រដ្ឋសភាវៀតណាមឆ្ពោះទៅបណ្ដាបទដ្ឋានរដ្ឋសភាសកល

(VOV5)_ឆ្ពោះទៅបណ្ដាបទដ្ឋាន រដ្ឋសភាសកល ជានិន្នាការសំខាន់​របស់រដ្ឋ
សភាវៀតណាម។ នៅសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិ​កាលទី១៣ 
សមាជិកសភាជាច្រើនបាននាំចេញបណ្ដាដំណោះស្រាយដើម្បី​សកម្មភាពរបស់
រដ្ឋសភា សមាជិកសមាជិកាសភាប្រកបដោយប្រសិទ្ធិភាពជាង ជាក់ស្ដែងជាង
 សមស្របជាស្ថាប័នដំណាងរបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស ជា​ស្ថាប័ន​អំ
ណាចខ្ពស់បំផុត។

រដ្ឋសភាវៀតណាមឆ្ពោះទៅបណ្ដាបទដ្ឋានរដ្ឋសភាសកល - ảnh 1
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣

មតិរបស់សមាជិកសភាបានប្រមូលផ្តុំចូលក្នុងការលើកកំពស់តួនាទីរបស់​ក្រុមសមាជិក សមាជិកាសភា បង្កើនសមត្ថភាពឃ្លាំមើលរបស់សមាជិកសភា ​និងក្រុមសមាជិកសភា បង្កើនអត្រាដំណាងធ្វើសកម្មភាពជំនាញ ក៏ដូចជាបង្កើន​រយៈពេល
ជួបសន្ទនាជាមួយអ្នកបោះឆ្នោត…ជាដើម។

          បង្កើនបរិមានសមាជិកសភាជំនាញ

        តាមការធ្វើស្ថិតិ ក្នុងអាណត្តិទី១៣ របស់រដ្ឋសភា អត្រាសមាជិកសភាជំនាញ
នៅមជ្ឈឹមគឺ១៨,២% ដំណាងជំនាញនៅតំបន់គឺ១២,៦%។ ក្នុងនិន្នាការផ្លាស់ប្តូរថ្មី
សកម្មភាពរបស់រដ្ឋសភា នាបច្ចុប្បន្ន ដើម្បីលើកកំពស់សមត្ថភាពសកម្មភាព​របស់
រដ្ឋសភា ត្រូវបង្កើនអត្រាសមាជិកសភាជំនាញឡើងយ៉ាងតិចបំផុតគឺ៣៥% ​បរិ
មាណសមាជិកសភាទាំងមូល។ លោក Pham Xuan Truong សមាជិកសភា​ មណ្ឌល
Thai Binh បានលើកមតិថា៖

          “ ខ្ញុំស្នើថាត្រូវចាត់តាំង២នាក់ ដែលក្នុងនោះមានប្រធានក្រុម ឬអនុប្រធាន
​ក្រុមធ្វើសកម្មភាពជំនាញ។ កំណត់បានដូច្នេះ មិនគ្រាន់តែបង្កលក្ខណះអោយ
​បណ្ដាក្រុមសមាជិកសភាធ្វើសកម្មភាពជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងបង្កើន
ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅក្នុងតំបន់ទៀតផង។”

រដ្ឋសភាវៀតណាមឆ្ពោះទៅបណ្ដាបទដ្ឋានរដ្ឋសភាសកល - ảnh 2
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣

          ដំណើការគំរោងច្បាប់

        រដ្ឋសភាវៀតណាម ក៏ដូចជារដ្ឋសភានៃបណ្ដាប្រទេសលើពិភពលោក បាន
ចាត់ទុកការងារនីតិបញ្ញាត្តិជាសកម្មភាពស្នូល។ សកម្មភាពនេះរបស់រដ្ឋសភាវៀត
ណាមបានមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ពេលនេះ វៀត​ណាម
បានសម្រេចប្រព័ន្ធច្បាប់ដ៏ពេញលេញ លើគ្រប់វិស័យនៃជីវភាពរស់នៅ ​សង្គម។រដ្ឋធម្មនុញ្ញ២០១៣ បានកំណត់សិទ្ធិរបស់សមាជិកសភា ក្នុងសកម្មភាពនីតិបញ្ញាត្តិ
តាមទិសគោរពនិងលើកកំពស់តួនាទី ចរិតលក្ខណះឯករាជ្យ ​ច្នៃប្រឌិតថ្មី​របស់សមាជិកសភា ពី១ថ្ងៃទៅមួយថ្ងៃ។ នេះគឺជានិន្នាការត្រឹម​ត្រូវ​សមស្របជាមួយ
ក្រិតក្រមអភិវឌ្ឍន៍របស់ពិភពលោកនិយាយរួម និងរបស់វៀតណាមនិយាយ
ដោយឡែក។ លោកស្រី Nguyen Thi Hong Ha សមាជិកាសភា​មណ្ឌលហាណូយ
 បានចាត់ទុកថា៖

