រដ្ឋាភិបាលច្នៃប្រឌិតតម្លាភាពសកម្មបំរើប្រជាជន

(VOV)_បណ្ដាបទថ្លែងមតិរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan
 Phuc នៅក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ក៏​ដូច​ជាការ
បញ្ជាណែនាំក្នុងសម័យប្រជុំលើកទី១ បន្ទាប់ពីពេលរដ្ឋាភិបាលត្រូវបាន​កែលំអរ (ថ្ងៃទី១ និងទី២សីហា) បានសរអោយឃើញនូវការប្តេជ្ញាចិត្តរបស់នាយក​រដ្ឋមន្ត្រី និងសមូហ
ភាពសមាជិករដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាលមួយប្រកបដោយការច្នៃប្រឌិតថ្មី 
តម្លាភាពនិងសកម្ម។ ការប្តេជ្ញាចិត្តទាំងនេះរបស់នាយករដ្ឋមន្ត្រីទទួល​បានប្រតិកម្ម
យ៉ាងវិជ្ជមានពីសាធារណមតិ។

រដ្ឋាភិបាលច្នៃប្រឌិតតម្លាភាពសកម្មបំរើប្រជាជន - ảnh 1
នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc

សាររបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងការ​បញ្ជា​ណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចគឺច្បាស់លាសនិងជាក់ស្ដែង។ វាបង្ហាញច្បាស់នូវការទទួលខុសត្រូវ 
ភារកិច្ចចំពោះបក្ស ​រដ្ឋ ដែលប្រជាជនប្រគល់អោយ​រដ្ឋា​ភិបាល។

          មិនថយក្រោយចំពោះការលំបាកសាកល្បង

        អ្នកប្រមុខរដ្ឋាភិបាលបានលើកច្បាស់នូវឱកាសអភិវឌ្ឍន៍ជាច្រើនតែក្នុងនោះក៏
មាន​ការលំបាកសាកល្បងមិនតិចដែរ។​ វៀតណាមត្រូវការពង្រីកកម្លាំងផ្ទៃក្នុង និង
ឆ្លៀតយកកម្លាំងពីខាងក្រៅដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ដើម្បីជំរុញអភិ
វឌ្ឍន៍លឿននិងនិរន្តរភាព កសាងប្រទេសជាតិកាន់តែសម្បូររុងរឿង ដើរតួនាទីកាន់
តែសំខាន់លើឆាកអន្តរជាតិ។ តាមស្មារតីនេះ នាយករដ្ឋមន្ត្រី បានអះអាងនូវគោល
ការណ៍មុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺកសាងរដ្ឋាភិបាលច្នៃប្រឌិតថ្មី តម្លាភាព
 សកម្ម បំរើប្រជាជន។ លោក Bui Van Cuong សមាជិកសភាមណ្ឌល​ខេត្ត Gia Lai បាន
សម្ដែងជំនឿជាក់ថា៖

          “ ក្នុងអាណត្តិថ្មីនេះ ក្រោមការបញ្ជាណែនាំពីនាយករដ្ឋមន្ត្រី វិស័យរដ្ឋបាលនឹង
មានការផ្លាស់ប្តូរថ្មីជាច្រើន ហើយបំរើប្រជាជន អង្គភាពអាជីវកម្មអោយកាន់តែល្អ
ប្រសើរថែមទៀត។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc បានមាន
ការបញ្ជាណែនាំខ្លាំងក្លារឹងមាំ។”

          អនុវត្តបានគោលដៅនេះ ចាប់ពីសម័យប្រជុំលើកដំបូង របស់រដ្ឋាភិបាល ​នា
យករដ្ឋមន្ត្រីបានប្រគល់ការងារចំនួន១០ សំរាប់បណ្ដារដ្ឋមន្ត្រី សមាជិករដ្ឋា​ភិបាល។ 
បំពេញបានការងារទាំង១០នេះ នឹងក្តាប់ជាប់បានដំណើការអភិវឌ្ឍន៍​របស់សង្គម។ 
តាមនោះ នាយករដ្ឋមន្ត្រីបានស្នើអោយ សកម្មកសាងអនុក្រិត្យកំណត់​អំពីសមត្ថកិច្ច
របស់ស្ថាប័នរដ្ឋ ថ្នាក់មជ្ឈឹម ដោយស្មារតីរដ្ឋាភិបាលច្នៃប្រឌិតថ្មី​អភិវឌ្ឍន៍។

