្ម​សកលបច្ចុប្បន្នឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