          “ ស្ដីពីសិទ្ធិជូនគំរោងច្បាប់ បទបញ្ញាត្តិ ខ្ញុំស្នើត្រូវកំណត់ច្បាស់លាសថា៖​អ្នក
ណាពិគ្រោះយោបល់អោយសមាជិកសភា ស្ថាប័នណាជួយឧបត្ថម្ភអោយ​សមាជិក
សភា ក្នុងការងារបង្កើត សុក្រិដ្ឋសំណុំឯកសារជូនគំរោងច្បាប់ ​បទបញ្ញាត្តិ សំណូម
ពរអំពីច្បាប់ នីតិបញ្ញាត្តិ។”

          បង្កើនសមត្ថភាពឃ្លាំមើលរបស់សមាជិកសភានិងក្រុមសមាជិកសភា

        ក្រុមសមាជិកសភា រៀបចំបណ្ដាសកម្មភាពរបស់សមាជិកសភា ដែលក្នុង
នោះមានការទទួលជួបប្រជាពលរដ្ឋ ពិភាក្សាអំពីបណ្ដាគំរោងច្បាប់ បទបញ្ញាត្តិ 
​និងគំរោងការណ៍ផ្សេងៗ ។ តាមសមាជិកសភាជាច្រើននាក់ថា៖ រដ្ឋសភាត្រូវ​កំ
ណត់ច្បាស់នូវការឃ្លាំមើល​​ របស់ក្រុមសមាជិកសភា។ លោក Pham Duc Chau
សមាជិកសភាមណ្ឌល Quang Tri បានចាត់ទុកថា៖ 

          “ ខ្ញុំស្នើត្រូវកំណត់ថា៖ ក្រុមសមាជិកសភាត្រូវអនុវត្តតាមការឃ្លាំមើល 
​និងរៀបចំអោយសមាជិកសភាឃ្លាំមើល។ ក្រុមសមាជិកសភាធ្វើសកម្មភាព
ជា​ប្រចាំគឺកាន់តែខ្លាំង។ ក្រៅពីនោះ ត្រូវបំពេញបន្ថែមមាត្រាមួយចំនួនស្ដីពី
សិទ្ធិ ការទទួលខុសត្រូវចំពោះការឃ្លាំមើលរបស់សមាជិកសភា…លៗ”

          បង្កើនរយៈពេលជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

        សមាជិកសភាដំណាងអោយអ្នកបោះឆ្នោត ជាអ្នកតាងនាមអោយប្រជាជន
ក្នុងទូទាំងប្រទេស តាងនាមអោយប្រជាជនអនុវត្តរាល់សិទ្ធិអំណាចរបស់រដ្ឋ ក្នុង
​រដ្ឋសភា ដូច្នេះដើម្បីលើកកំពស់ប្រសិទ្ធិភាពសកម្មភាពរបស់សមាជិកសភា​និ
យាយដោយឡែក និងរបស់រដ្ឋសភានិយាយរួម ត្រូវកំណត់ច្បាស់នូវរយៈពេល
សមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ក្នុង១អាណត្តិ។ លោកស្រី
 ​Nguyen Thi Quyet Tam របស់សមាជិកាសភាមណ្ឌលទីក្រុងហូជីមិញ៖

          “ អ្នកបោះឆ្នោតមានគោលបំណងបង្កើនរយៈពេលជួបប្រាស្រ័យជាមួយ​សមាជិកសភា ដើម្បីសកម្មភាពរបស់រដ្ឋសភាមានអត្ថន័យជាង។ ដូច្នេះ យើង
ត្រូវកំណត់ថា៖ក្នុងរយ៖ពេល១ឆ្នាំ សមាជិកសភាត្រូវលៃទុករយៈពេលប៉ុន្មាន
ដើម្បី​ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដែរ។”

          របាយការណ៍សកល១ ស្ដីពីសភារបស់ IPU ឆ្នាំ ២០១២ ដែលបានអះ​
អាងថា៖ ​ខឿនប្រជាធិបតេយ្យ មិនអាចខ្វះ​រដ្ឋសភាបានឡើយ។ ក្នុងនិន្នាការ
នេះ​រដ្ឋសភាវៀតណាមត្រូវផ្លាស់ប្តូរថ្មី ដើម្បីបំពេញបានគ្រប់បទដ្ឋានក្នុង
សកម្មភាពអន្តរសភាអន្តរជាតិ ធានាការកសាងនិតិរដ្ឋ របស់ប្រជាជន 
ដោយប្រជាជន និង​ដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