មហាសន្និបាតលើកទី ១៣ គឺជាឱកាសដើម្បីកសាងនិងពង្រឹងផែនមហាសាមគ្គីភាពក្នុងបក្ស

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងអត្ថបទសរសេរនាពេលថ្មីៗនេះក្រោមចំណងជើងថា “ត្រៀមរៀបចំនិងដំណើរការយ៉ាងល្អបំផុតមហាសន្និបាតលើកទី១៣របស់បក្ស ដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី”  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានដកស្រង់ប្រសាសន៍របស់លោកប្រធានហូជីមិញថា “មហាសន្និ បាតនឹងធ្វើឲ្យបក្សកាន់តែមានសាមគ្គីភាពជាងទៀត ហើយសតិអារម្មណ៍និងសកម្មភាពដែលបានឯកភាពគ្នារួចជាស្រេចនឹងរឹតតែឯកភាពគ្នាជាងទៀត”។ ការកសាងនិងពង្រឹងផែនសាមគ្គីភាពគឺការងារដែលតែងតែបានបក្សកុម្មុយនិស្តវៀតណាមអនុវត្តជាប្រចាំ ជាពិសេសនៅក្នុងមហាសន្និបាតបក្សនីមួយៗ។
មហាសន្និបាតលើកទី ១៣ គឺជាឱកាសដើម្បីកសាងនិងពង្រឹងផែនមហាសាមគ្គីភាពក្នុងបក្ស - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VGP)

នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៦០ មុននឹងប្រារព្ធមហាសន្និបាតលើកទី ៣ នៃបក្សកុម្មុយនិស្តវៀតណាម កាសែតប្រជាជន (កាសែត Nhan dan) បានចុះផ្សាយនូវអត្ថបទរបស់លោកប្រធានហូជីមិញ ក្រោមចំណងជើងថា “វិធីពិភាក្សាមួយអំពីសេចក្តីព្រាងនៃលក្ខន្តិកៈបក្ស”។ អត្ថបទនេះបានសរសេរថា “មហាសន្និបាតបក្សទាក់ទងដល់អនាគតបដិវត្តរបស់បក្សនិងប្រជាជន។ មហាសន្និបាតនឹងធ្វើឲ្បបក្សដែលមានសមាគ្គីភាពហើយនឹងរឹតតែមានសាមគ្គីភាពជាងទៀត សតិអារម្មណ៍និងសកម្មភាពដែលត្រូវបានឯកភាពហើយនឹងរឹតតែឯកភាពថែមទៀត។ ហេតុដូច្នេះ សមមិត្តទាំងអស់ត្រូវពិភាក្សាគ្នាដោយយកចិត្តទុកដាក់អំពីគម្រោងនានានិងផ្តល់គំនិតជាច្រើនដើម្បីធានាថា មហាសន្និ បាតនិងទទួលបានជោគជ័យ”។ យោងតាមសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Tuan ប្រធានវិទ្យាស្ថានកសាងបក្ស នៃបណ្ឌិត្យសភាជាតិនយោបាយហូជីមិញថា ពាក្យទូន្មានរបស់លោកប្រធាន ហូជីមិញ បង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់នៃសាមគ្គីភាពនិងការឯកភាពគ្នាក្នុងបក្ស តាមរយៈមហាសន្និបាតនីមួយៗ៖

“នេះជាមេរៀនកសាងបក្សរបស់បក្សកុម្មុយនិស្តវៀតណាមដែលលោកប្រធានហូជីមិញបានសង្ខេប៖ “សាមគ្គីភាព សាមគ្គីភាព មហាសាមគ្គីភាព-ជោគជ័យ ជោគជ័យមហាជោគជ័យ”។ តាមរយៈមហា សន្និបាតនីមួយៗ គឺជាឱកាសដើម្បីក្រឡេកមើលឡើងវិញ ការងារដែលបក្សបានធ្វើ និងកំណត់ភារកិច្ចនាពេលអនាគត។ ហេតុដូច្នេះ ដោយមានស្មារតីស្មោះត្រង់ មើលត្រង់ទៅលើការពិត រកឃើញការពិតហើយប្រាប់និយាយពិត ដើម្បីរកមូលហេតុនិងវិធានការស្តារឡើងវិញ។ ខ្ញុំគិតថា ទាំងនេះជាឱកាសនិងលក្ខ័ណ្ឌ។ តាមនោះ មហាសន្និបាតត្រូវបានចាត់ទុកថាជាឱកាសដើម្បីរក្សានូវសាមគ្គីភាពថែមទៀត ដោយស្មារតីសាមគ្គីភាពហើយ គឺត្រូវតែបន្តសាមគ្គីភាពជាងទៀត”។

