(VOVWORLD) -នៅក្នុងសម័យបើកកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤នាព្រឹកថ្ងៃទី ២២ ឧសភានៅទីក្រុងហាណូយនោះ ក្នុងរបាយការណ៍របស់រដ្ឋាភិបាលដោយឧបនា យករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បកស្រាយនោះបានលើកច្បាស់លើលទ្ធផល សេដ្ឋកិច្ច សង្គមដែលទទួលបានក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧។ របាយការណ៍ នេះក៏បានលើកត្រដែតនូវដំណោះស្រាយសំខាន់ៗដើម្បីរដ្ឋា ភិបាលសម្រេចគោល ដៅទទួលបានកំណើន GDP ៦,៧%ក្នុងឆ្នាំ២០១៧ដែលបានរដ្ឋសភាអនុម័តជាឯក ឆ័ន្ទ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងសម័យបើកកិច្ចប្រជុំុលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថតៈThống Nhất-TTXVN ) |
រយៈពេល៤ខែដើមឆ្នាំ២០១៧នេះ ស្ថានភាពពិភពលោកគឺមានបម្រែបម្រួល យ៉ាងស្មុគ្រស្មាញ ជម្លោះកើតមានឡើងនៅកន្លែងជាច្រើន សេដ្ឋកិច្ចពិភពលោកមាន ការងើបឡើងវិញតិចតួចក៏ដោយប៉ុន្តែក៏នៅបង្កប់កត្តាអស្ថិរភាពជាច្រើនដែរ។ ក្នុង បរិបទនោះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចដែលបានដាក់ចេញនោះ រដ្ឋាភិបាលវៀតណាមបានប្រមូលផ្តុំទៅលើដំណោះស្រាយសំខាន់ៗមួយចំនួនដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើនសេដ្ឋកិច្ច និងពង្រឹងរបៀបរបបដើម្បីកែលំអ បរិយាកាសធ្វើអាជីវកម្ម
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើនសេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាអនុវត្តយ៉ាងម៉ឹងមាត់រាល់ដំណោះស្រាយ ជម្រុញកំណើន ប្តេជ្ញាទទួលបានកំណើន GDP ក្នុងឆ្នាំ២០១៧គឺ ៦,៧%។ ដើម្បី អនុវត្តប្រកបដោយជោគជ័យគោលដៅនេះ ពីឥឡូវរហូតដល់ដំណាច់ឆ្នាំ រដ្ឋាភិបាល បន្តម្ចាស់ការគ្រប់គ្រងយ៉ាងតឹងរឹងនូវគោលនយោបាយរូបីយវត្ថុ សារពើពន្ធនិងគោល នយោបាយមួយចំនួនទៀត។ ធានាកំណើនឥណទានដោយតភ្ជាប់ជាមួយការលើក កំពស់គុណភាព ផ្តោតសំខាន់លើវិស័យអាទិភាពដូចជា កសិកម្មជនបទ ការនាំចេញ និងស្ថិរភាពអត្រាការប្រាក់។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញ លើកច្បាស់ថា៖
“ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួល លើកទឹកចិត្តសហគ្រិននិងសហគ្រាសជម្រុញល្បឿននៃគម្រោងការនានា និងជម្រុញខ្លាំងការនាំ ចេញ ជាពិសេសលើមុខទំនិញស្នូល ជួយឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លៀតយករាល់ ឱកាសពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA អនុវត្តវិធានការការពារសម ស្រប ជាពិសេស ប្រមូលផ្តុំជម្រុញផលិតកម្មអាជីវកម្ម តាមរយៈ ផ្លាស់ប្តូរថ្មីការអនុ វត្តវិទ្យាសាស្ត្របច្ចេកវិទ្យានិងឆ្លៀតយកបដិវត្តន៍ឧស្សាហកម្មលើកទី៤”។
រដ្ឋាភិបាលដាក់ជូនរដ្ឋសភាពិនិត្យអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការដោះ ស្រាយបំណុលខូច
អង្គប្រជុំអនុវត្តពិធីគោរពទង់ជាតិនៅក្នុងពិធី បើកកិច្ចប្រជុំ (រូបថតៈ Thong Nhat TTXVN) |
ការដោះស្រាយបំណុលខូចនិងសហគ្រាសរដ្ឋបណ្តាលឱ្យមានការខាតបង់ ក៏ជាភារកិច្ចដែលបានរដ្ឋសភាជម្រុញការដោះស្រាយនាពេលខាងមុខ។ តាមនោះ នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភា ពិនិត្យអនុម័តលើសេចក្តី សម្រេចចិត្តស្តីពីការដោះស្រាយបំណុលខូចនិងផ្តល់មតិទៅលើពង្រាងច្បាប់ធ្វើវិសោ ធនកម្ម បំពេញបន្ថែមលើមាត្រារបស់អង្គការឥណទានមួយចំនួន។
“អនុលោមតាមសេចក្តីសម្រេចចិត្តស្តីពីបំណុលខូចនោះ ប្រសិនបើបានរដ្ឋ សភាអនុម័តនោះ រដ្ឋាភិបាលនឹងប្រមូលផ្តុំសម្រេចរាល់ឯកសារគតិយុត្ត និងវិធាន ការដោះស្រាយលើអង្គការឥណទានអន់ខ្សោយ ឈរលើគោលការប្រយ័ត្នប្រយែង ធានាសុវត្ថិភាពសម្រាប់ប្រព័ន្ធទាំងមូល”។
ជម្រុញពង្រឹងរបៀបរបបកែលំអបរិយាកាសធ្វើអាជីវកម្ម
ការកែលំអរបៀបរបបទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់នាពេលកន្លងទៅ។ ប៉ុន្តែ យន្តការគោលនយោបាយមួយចំនួននៅមានកំហិតទាក់ទិនទៅលើការវិនិ យោគធ្វើអាជីវកម្ម ហើយការតភ្ជាប់តំបន់ FDI ក៏នៅមានកំហិតដែរ។ តាមនោះ នា ពេលខាងមុខ រដ្ឋាភិបាលបានបញ្ជាណែនាំបន្ត ពង្រឹងរបៀបរបបសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករ សំខាន់នៃខឿនសេដ្ឋកិច្ច។
“អនុវត្តយ៉ាងឆាប់រហ័សការផ្សព្វផ្សាយច្បាប់ សេចក្តីសម្រេចចិត្តមួយចំនួន បន្ទាប់ពីបានរដ្ឋសភាអនុម័ត ជាពិសេសគឺការពង្រឹងរចនាសម្ព័ន្ធគោលនយោបាយ ធានាបរិយាកាសធ្វើអាជីវកម្មងាយស្រួលនិងសមភាព បង្កលក្ខណៈងាយស្រួលឲ្យ សេដ្ឋកិច្ចឯកជនចូលរួមក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ឡើងវិញ”។
ឆ្នាំ២០១៧ពោរពេញទៅដោយអត្ថន័យសំខាន់ ហើយលទ្ធផលអនុវត្តភារកិច្ច របស់ឆ្នាំនេះមានចរិតលក្ខណៈសម្រេចនូវជោគជ័យនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៥ឆ្នាំ២០១៦-២០២០។ដោយដំណោះស្រាយដែលរដ្ឋាភិបាលនឹងអនុវត្តនា ពេលខាងមុខនោះ នឹងរួមចំណែកទៅក្នុងការអនុវត្តដោយជោគជ័យរាល់គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០១៧ បង្កើតបុព្វបទរឹងមាំសម្រាប់បណ្តាឆ្នាំបន្ត បន្ទាប់៕