|
សិក្ខាសាលាកម្មវិធីស្ដីពីជំនួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្ត PCA (vovworld.vn) |
VOV-គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៩០មកនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការឆ្នាំ១៩៩៥ ពិសេសគឺ
ក្រោយពីចុះហត្ថលេខាលើកិច្ចប្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យវៀតណាម- EU (PCA) នាថ្ងៃទី២៧មិថុនាឆ្នាំ២០១២នៅទីក្រុង Brussells
បែលហ្សិកមក ទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេសសមាជិក EU បាន
និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ស្ដីពីទំនាក់តំនងនេះ អតីត
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan បានចាត់ទុកថា៖
“ទំនាក់ទំនងវៀតណាម- EU និយាយរួមនិងទំនាក់ទំនងពាណិជ្ជកម្មនិយាយដោយឡែកបានមានចំណុចពិសេសដូចតទៅ លឿនអំពីល្បឿន ធំអំពីទ្រង់ទ្រាយ
ល្អអំពីគុណភាពទូលាយអំពីក្របខ័ណ្ឌ រឹងមាំអំពីមូលដ្ឋានកត្តិយុត ត្រូវនឹង
សំណូមពរនិងគោលដៅដែលវៀតណាមបានដាក់ចេញ។ ដោយសារចំណុច
ពិសេសទាំងនោះ ទំនាក់ទំនងវៀតណាម- EUបានស្រូបយកតួនាទី១ដ៏ពិសេស
ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសផ្សេងៗ។”
EU នាបច្ចុប្បន្នជាដៃគូរមួយក្នុងចំណោមដៃគូរសំខាន់ជួរមុខរបស់វៀតណាម
លើវិស័យជាច្រើនពីនយោបាយការទូតសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដល់ការទប់ទល់នឹងការសាកល្បងសកលលោក
ទាំងមូល។ ថ្នាក់ដឹកនាំវៀតណាម- EUជានិច្ចកាលអះអាងនូវសារៈសំខាន់នៃ
ទំនាក់ទំនងនិងចង់ឲ្យបង្កើនថែមទៀតនូវទំនាក់ទំនងនេះដើម្បីសក្កិសមនឹងសក្ដានុភាពនិងតួនាទីរបស់ភាគីទាំងពីរ។ ថ្លែងមតិនៅសិក្ខាសាលាកម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ
វៀតណាម- EU ដែលប្រព្រឹត្តទៅនាថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ប្រធាន
គណៈប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen បានលើកច្បាស់ថា៖
“វៀតណាមមានតួនាទីសំខាន់សកម្មចំពោះ EU។ យើងខ្ញុំស្វាគមនិងយកចិត្តទុកដាក់ដល់កិច្ចសន្យារបស់វៀតណាមគឺចែករំលែកការទទួលខុសត្រូវអន្តរជាតិ
ជាច្រើនថែមទៀត។ យើងខ្ញុំមានបំណងបន្តការសន្ទនានិងសហប្រតិបត្តិការជា
មួយវៀតណាមនៅវេទិការអន្តរជាតិ។ យើងខ្ញុំចាត់ទុកថា វៀតណាមនិង EU មាន
ទស្សនៈរួមគឺជំរុញសិទ្ធិមនុស្សនិងនីតិរដ្ឋគឺជាកំលាំងចលករនៃការអភិវឌ្ឍន៍។ នេះ
ក៏ជាប្រធានបទដែលត្រូវបាន EU យកចិត្តទុកដាក់តាមដាននិងការសន្ទនាសិទ្ធិ
មនុស្សរវាងភាគីទាំងពីរគឺជាឧទារហណ៍គំរូអំពីលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីកិច្ចព្រមព្រៀង PCA។”
|
ប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen (vovworld.vn) |
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU ក៏មានកំណើនគួរឲ្យចាប់អារម្មណ៍។ ក្នុងកាលៈទេសៈដែលវិបត្តិសេដ្ឋកិច្ចនោះ ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១២នៅតែ
ទទួលបានជិត២៩,១ពាន់លានដុល្លារអាមេរិក កើនជិត២០%បើប្រៀបនឹងឆ្នាំ២០១១។
EU បានក្លាយទៅជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមនិងជាទីផ្សារធំសំរាប់មុខ
ទំនិញនាំចេញសំខាន់មួយចំនួនដូចជាស្បែកជើងតម្បាញសំលៀកបំពាក់ជលផល
ជាដើម។ នាពេលខាងមុខ EU នឹងលៃទុកឲ្យវៀតណាមខ្ទង់ជួយឧបត្ថម្ភមួយក្នុងតំលៃ
ជាប្រាក់ជាង១៥លានអ៊ឺរ៉ូដើម្បីអនុវត្តបណ្ដាសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ
ដែលបានលើកឡើងក្នុងកិច្ចព្រមព្រៀង PCA។ លោក Franz Jessen បានចាត់ទុកថា៖
“សេដ្ឋកិច្ចវៀតណាមនិង EU មានចរិតលក្ខណៈបំពេញបន្ថែមឲ្យគ្នាខ្ពស់ យើង
ត្រូវផ្អែកទៅលើការខុសប្លែកអំពីរចនាសម្ព័ន្ធរបស់ខឿនសេដ្ឋកិច្ចទាំងពីរសំដៅ
បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច។ នេះជាមូលហេតុដែលយើងខ្ញុំចង់ឲ្យបណ្ដាគោលការណ៍ទាក់ទិនដល់ពាណិជ្ជកម្មនិងវិនិយោគក្នុងកិច្ចព្រមព្រៀង PCA នឹងបានបំពេញបន្ថែមដោយកិច្ចព្រមព្រៀង FTA វៀតណាម- EU។”
បណ្ដាកិច្ចព្រមព្រៀងក្នុង PCA ជាបុព្វបទសំខាន់ដើម្បីភាគីទាំងពីរបង្កើត
បណ្ដាយន្តការសហប្រតិបត្តិការជាក់ស្ដែង រួមចំណែកបើកទូលាយទំនាក់ទំនង
សហប្រតិបត្តិការរវាងវៀតណាមនិង EU ក្នុងរយៈពេលខាងមុខតាមទិស “ទំនាក់ទំនងដៃគូរស្មើរភាព សហប្រតិបត្តិការលើគ្រប់វិស័យនិងយូអង្វែងដើម្បីសន្តិភាពនិងអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក”។ ការខំប្រឹងប្រែងពីភាគីទាំងពីរអនុវត្ត
កិច្ចព្រមព្រៀងនេះនៅដំណាក់កាលនាបច្ចុប្បន្ននឹងបើកចេញនូវយថាទស្សន៍ថ្មី
ក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- EU៕