(VOV)_ថ្លែងមតិនៅក្នុងសម័យបើក មហាសន្និបាតបក្ស កុម្មុយនីស្តវៀតណាម
នីតិកាលទី១២ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងគោលដៅ នាំ
ប្រទេសក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់ៗ។ គោលដៅ
នេះ ត្រូវបានអង្គមហាសន្និបាត ជាច្រើនបានស្រុះចិត្តគំនិតនិងគាំទ្រ ហើយអះអាង
ថា៖ បក្សកុម្មុយនីស្តវៀតណាមបានវាយតំលៃត្រឹមត្រូវអំពីស្ថានភាពជាក់ស្ដែង ក៏
ដូចជាកំណត់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលខាងមុខនេះ។
|
មហាសន្និបាតបក្សទី១២៖នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់រហ័ស |
គោលដៅដល់ឆ្នាំ ២០២០ វៀតណាក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិស
ទំនើប ត្រូវបានកំណត់ពីមហាសន្និបាតបក្ស នីតិកាលទី៨មក ។ ក្នុងស្ថានភាពជាក់
ស្ដែង ២០ឆ្នាំកន្លងទៅ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល បានខំ
ប្រឹងប្រែងជាច្រើន អនុវត្តគោលដៅនេះ។ ប៉ុន្តែដោយមូលហេតុជាច្រើន បានជា
គោលដៅ និងបទដ្ឋានជាច្រើន មិនទាន់បានសម្រេចនៅឡើយ។
វាយតំលៃចំការពិតជាក់ស្ដែង
តាមបណ្ដាអ្នកជំនាញការស្រាវជ្រាវ មានសមិទ្ធិផលចំនួន៩ និងកំហិតចំនួន
១០ ក្នុងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនៅវៀតណាមនៅក្នុង
រយៈពេលកន្លងទៅ។ តាមនោះ បណ្ដាសមិទ្ធិផលសំខាន់បំផុតគឺកសិកម្ម កសិករ
ជនបទត្រូវបានយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍ដោយព្រមៗគ្នា និរន្តរភាព អត្រា
បណ្ដាផ្នែកឧស្សាហកម្ម សំណង់ និងសេវាកម្មកើនឡើងយ៉ាងខ្លាំង។ បណ្ដាសមិទ្ធិ
ផលលេចធ្លោពោលខាងលើនេះ មិនអាចបំពេញអោយបានកំហិតចំនួន១០ ក្នុង
ពេលប្រទេសជាតិអនុវត្តឧស្សាហូបនីយកម្ម ទំនើបភាវូនីយកម្ម។ ក្នុងនោះ ប្រកា
រគួរអោយយកចិត្តទុកដាក់ នោះគឺល្បឿនរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនៅ
យឹតយាវ និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានៅទាប មិនទាន់ព្រមៗគ្នា។
អង្គមហាសន្និបាតបក្សទី១២ បានចាត់ទុកថា៖បក្សកុម្មុយនីស្តវៀតណាម
បានទទួលស្គាល់ថា៖ មិនទាន់ទទួលបានគោលដៅ និងបទដ្ឋាននានាដើម្បី ដល់ឆ្នាំ ២០២០នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនោះ
ជាការទទួលខុសត្រូវ ការវាយតំលៃត្រឹមត្រូវរបស់បក្ស។ លោក Dang Quoc Vinh
សមាជិកគណៈប្រតិភូខេត្ត Ha Tinh បានចាត់ទុកថា៖
“ នេះគឺជាការវាយតំលៃត្រឹមត្រូវ ត្រង់ៗ ម៉ឺម៉ាតរបស់បក្ស។ ខ្ញុំសប្បាយរីករាយ
ណាស់ ដោយសារបក្សបានវាយតំលៃដោយត្រង់ៗចំពោះការពិតជាក់ស្ដែង។
បក្សធ្វើបានដូច្នេះ បានជាខ្ញុំជឿជាក់ថា បក្សនឹងបន្តឈានទៅមុខ។”
ត្រូវមានទស្សនះក្នុងរយៈពេលយូរអង្វែង
លោក Truong Giang Long សមាជិកគណៈប្រតិភូក្រសួងនគរបាល បានចាត់ទុក
ថា៖គោលដៅ៖នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប
