មិនអាចមួលបង្កាច់ EVFTA ហើយរារាំងដំណើរការធ្វើសមាហរណកម្មរបស់វៀតណាម

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី១២កុម្ភៈឆ្នាំ២០២០ កន្លងទៅ សភា អឺរ៉ុប (EP) បានបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាង វៀតណាមនិងសហភាព អឺរ៉ុប (EVIPA)។ ការដែល EP អនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះដោយ សម្លេងគាំទ្រខ្ពស់បានបណ្ដាលអោយល្បិចកលមួលបង្កាច់អំពីកិច្ចព្រម ព្រៀងនេះក្លាយទៅជារឿងគួរអោយអស់សំណើច។ ប្រការនេះក៏បានអះ អាងថា គ្មានល្បិចកលណារបស់អានុភាពអមិត្តដែលអាចរារាំងដំណើរការ សមាហរណកម្មរបស់វៀតណាមបានឡើយ។
មិនអាចមួលបង្កាច់ EVFTA ហើយរារាំងដំណើរការធ្វើសមាហរណកម្មរបស់វៀតណាម - ảnh 1ថ្នាក់ដឹកនាំវៀតណាមអញ្ជើញធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាលើ EVFTA (រូបថត៖ TTXVN) 

រាល់ស្នូរសម្លេងគ្មានមូលដ្ឋាន

       រាល់ផលប្រយោជន៍ដែល EVFTA នាំមកជូនគឺច្បាស់លាស់ពិតមែន ដើម្បីជំរុញកំណើននៃភាគីទាំងពីរ ពង្រីកទីផ្សារទំនិញ សេវាកម្ម ដោយមាន ការអនុគ្រោះខាងពន្ធចំពោះអ្នកប្រើប្រាស់ទំនិញ ព្រមទាំងនាំមកនូវឱកាស វិនិយោគ ធ្វើអាជីវកម្មសម្រាប់សហគមន៍ធុរជន បង្កើតបន្ថែមការងារធ្វើ ប្រភពចំណូល លើកស្ទួយជីវភាពរស់នៅសម្រាប់ពលកររបស់ទាំងវៀត ណាមនិង EU។ ប៉ុន្តែ ខណៈពេលដែលវៀតណាមនិង EU ខិតខំប្រឹងប្រែង អស់ពីសមត្ថភាពរបស់ខ្លួនដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ គឺបណ្ដាអានុ ភាពអមិត្ត និងមុខសញ្ញាប្រតិកិរិយាបានបង្កើនអំពើបំផ្លិចបំផ្លាញនិងរារាំង។ ពួកគេបានដាក់សំណុំពាក្យ របាយការណ៍ ដែលទាមទារអោយត្រូវផ្អាក ឬ លុបចោលការអនុម័តលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចំណាយ ពេលវេលាជាច្រើនដើម្បីកសាងក្នុងកាលៈទេសៈសន្តិភាព សហប្រតិបតិ្តការ និងអភិវឌ្ឍនាបច្ចុប្បន្ន។ បណ្ដាមុខសញ្ញាប្រតិកិរិយាបានជំរុញខ្លាំងសកម្ម ភាពរារាំង បំផ្លិចបំផ្លាញក្រោមគ្រប់រូបភាព ដូចជាមួលបង្កាច់ពីស្ថានភាព សិទ្ធិមនុស្សនៅវៀតណាម ក៏ដូចជាបង្កើនជំនួបប្រាស្រ័យដើម្បីបំប្លែងការ ពិតពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមផងដែរ។

        តាមមជ្ឈដ្ឋានអ្នកជំនាញបានបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សក្នុងកិច្ចព្រម ព្រៀង EVFTA ត្រូវបានយោគយល់ក្នុងន័យយ៉ាងទូលំទូលាយ ដោយមិនត្រឹមតែរួម មានក្រុមសិទ្ធិជំនាន់ទី១ ពោលគឺក្រុមសិទ្ធិស៊ីវិលនិងនយោបាយ សិទ្ធិរស់ នៅនិងសិទ្ធិបញ្ចេញមតិ សិទ្ធិកាន់ជំនឿដោយសេរីភាពប៉ុណ្ណោះទេ ថែមទាំង មានក្រុមសិទ្ធិជំនាន់ទី២ទៀតផង ពោលគឺសិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គម កិច្ច សិទ្ធិធ្វើការ សិទ្ធិទទួលសន្តិសុខសង្គម សិទ្ធិអប់រំ សិទ្ធិធ្វើបាតុកម្ម និង សិទ្ធិសម្រាកកំសាន។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏មានក្រុម សិទ្ធិជំនាន់ទី៣ រួមមានសិទ្ធិទាក់ទិនដល់សន្តិសុខ បរិស្ថាននិងការអភិវឌ្ឍ ផងដែរ។ ក្រុមសិទ្ធិទាំង៣នេះមិនអាចកាត់ផ្ដាច់ចេញពីគ្នាទេ ប៉ុន្តែផ្សាភ្ជាប់ គ្នាយ៉ាងស្អិតរមួត។ ការដែល EU បានចុះហត្ថលេខានិងអនុម័តលើ EVFTA បានសរឲ្យឃើញថា គេបានទទួលស្គាល់ការរីកចម្រើនក្នុងការអនុវត្តសិទ្ធិ មនុស្សនៅវៀតណាម។ ចំពោះរាល់សម្លេងគ្មានមូលដ្ឋាន សំដៅបង្ខូច កិត្យានុភាព មួលបង្កាច់លើសមិទ្ធផលខាងសិទ្ធិមនុស្សនៅវៀតណាម លោកបណ្ឌិត Cao Duc Thai អ្នកជំនាញផ្នែកសិទ្ធិមនុស្សបានលើកច្បាស់ ថា៖

