យន្តការធានាសិទ្ធិមនុស្សសំរាប់ជនរួជាតិជាជនជាតិភាគតិចនៅវៀតណាម។
THU HOA -  
(VOV) /  
|
សិក្ខាសាលាអន្តរជាតិ “យន្តការធានាសិទ្ធិមនុស្សសំរាប់ជនរួជាតិជនជាតិភាគតិចនៅវៀតណាម និងបទពិសោធន៍នៅប្រទេសមួយចំនួននៅទ្វិបអឺរុប និងដំបន់អាស៊ី-អាគ្នេយ៍” |
VOV-វៀតណាមជាប្រទេសពហុជនជាតិជាមួយចំណុចពិសេសដោយ
ឡែកដែលប្រទេសជាច្រើនគ្មានទេ។ នាបច្ចុប្បន្ននៅទូទាំងប្រទេសមានជន
ជាតិភាតរៈចំនួន៥៤ ក្នុងនោះជនជាតិ Kinh ស្រូបយកភាគច្រើន។ ឯបណ្ដា
ជនជាតិផ្សេងៗដោយមានចំនួនប្រជាជនតិចជាងបានហៅថាជនជាតិភាគ
តិច។ ប៉ុន្តែគោលនយោបាយច្បាប់មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត ណាមចំពោះជនជាតិទាំងឡាយគឺ សាមគ្គីភាព សមភាព ស្រលាញ់ គោរព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ អនុវត្តគោលមាគ៌ារបស់បក្ស គោល
នយោបាយរបស់រដ្ឋ កម្មវិធីគោលដៅជាតិធំៗជាច្រើនក្នុងនោះលៃទុក អាទិភាពឲ្យដំបន់ជនរួមជាតិជាជនជាតិភាគតិច ដំបន់ឆ្ងាយដាច់ស្រយាល ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកបាននាំមកសមិទ្ធិផលដ៏ធំធេងសំរាប់ជីវភាព រស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច។ ក្នុងនោះត្រូវនិយាយដល់កម្មវិធី១៣៤ស្តីពីការជួយឧបត្ថម្ភដីផលិតកម្មផ្ទះនៅ និងកម្មវិធី១៣៥ស្តីពីការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៅបណ្ដាឃុំលំបាក ជួយឧបត្ថម្ភសជនរួមជាតិនៅដំបន់ឆ្ងាយ ដាច់ស្រយាលជាដើម។ បងស្រី H’ Black ជនជាតិ Bana នៅខេត្ត Dac Lac បាន
ឲ្យដឹងថា៖
“បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិជាជនជាតិភាគ
តិចនិយាយរួមនិងជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Dac Lac និយាយ
ដោយឡែក។គួរឲ្យចាប់អារម្មណ៍បំផុតគឺគោលនយោបាយរបស់បក្សនិងរដ្ឋ វៀតណាមបាននាំមកការផ្លាស់ប្តូរឲ្យជនរួមជាតិ ឧទាហរណ៍កម្មវិធីអគ្គិសនីផ្លូវ
គមនាគមន៍សាលារៀនគិលានុបដ្ឋានជាដើម។ ប្រការនេះនៅក្រោមបណ្ដា
របបមុននេះគ្មានទេ។”
|
គោលនយោបាយច្បាប់មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមចំពោះជនជាតិទាំងឡាយគឺ សាមគ្គីភាព សមភាព ស្រលាញ់ គោរពជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ |
គិតដល់នាបច្ចុប្បន្ន ១០០%ឃុំ នៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិចបានមានគិលានដ្ឋាន សាលាបថមសិក្សា។ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ
ការកំណត់អំពីការបង្រៀនភាសា អក្សាររបស់ជនជាតិភាគតិច ក្នុងបណ្ដា
