មីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការជាមួយEU
HONG VAN -  
(VOV WORLD) /  
|
ប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា លោក ថេន សេនឥខាងឆ្វេង(រូបថតInternet) |
Vovworld- ដំណើរទស្សនកិច្ចរបស់លោកថេន សេនត្រូវបានចាត់ទុកជាការប្រែក្លាយ
ឱកាសសហប្រតិបត្តិការដែលលោកនិងថ្នាក់ដឹកនាំនៃប្រទេសទាំង៥ពោលខាងលើ
បានពិភាក្សាក្នុងសន្និសីទ ASEMលើកទី៩នៅក្រុងវៀងច័នឡាវនាចុងឆ្នាំ១០១២ក្លាយ
ទៅជាកាពិតជាក់ស្តែង។ក្នុង ដំណើរទស្សនកិច្ច ន័រវែសភាគីទាំង២បានពិភាក្សាអំពី
ការផ្តល់ជំនួយអភិវឌ្ឍន៍បញ្ហាការពារបរិស្ថាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ក្នុង
ដំណើរទស្សនកិច្ច អូទ្រីស ប្រធានាធិបតី មីយ៉ាន់ម៉ា លោកថេន សេនអះអាងថា៖
“ អ្វីដែលធ្វើឲ្យប្រទេសនេះខ្វះខាតដើមទុន និងបច្ចេកទេសគឺដោយសារតែមានការ
ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ាអស់រយៈពេល២០ឆ្នាំកន្លងទៅនេះ”។លោកបានអំពាវនាវឲ្យ អូទ្រីសសាហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ាលើវិស័យនេះ។
ប្រធានាធិបតី អូទ្រីសលោក Heinz Fisher បានសន្យាថា៖រដ្ឋាភិបាលនៃប្រទេសនេះជា
និច្ចកាលប្រកៀកស្មាជាមួយ មីយ៉ាន់ម៉ា។មុន ដំណើរទស្សនកិច្ច បែលហ្ស៊ីក លោក ថេន សេនបានអំពាវនាវឲ្យEUលុបចោល បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា
ទាំងស្រុង។
អាចនិយាយបានថា៖ចំពោះមីយ៉ាន់ម៉ាគឺការកសាងនិងពង្រឹងទំនាក់ទំនងជាមួយEU
ផ្តល់មកផលប្រយោធន៍ជាច្រើនដើម្បីអភិវឌ្ឍន៍ក្រោយពីទើបនឹងបានរួចផុតពីបណ្តា
បទដាក់ទណ្ឌកម្ម។នាបច្ចុប្បន្ននេះទុនវិនិយោគនៃបណ្តាប្រទេសអឺរ៉ុបចុលមក
មីយ៉ាន់ម៉ាគឺប្រមាណ៣ពាន់៥រយលានដុល្លារអាមេរិកតែប៉ណ្ណោះ។ដោយហេតុនេះ
ការពង្រីកកិច្ចសហប្តិបត្តិការជាមួយអឺរ៉ុបខាងលិចនិងផ្តល់មកឲ្យមីយ៉ានម៉ានូវប្រភពទុនបច្ចេកវិទ្យាជាពិសេសលទ្ឋកម្មគ្រប់គ្រងដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ។ផ្ទុយទៅវិញ
ឧត្តមភាពខាងភូមិ-សាស្រ្តនឹងប្រភពធនធានជាដើមរបស់មីយ៉ាន់ម៉ាកំពុងក្លាយទៅជា
អាស័យដ្ឋានទាក់ទាញចំពោះបណ្តាប្រទេសEU។
ទំនាក់ទំនងរវាងមីយ៉ាន់ម៉ាជាមួយអឺរ៉ុបខាងលិចចាប់ផ្តើមមានការផ្លាសប្តូរក្រោយពី
ប្រធានាធិបតី មីយ៉ាន់ម៉ា លោក ថេន សេនដំណើរការកែទម្រង់នាដើមឆ្នាំ២០១១មក។ក្នុងនោះប្រការគួរឲ្យចាប់អារម្មណ៍គឺរដ្ឋអំណាចនៃប្រទេសនេះបានដោះលែងទណ្ឌិត
រាប់រយនាក់ព្រមទាំងអនុញ្ញាតឲ្យបណ្តាសកម្មជនប្រឆាំងចូលរួមឆាកនយោបាយនិង
បើកទ្វាដើម្បីទាក់ទាញទុនវិនិយោគបរទេស។ដោយឈរលើមូលដ្ឋាននោះEUបានផ្អាក
បទ ដាក់ទណ្ឌកម្មទាំងអស់ក្រៅពីបទហាមឃាត់អាវុធចំពោះមីយ៉ាន់ម៉ា។ប្រធានគណះ
កម្មការអឺរ៉ុបលោក Jose Manuel Barrasoក៍បានសន្យាផ្តល់ប្រាក់ជំនួយអភិវឌ្ឍន៍ចំនួន១០០
លានដុល្លារសំរាប់ប្រទេសនេះផងដែរ។
ប៉ន្តែប្រការនេះគ្មានន័យថា៖ទំនាក់ទំនងរវាងEUជាមួយមីយ៉ាន់ម៉ាប្រព្រិត្តទៅរដ៍លូន
នោះទេជាពិសេសក្នុងស្ថានភាពនៅមានការព្រួយបារម្មណ៍អំពីជំលោះនានានៅកើត
មានឡើងនៅមីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចក្នុងរយះពេល១០ថ្ងៃនេះរបស់ លោក ថេន សេនបន្តសរឲ្យឃើញ
សុឆ័ន្ទអរបស់ មីយ៉ាន់ម៉ាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប។ ដំណើរ
ទស្សនកិច្ចនេះក៍បានរួមចំណែកជំរុញទំនាក់ទំនងរវាងEUជាមួយASEAN ផងដែរដែល
ក្នុងនោះមីយ៉ាន់ម៉ាជាសមាជិកសកម្ម១៕
HONG VAN
-VOV WORLD