យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃផ្នែកទេសចរណ៍វៀតណាម

ពាក្សស្លោក“វៀតណាម Timeless Charm”ដោយមាននិមិត្តរូបផ្កាឈូកបានក្លាយ ទៅជានិមិត្តរូបជាផ្លូវការរបស់កម្មវិធីពន្លឿនទេសច រណ៌ជាតិវៀតណាមក្នុង
ដំណាក់កាល ២០១២- ២០១៥។ និមិត្តរូប ជាផ្កាឈូកមួយទងដែលមាន៥
ត្របក និង៥ព័ណ៌ ជាតំណាងឲ្យផលិតផលទេសចរណ៌ ស្នូលរបស់វៀតណាម
ដូចជា៖ ទេសចរណ៌កោះសមុទ្រ ទេសចរណ៌បរិស្ថានធម្មជាតិ ទេសចរណ៌
វប្បធម៌ ប្រវត្តិសាស្រ្ត ទេសចរណ៌រកឃើញ ប្រថុយប្រថាន។ តាមប្រធានអគ្គ នាយកដ្ឋានទេសចរណ៌វៀត ណាម Nguyen Van Tuan ឲ្យដឹងថា ៖          
“ក្នុងឆ្នាំ ២០១២ ភាពលំបាក និងការសាកល្បងនៅមានច្រើន ពិភពលោក និង ប្រទេសវៀតណាមទាំងមូលនៅមានកត្តាមិនប្រក្រតី ប៉ុន្តែក៏នៅមានកត្តាងាយ
ស្រួល ដែល បានបង្កើតឡើងក្នុងរយៈពេលកន្លងទៅ។ ពិសេសគឺការដែល
ឈូងសមុទ្រHa Longរបស់វៀតណាមត្រូវបានទទួលស្គាល់ជាអច្ឆរិយវត្ថុ
ធម្មជាតិមួយក្នុងចំណោម អច្ឆរិយវត្ថុធម្មជាតិពិភពលោក ទាំង៧ នឹងបង្កើត
កម្លំាងចលកដើម្បី ទាក់ទាញ ភ្ញៀវទេសចរណ៌មកដល់ Ha Long ។ យើងខ្ញុំ
នឹងខំប្រឹងប្រែង ក្នុងឆ្នាំ ២០១២ នឹងទទួលបានចំនួនភ្ញៀវទេសចរណ៌ពី ៦,៥
ដល់ 6,6លាន លើកនិង បំរើភ្ញៀវទេសចរណ៌ក្នុងប្រទេសបាន ៣២លានលើក”។
ឆ្នាំ ២០១២ ផ្នែកទេសចរណ៌វៀតណាម អនុវត្ត ផ្សព្វផ្សាយជាផ្លូវការ យុទ្ធសាស្រ្ត
ពីឥឡូវដល់ឆ្នាំ ២០២០ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០ និងអនុវត្តផែនការមេ សំដៅអភិវឌ្ឍន៌ទេសចរណ៌វៀតណាមដល់ឆ្នាំ ២០២០ ទស្សនៈវិស័យដល់ឆ្នាំ
២០៣០។ យុទ្ធសាស្រ្តនេះ ត្រូវបានចាត់ទុកជាកម្លាំងជួយជំរុញផ្នែកទេសចរណ៌
ឲ្យអភិវឌ្ឍន៌ ឲ្យខ្លាំងក្លាថែមទៀតនាំវៀតណាមកា្លយទៅជាទីមកដល់គួរឲ្យទាក់
ទាញទឹកចិត្ត កម្រិតស្តង់ដាក្នុងតំបន់និងលើពីភពលោក។ គោលដៅទូទៅនៃ
យុទ្ធសាស្រ្តដល់ ឆ្នាំ ២០២០គឺ ទេសចរណ៌វៀតណាមនឹងក្លាយទៅជាផ្នែក សេដ្ឋកិច្ចមុខព្រួញជាសារវ័ន។ យុទ្ធសាស្រ្ត “អភិវឌ្ឍន៌ផ្នែកទេសចរណ៌វៀត