យ៉ាងឆាប់រហ័ស ត្រូវអនុវត្តក្នុងរយៈពេលយូរជាបន្តបន្ទាប់ ដែលក្នុងនោះមាន
ការពង្រឹងនិងពង្រីកសមិទ្ធិផល ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ដូច្នេះ ការកំ
ណត់គោលនយោបាយ និងដំណោះស្រាយ សំរាប់គោលដៅនេះ ត្រូវផ្អែកទៅ
លើទស្សនះវិស័យក្នុងរយៈពេលវែង។ ចំពោះមុខ ត្រូវប្រមូលផ្តុំវិនិយោគ ធ្វើអាជីវ
កម្ម ប្រភពធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព។
“ វិស័យនេះត្រូវមានវិធានការនានា ដែលបានចែងក្នុងសំណុំឯកសារ មហា
សន្និបាត។ ហើយតាមទស្សនះរបស់ខ្ញុំ ត្រូវជំរុញល្បឿនខ្លាំងក្លាថែមទៀត ដើម្បី
អនវុត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យានានារបស់ពិភពលោក។ តាមនោះ ធ្វើអាជីវកម្ម
គ្រប់សក្ដានុភាព ឧត្តមភាពរបស់ប្រទេសជាតិប្រកបដោយល្អប្រសើរ។ ដើម្បីវិទ្យាសាស្ត្រ បច្ចេកវិទ្យាអភិវឌ្ឍន៍ តាមគោលដៅ ដែលបានមហាសន្និបាតដាក់
ចេញនោះ យើងត្រូវឆ្លៀតយកគ្រប់ប្រភពកម្លាំង និងឱកាស។ ពីព្រោះ នេះគឺជា
ជោគវាសនាមិនដែលមានដើម្បីប្រទេសវៀតណាមធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។”
រួមជាមួយទស្សនះនេះ លោក Vuong Quoc Tuan សមាជិកគណៈប្រតិភូខេត្ត
Bac Ninh បានចាត់ទុកថា៖ ដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្ម
តាមទិសទំនើប គឺបក្សទាំងមូល ប្រជាជនទាំងមូល ត្រូវខំប្រឹងប្រែងថែមទៀត៖
“ តាមខ្ញុំគឺយើងត្រូវយកចិត្តទុកដាក់ដល់គំរោងការណ៍អភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ
ចំពោះអង្គភាពអាជីវកម្ម ។ ទីពីរគឺយកចិត្តទុកដាក់ចំពោះកសិកម្ម កសិករ ជនបទ
ជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។”
ដំណោះស្រាយសំខាន់មួយទៀត ក៏បានអង្គមហាសន្និបាតស្ដីជាច្រើន នោះគឺ
ការជំរុញខ្លាំងរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ។ តាមលោក Nghiem
Xuan Thanh សមាជិកគណប្រតិភូប្លុកអង្គភាពអាជីវកម្មមជ្ឈឹមថា៖អនុវត្តប្រការនេះ
នឹងលើកកំពស់កម្លាំងប្រកួតប្រជែងរបស់អង្គភាពអាជីវកម្មរដ្ឋ។
“ យើងត្រូវបន្តជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធបំណុលខូច ធានាសុវត្ថិភាពបំណូលសាធារណះ។ ចំពោះប្លុកអង្គភាពអាជីវកម្មរដ្ឋ ប្រការស្នូលគឺរៀបចំរចនា
សម្ព័ន្ធបណ្ដាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុន។ នេះគឺជាបណ្ដាភារកិច្ចធំធេង។ ខ្ញុំជឿ
ជាក់ថា៖បន្ទាប់ពីមហាសន្និបាតលើកនេះ យើងនឹងអនុវត្តគោលដៅប្រជាជន
សម្បូរធូធារ ប្រទេសខ្លាំងមាំមួនប្រកបដោយជោគជ័យ។”
បក្សកុម្មុយនីស្តវៀតណាមបានកំណត់ ៥ឆ្នាំខាងមុខនេះ វៀតណាមត្រូវខំប្រឹង
ប្រែងជាងទៀត អភិវឌ្ឍន៍សេដ្ឋកិច្ចឆាប់រហ័ស និរន្តរភាព ដើម្បីនាំប្រទេសក្លាយ
ទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប។ដោយមានការប្តេជ្ញាចិត្តរបស់បក្ស
ការស្រុះចិត្តគំនិតរបស់ប្រជាជន គោលដៅនេះ នឹងក្លាយទៅជាកាតពិតជាក់ស្ដែង
យ៉ាងឆាប់ៗ៕