មូលដ្ឋានអប់រំទូទៅ និងមជ្ឈមណ្ឌលអប់រំអចិន្ត្រៃយ៍។ និងការបង្រៀនភាសា ជនជាតិភាគតិច ត្រូវបានអនុវត្តនៅសាលារៀនជាង ៧ ០០០ សាលា។ ពិសេស
រដ្ឋបានកសាងប្រព័ន្ធសាលាអន្តេវាសិស្ស ដើម្បីកូនចៅរបស់ជនរួមជាតិជាជនជាតិ
ភាគតិចរាប់មឹននាក់ ចញ្ជឹមបីបាច់ និងបង្រៀន ដោយឥតគិតថ្លៃ។ នេះគឺជាការខំ
ប្រឹងប្រែង ជាច្រើន របស់ប្រទេសក្រីក្រដូចជាវៀតណាម។ ក្រៅពីនោះ បណ្ដាញ អគ្គិសនី និងសេវាកម្មប្រៃសនីយទូរគមនាគមន៍ បានមកដល់ស្រុកចំនួន ១០០% និងឃុំចំនួន ៩០% មានជនរួមជាតិភាគតិច។ បណ្ដាកម្មវិធី ផ្សាយសម្លេងចំនួន ៩០ % និងផ្សាយទួរទស្សន៍ចំនួន ៨០% បានគ្របដណ្ដប់លើទូទាំងប្រទេស ជាមួយបណ្ដាកម្មវិធីផ្សាយជាភាសាជនជាតិភាគតិច។ លោក Dang Dung Chi អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្ស នៃសាលាសភាបណ្ឌិតនយោបាយ ជាតិហូជីមិញ បានសង្កត់ធ្ងន់ថា៖
“សិទ្ធិមនុស្ស នៅវៀតណាមកាន់តែបានការពារយ៉ាងពេញលេញ លើគ្រប់ វិស័យ ពីវិស័យស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម ដល់វប្បធម៏។ ក្នុងការពិត
ជាក់ស្ដែង រដ្ឋបានរៀបចំសុក្រិដ្ឋក្បាលម៉ាស៊ីដោយឥតឈប់ាឈរពីមជ្ឈឹមដល់
មូលដ្ឋាន ដើម្បីរាល់គោលនយោបាយច្បាប់ទាំងឡាយត្រូវបានធានា។”
ជាច្បាស់ណាស់ថា ការធានាសិទ្ធិរបស់បណ្ដាជនជាតិភាគតិច ពិសេសគឺ
សិទ្ធិអភិវឌ្ឍន៍ជានិច្ចកាលជាអាទិភាពខ្ពស់បំផុតរបស់វៀតណាមនិងបានបង្ហាញ
ក្នុងច្បាប់គោលនយោបាយ បណ្ដាកម្មវិធីជាតិ។ វៀតណាម ក៏ទទួលបាន
សមិទ្ធិផលជាច្រើន ក្នុងការពិតជាក់ស្ដែង ពិសេសគឺអំពីការកាត់បន្ថយភាពក្រីក្រ
អប់រំ សុខាភិបាល…។
តាមលោក Le Quang Binh ប្រធានវិទ្យាស្ថានស្រាវជ្រាវសង្គមនិងបរិស្ថានថា បណ្តាដំណោះស្រាយនៅតែត្រូវបានគិតដល់ក្នុងការធានាសិទ្ធ មនុស្សឲ្យជនរួម
ជាតិភាគតិច៖
“យើងបន្តការប្រគល់ដីនិងដីព្រៃឲ្យជនរួមជាតិភាគតិច។ នោះជាមូលដ្ឋានល្អដើម្បីជនរួមជាតិភាគតិចអាចពង្រីកបានរបៀបចិញ្ចឹមជីវិតរបស់ខ្លួន។ ម្យ៉ាង ទៀតត្រូវអភិវឌ្ឍន៌វិស័យអប់រំបណ្តុះបណ្តាក្នុងសហគមជនរួមជាតិភាគតិចផងដែរ។”
ការបង្កើនចំណះដឹង ធានាអភិវឌ្ឍន៌ស្ថិរភាព ចីរភាពនៅតំបន់ដែល មានជន រួមជាតិភាគតិចរស់នៅច្រើន និងជាប្រការ១ក្នុងបណ្តាប្រការដែលរួម ចំណែកក្នុង ការធានាសិទ្ធមនុស្សយ៉ាងល្អបំផុតសម្រាប់ជនរួមជាតិភាគតិច។ ប្រការនេះ និង ជួយបង្កើតការងារធ្វើ និងជាកំលាំងចលករដើម្បីពង្រីកសក្តានុភាពការច្នៃប្រឌិត របស់ជនជាតិភាគតិច ដើម្បីគេអាចសម្របខ្លួនចូលក្នុងសហគមបណ្តាជនជាតិ
វៀតណាម។ នេះក៏ជារបៀបដែលវៀតណាមកំពុងឆ្ពោះទៅអនុវត្តក្នុងពេល
អនាគត៕
THU HOA
-VOV