        “មូលហេតុដែលពួកគេបានដាក់ចេញដើម្បីរារាំងកិច្ចព្រមព្រៀងនេះគឺគ្មានមូលដ្ឋានទាំងខាងទ្រឹស្ដីនិងការពិតជាក់ស្ដែងនោះឡើយ។ ហេតុដូច្នេះ ការដែលពួកគេអំពាវនាវឲ្យ EU មិនអនុម័តលើ EVFTA ដោយសារមូល ហេតុខាងសិទ្ធិមនុស្ស ត្រឹមតែជាការមួលបង្កាច់តែប៉ុណ្ណោះ។ គេបាន បដិសេធចរិតលក្ខណៈនៃរបប សំដៅបង្ខូចកិត្យានុភាពរបស់បក្សកុម្មុយនិស្ត វៀតណាម”។

        មិនអាចមួលបង្កាច់ EVFTA និងរារាំងដំណើរការសមាហរណកម្មរបស់វៀតណាម  

       ការពិតបានបញ្ជាក់ថា បណ្ដាគោលនយោបាយរបស់វៀតណាមសុទ្ធ តែស្របទៅតាមអនុសញ្ញាអន្តរជាតិនិងសេចក្ដីប្រកាសពីសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ។ វៀតណាមក៏បានអនុវត្តយ៉ាងល្អនូវការផ្សព្វផ្សាយ គោលនយោបាយស្ដីពីសិទ្ធិមនុស្ស អនុវត្តកិច្ចការពារសិទ្ធិមនុស្សប្រកប ដោយភាពសុខដុមជាមួយវិស័យផ្សេងៗផងដែរ។ ក្នុងពេលជាមួយគ្នានោះEVFTA ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មវិនិយោគ សំដៅជំរុញកិច្ចសហប្រតិ បតិ្តការ និងការអភិវឌ្ឍរវាងភាគីទាំងពីរ។ ហេតុដូច្នេះ ការដែលបុគ្គលនិង អង្គការមួយចំនួនប្រើប្រាស់របស់ដែលហៅថាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឆ្លៀតយក បញ្ហានយោបាយសំដៅរារាំងការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងនេះ គឺជា ទង្វើបម្រើផលប្រយោជន៍បុគ្គលរបស់ពួកគេតែប៉ុណ្ណោះ។ លោកសាស្ត្រា ចារ្យរង បណ្ឌិត Tuong Duy Kien ប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស បានចាត់ ទុកថា៖

        “ការយកលេសពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាមច្បាស់លាស់ថា គ្មានមូលដ្ឋាន មិនបរានុម័ត មិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីសមិទ្ធផលខាង សិទ្ធិមនុស្សដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈ ពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មកន្លងមក។ ហើយរហូត មកដល់ពេលនេះ សមិទ្ធផលទាំងនោះក៏ត្រូវបានសហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់ផងដែរ”។

        ច្បាស់លាស់ណាស់ថា រាល់អំពើមួលបង្កាច់ បំប្លែកការពិតអំពីស្ថាន ភាពសិទ្ធិមនុស្ស យកបញ្ហានេះធ្វើជាហេតុផលដើម្បីរារាំង បំផ្លិចបំផ្លាញ EVFTA គឺអំពើផ្ទុយទៅនឹងផលប្រយោជន៍ជាតិ ប្រឆាំងនឹងប្រជាជន បំផ្លិច បំផ្លាញគោលមាគ៌ាសមាហរណកម្មសេដ្ឋកិច្ច និងបុព្វហេតុផ្លាស់ប្ដូរថ្មី បដិវត្តន៍របស់វៀតណាម។ ការដែល EP បានអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA បានសរឲ្យឃើញថា អំពើមួលបង្កាច់ទាំងនោះគឺគ្មាន មូលដ្ឋានហើយមិនអាចរារាំងដំណើរការសមាហរណកម្មយ៉ាងខ្លាំងក្លារបស់វៀតណាមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