ណាមដល់ឆ្នាំ ២០២០ទស្សនៈវិស័យ ដល់ឆ្នាំ ២០៣០” មានចំណុចថ្មីជាច្រើន និងមានលក្ខណៈលោតផ្លោះ។ ចរិតលក្ខណៈលោតផ្លោះបានសម្តែងក្នុងទស្សនៈ អភិវឌ្ឍន៌ទេសចរណ៌ដ៏ចីរភាព តាមទិសមានគុណភាពនិង ពាណិជ្ជសញ្ញា។ ចំណុចថ្មីក្នុងយុទ្ធសាស្រ្តនេះ គឺធ្វើឲ្យ ភារកិច្ចអភិវឌ្ឍន៌ពាណិជ្ជ សញ្ញាឲ្យក្លាយ
ទៅជាកត្តាស្នូល ក្នុងការប្រកួតប្រជែងអន្តរជាតិ និងអភិវឌ្ឍន៌ពាណិជ្ជសញ្ញា លេចធ្លោមួយចំនួនរបស់ផ្នែកទេសចរណ៌វៀតណាក្នុងតំបន់និងលើពិភពលោក។
ជាមជ្ឈ មណ្ឌលទេសចរណ៌របស់វៀតណាម ផ្នែកទេសចរណ៌ទីក្រុងហូជីមិញ ជា និច្ចកាលផ្លាស់ប្តូររូបភាពផលិតផលទេសចរណ៌ដើម្បីទាក់ទាញ និងបំរើភ្ញៀវ
ទេសចរណ៌។ តាមលោក La Quoc Khanh នាយករងមន្ទីវប្បធម៌និង ទេសចរណ៌
ក្រុងហូជីមិញ និយាយថា៖
“ក្នុងឆ្នាំ ២០១២ មានកម្មវិធីទេសចរណ៌ជាច្រើន សម្រាប់ខ្សែផ្លូវមធ្យម ពីទីក្រុង
ហូជីមិញទៅកាន់ខេត្តDong Naiតាមបណ្តយទន្លេDong Naiនិង ពីទីក្រុងហូជីមិញ
ទៅកាន់ Cu Chi ខេត្ត Binh Duong តាមបណ្តយទន្លេSai Gon។ ពិសេស យើងខ្ញុំ កំពុងកសាងអភិវត្តបណ្តាខ្សែ ទេសចរណ៌ដោយនាវាទេសចរណ៌ ក្នុងនោះមាន ការស្រាវជ្រាវតាមរយៈដំណើរនាវាទេសចរណ៌នេះផងដែរ”។         ផ្នែកទេសចរណ៌បានកំណត់ទីផ្សារតាមគោលដៅទេសចរណ៌ និងលទ្ធភាពទូទាត់
ផ្តោតការទាក់ទាញភ្ញៀវទេសចរណ៌មានលទ្ធភាពទូទាត់ខ្ពស់។​ រួមជាមួយអភិវឌ្ឍន៌
យ៉ាងខ្លាំងទីផ្សារក្នុងប្រទេស យកចិត្តទុកដាក់ដល់ភ្ញៀវទៅទេសចរណ៌មានគោល
ដៅសម្រាក បំប៉នកាយ នាចុងសប្តាហ៌ និង shoppingជាដើម។ ចំពោះទីផ្សារអន្តរជាតិ
ត្រូវប្រមូលផ្តុំទាក់ទាញអភិវឌ្ឍន៌ទីផ្សារអន្តរជាតិដូចជា ៖ទីផ្សារអាស៊ីឥសាន្ត (ចិន
ជប៉ុន កូរេខាងត្បូង) និងអាស៊ីអាគ្លេយ៌ និងប៉ាស៊ីហ្វិក(សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី
ជាជើម)។ បង្កើនការធ្វើអាជីវកម្មទីផ្សារភ្ញៀវមកពី អឺរុបខាងលិខ អឺរុបខាងកើត
អាមេរិកខាងជើង និង បើកទូលាយទីផ្សារថ្មីនៅមជ្ឈឹមបូព៌ា។ គោលដៅក្នុងឆ្នាំ ២០២០
គឺវៀតណាម នឹងទទួលបាន ភ្ញៀវទេសចរណ៌អន្តរជាតិ ចំនួន១០,៥ លានលើក និង​ភ្ញៀវក្នុងប្រទេសចំនួន៤៨លានលើកដើម្បីទទួលបានគោលដៅនេះផ្នែក​ទេសចរណ៌​វៀតណាមត្រូវអនុវត្ត កិច្ចការពីឥឡូវនេះតទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