          រដ្ឋាភិបាលច្នៃប្រឌិតថ្មីជារដ្ឋាភិបាលបំពេញល្អការងារកសាងនីតិរដ្ឋ ច្បាប់ គោល
នយោបាយ។ រដ្ឋាភិបាលគ្រប់គ្រងសង្គមតាមច្បាប់ ហើយរដ្ឋាភិបាលក៏ត្រូវគោរពច្បាប់ដែរ។

          ស្ដីអំពីវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា៖ ភារកិច្ចបង្កើនកំណើន
ដល់កំរិត៦,៧% ក្នុងឆ្នាំ ២០១៦គឺលំបាកណាស់ ប៉ុន្តែយើងនៅមានឱកាស បានជាត្រូវ
​ខំប្រឹងប្រែង ប្តេជ្ញាមិនរាថយ។ក្នុងគោលនយោបាយទាក់ទង និងគ្រប់គ្រង​គំរោង
ការណ៍វិនិយោគពីបរទេស នាយករដ្ឋមន្ត្រីបានអះអាងថា៖ នឹងពិនិត្យឡើងវិញ ​គំ
រោងការណ៍ធំៗ ​គ្រប់គ្រងការអនុវត្តកិច្ចសន្យាអំពីបរិស្ថានការផ្ទេរបច្ចេកវិទ្យា។ 

          ទំនុកទុកចិត្តរបស់សាធារណះចំពោះនាយករដ្ឋមន្ត្រី

        សារលិខិតនិងការបញ្ជាណែនាំពីនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ ទទួល
បានការវាយតំលៃយ៉ាងសកម្មពីសាធារណមតិ។ លោក Tran Hoang Ngan សមាជិកស
ភាមណ្ឌលទីក្រុងហូជីមិញ បានលើកច្បាស់ថា៖

          “ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបង្ហាញនូវឬទ្ធានុភាព​ខាងន
យោបាយ និងការទទួលខុសត្រូវរបស់ខ្លួន ចំពោះប្រជាជន។ រដ្ឋាភិបាល​បានមានសារ
លិខិតច្បាស់លាស់ កសាងរដ្ឋាភិបាលសកម្ម តម្លាភាព ពិសេស​នាយករដ្ឋមន្ត្រីបាន
បង្កើតឡើងទំនុកទុកចិត្តចំពោះមជ្ឈដ្ឋានអាជីវករ ដោយសារការកែលំអរបរិយាកាស
វិនិយោគនិងអាជីវកម្ម។នេះគឺជាកក្តាសំខាន់ ដើម្បីបញ្ជាណែនាំ និងអភិវឌ្ឍន៍សេដ្ឋ
កិច្ចប្រទេសជាតិ ក្នុងដំណាក់កាលខាងមុខនេះប្រកបដោយនិរន្តរភាព។ ខ្ញុំជឿជាក់
ទៅលើការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល អាណត្តិនេះ។”

          ក្នុងពេលជាមួយគ្នានោះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត​ណាម 
លោក Vu Tien Loc បានអះអាងថា៖

          “ បន្ទាប់ពីពេលរដ្ឋាភិបាលត្រូវបានកែលំអរដោយមានការបញ្ជាណែនាំពីនាយក
រដ្ឋ​មន្ត្រីរដ្ឋាភិបាល ទាំងខាងស្មារតី ទស្សនះ និងវិន័យ ក្នុងពេលអនុវត្ត និងកម្មវិធីធ្វើ
សកម្មភាព​ ប្រការទាំងនេះប្រៀប ដូចជារលកមួយ​ចំពោះដំណើការកំណែទម្រង់​ ហើយ
ការជឿជាក់អំពីបរិយាកាសអាជីវកម្មត្រូវបានស្ដាឡើងវិញជាថ្មីម្តងទៀត។”

          ប្តេជ្ញាចិត្តធ្វើសកម្មភាពរបស់រដ្ឋាភិបាល និងអ្នកប្រមុខរដ្ឋាភិបាលក្នុងការ​
ឆ្លៀតយកឱកាស ជំនះពុះពារ​កំហិតនានា ខំប្រឹងប្រែងបំរើប្រជាជន ជាកម្លាំង​ចលករ
សំខាន់។ ប្តេជ្ញាចិត្តនេះនឹងរួមចំណែកជំរុញខ្លាំងដំណើការផ្លាស់ប្តូរថ្មី បង្កលក្ខណះដើម្បិ
វៀតណាមបន្តអភិវឌ្ឍន៍និរន្តរភាពក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