ទាក់ទិននឹងការត្រៀមនិងការរៀបចំមហាសន្និបាត លោកប្រធានហូជីមិញក៏បានចង្អុលបង្ហាញថា៖ “ត្រូវបើកទូលាយប្រជាធិបតេយ្យដើម្បីបក្ខជនទាំងអស់អាចបញ្ចេញមតិរបស់ខ្លួន ហើយត្រូវប្រមូលមតិយោបល់របស់បក្ខជនដើម្បីជួយឲ្យមជ្ឈឹមត្រៀមរៀបចំមហាសន្និបាតឲ្យបានល្អបំផុត”។ សេចក្តីណែនាំរបស់លោកប្រធានស្តីពីការពិភាក្សានៅក្នុងមហាសន្និបាតបក្សគឺជាគោលការណ៍មូលដ្ឋាននិងសណ្តាប់ធ្នាប់ក្នុងការកសាងបក្សសំដៅលើកកម្ពស់សីលធម៌បដិវត្តរបស់បក្ខជន។ សាស្ត្រាចារ្យ បណ្ឌិត Do Quang Hung នៃសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា៖

“បញ្ហាដែលលោកអគ្គលេខាបក្សបានដាក់ចេញសម្រាប់មហាសន្និបាត គឺត្រូវធ្វើការឆ្ពោះទៅរកការសុក្រិតមាគ៌ានៃឯកសារ។ សម្រាប់មហាសន្និបាតទាំងអស់គឺសុទ្ធតែមានសារៈសំខាន់ណាស់ ហើយមហាសន្និបាតលើកទី១៣ ប្រហែលជាមានសារៈសំខាន់ជាងនេះទៅទៀត ខណៈដែលយើងផ្លាស់ទៅដំណាក់កាលមួយនៃការផ្លាស់ប្តូរថ្មី។ ជាពិសេសនៅក្នុងអត្ថបទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានបង្កើតការជឿទំនុកចិត្តសម្រាប់សាធារណជន អំពីការប្តេជ្ញាចិត្តនយោបាយរបស់បក្ស។ ខ្ញុំសង្ឃឹមថាការប្តេជ្ញាចិត្តនយោបាយនោះនឹងរួមចំណែកយ៉ាងម៉ឺងម៉ាត់ដល់ជ័យជំនះនៃមហាសន្និបាតបក្សនាពេលខាងមុខនេ”។

សាមគ្គីភាពនៅក្នុងមហាសន្និបាតនីមួយៗ ត្រូវបានឆ្លុះបញ្ចាំងជាពិសេសក្នុងការជ្រើសរើសកម្មាភិបាល។ ហេតុដូច្នេះ ចាំបាច់ វាយតម្លៃកម្មាភិបាលឲ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវតែ មានតម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងបរានុម័តក្នុងការជ្រើសរើសកម្មាភិបាល។ ធ្វើបានដូច្នេះតម្រូវអ្នកប្រមុខត្រូវមានភាពស្មោះត្រង់ មិនលំអៀង និងមានភាពយុត្តិធម៌។ លោក Nguyen Thanh Binh អនុប្រធាននាយកដ្ឋានរៀបចំលក្ខន្តិកៈបក្ស នៃគណៈចាត់តាំងមជ្ឈឹមបានអះអាងថា៖

“ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាងទៀតក្នុងការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្ស។ នេះអាចជាជំហានសំខាន់ណាស់ ពីព្រោះ នេះជាការជ្រើសរើសប្រព័ន្ធកម្មាភិបាលទាំងមូលក្នុងមួយអាណត្តិផង។ ហេតុដូច្នេះ ការងារត្រៀមរៀបចំកម្មាភិបាលចាំបាច់ត្រូវរៀបចំឱ្យបានល្អិតល្អន់ជាង។ យើងត្រូវចាត់វិធានការឱ្យបានពេញលេញស្របតាមបទប្បញ្ញត្តិ ធានាឲ្យមានប្រជាធិបតេយ្យ យុត្តិធម៌ តម្លាភាពនិងបរានុម័ត ហើយត្រូវមានការស្ទង់មតិជាក់លាក់ ធានាការបោះឆ្នោតជ្រើសរើសមនុស្សដែលមានទេពកោសល្យចូលគណៈកម្មាធិការបក្ស”។

កម្មាភិបាល បក្ខជន និងប្រជាជនស្រុះចិត្តគំនិតជាមួយទស្សនៈនៅក្នុងអត្ថបទស្តីពីការងាត្រៀមរៀបចំនិងការរៀបចំល្អបំផុតនៃមហាសន្និបាតបក្ស លើកទី ១៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ អនុវត្តត្រឹមត្រូវតាមគោលការណ៍ ទន្ទឹមនឹងនោះការបង្រួបបង្រួមសតិអារម្មណ៍ សេចក្តីណែនាំដែលបានចែងនៅក្នុងឯកសារនិងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត នឹងបង្កើតជាមូលដ្ឋានឯកភាពក្នុងសកម្មភាព រួមចំណែកក្នុងការកសាងនិងពង្រឹងផែនមហាសាមគ្គីភាពនៅក្នុងបក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