រដ្ឋសភាវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ
(VOV) /  
(VOV)_ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ក្នុងរយៈពេល៤ថ្ងៃ ចាប់ពី
ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០១៥ របស់ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung ត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់លោក Zhang Dejiang
សមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃសមាជ
ចិន។ ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ
ប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ
គ្រប់វិស័យរវាងវៀតណាមនិងចិន។
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung |
ចាប់តាំងពីប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ ១៩៩១ មក ទំនាក់ទំនងវៀតណាមនិង
ចិន ត្រូវបានអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ។ បណ្ដាដំណើរទស្សនកិច្ច និងជំនួប
ប្រាស្រ័យជាន់ខ្ពស់ ត្រូវបានរក្សាជានិច្ច។ កិច្ចសហប្រតិបត្តិការរវាងគ្រប់ក្រសួង
ស្ថាប័ន តំបន់ត្រូវបានពង្រឹងនិងពង្រីកជាច្រើន។ ដំណើរទស្សនកិច្ចមិត្តភាពជា
ផ្លូវការនៅចិនលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
គឺបន្តបណ្ដាសកម្មភាពកិច្ចការបរទេស របស់បក្ស រដ្ឋ វៀតណាមក្នុងឆ្នាំ ២០១៥។
កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរ
រួមជាមួយទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិ
ការរវាងរដ្ឋសភាវៀតណាម និងសមាជចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ថ្នាក់
ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បី
ចែករំលែក និងសិក្សាស្រាវជ្រាវបទពិសោធន៍ក្នុងសកម្មភាពនីតិបញ្ញាត្តិ កសាង
និងសុក្រិតប្រព័ន្ទច្បាប់។
នៅវេទិកាសភាពហុទិស រដ្ឋសភានៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ
ទៅមក រួមគ្នាផ្តល់មតិចំពោះបណ្ដាអង្គការសភានៅក្នុងតំបន់និងអន្តរជាតិ។
រក្សាចរន្តរួមរបស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន
ក្នុងដំណាក់កាលនាបច្ចុប្បន្ន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយល់ដឹងច្បាស់អំ
ពីសារសំខាន់នឹងទិសដៅ វិធានការណ៍ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិរ
ភាព តម្លាភាព និងចីរភាព។ ឆ្នាំ ២០១៥ ក៏ជាឆ្នាំពិសេស ក្នុងទំនាក់ទំនងវៀតណាម
-ចិន ជាឆ្នាំរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើតទំនាក់ទំនង
ការទូត។ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងគ្រប់ក្រសួង ស្ថាប័ន និង
តំបន់នៃប្រទេសទាំងពីរត្រូវបានជំរុញខ្លាំងក្លា។ ទន្ទឹមនឹងនោះ ទំនាក់ទំនងសហប្រ
តិបត្តិការសេដ្ឋកិច្ច ពាណីជ្ជកម្ម វិនិយោគក៏មានការរីកចំរើនជាច្រើនដែរ។ កិច្ចស
ហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មត្រូវបានអភិវឌ្ឍន៍ខ្លាំងក្លា។ ឆ្នាំ ២០១៤ តំលៃ
ប្រាក់ពាណិជ្ជកម្ម ទ្វេភាគីទទួលបានជាង៥៨ពាន់លានដុល្លារអាមេរិក ហើយក្នុង
ចន្លោះពីខែមករាដល់ខែតុលាឆ្នាំ ២០១៥ ទទួលបានជិត៥៥ពាន់លានដុល្លារអា
មេរិក។អំពីការវិនិយោគ គិតដល់ខែតុលាឆ្នាំ ២០១៥ ចិនមានគំរោងការណ៍ចំនួន ១២០០នៅវៀតណាម ដោយមានទុនចុះបញ្ជីចំនួន៨,៤ពាន់លានដុល្លារអាមេរិក
ឈរលំដាប់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន១០៥ មានទុនវិនិ
យោគនៅវៀតណាម។ បរិមាណភ្ញៀវទេសចរណ៍ចិននៅវៀតណាមក្នុងរយៈពេល
១០ខែដើមឆ្នាំ ២០១៥ ទទួលបាន១,៤លាននាក់។ កិច្ចសហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកទេស អប់រំ បណ្ដុះបណ្ដាល ទេសចរណ៍
ផ្លាស់ប្តូរប្រជាជនត្រូវបានជំរុញខ្លាំង។ ទោះបីជានៅមានការជំពាក់ជំពិនមួយចំនួន
ក្នុងទំនាក់ទំនងទ្វេភាគី ប៉ុន្តែ ស្ថានភាពរវាងព្រំដែនគោក និងឈូងសមុទ្រត្រូវបាន
រក្សាស្ថិរភាព។ បំរ៉ែបំរូលនៅសមុទ្រខាងកើតនៅស្មុគ្រស្មាញ ពិសេសគឺការដែល
ចិនបានជួសជុល កែលំអរ កសាងកោះសប្បនិមិត្តនៅប្រជុំកោះ Truong Sa បាន
ធ្វើអោយសាធារណះមតិវៀតណាមនិងអន្តរជាតិព្រួយបារម្ភជាច្រើន។ ប៉ន្តែភាគី
ទាំងពីរ បានឯកភាពរក្សាការចរចារ ដើម្បីដោះស្រាយការខ្វែងគំនិត ជំពាក់ជំពិន
ដើម្បីនាំទំនាក់ទំនងរវាងប្រទេសកាន់តែស្ថិរភាព តម្លាភាព ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ។
ផ្អែកទៅលើមូលដ្ឋានេះ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ដើរតួនាទិដ៏សែនសំខាន់ ក្នុងទំនាក់ទំនងទ្វេ
ភាគី វៀតណាម-ចិន ក៏ដូចជាទំនាក់ទំនងរួមរបស់វៀតណាម។ នេះគឺជាដំណើរ
ទស្សនកិច្ចលើកដំបូងនៅចិនក្នុងដំណែងជាប្រធានរដ្ឋសភាវៀតណាម របស់
លោក Nguyen Sinh Hung។ ក្នុងសភាពការណ៍ទំនាក់ទំនងវៀតណាម-ចិន កំពុង
អភិវឌ្ឍន៍សកម្ម ដំណើរទស្សនកិច្ចលើកនេះរួមចំណែកអនុវត្តតាមការផ្តើមគំនិត
របស់ថ្នាក់ដឹកនាំរបស់បក្សទាំងពីរ រដ្ឋទាំងពិរ អំពីទំនាក់ទំនងជិតខាង មិត្តភាពប្រ
ពៃណីវៀតណាម-ចិន ហើយនេះក៏ជាឱកាស ដើម្បីភាគីទាំងពីរជំរុញទំនាក់ទំនង
កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងផ្លាស់ប្តូរអំពីបណ្ដាបញ្ហាសំខាន់ៗ
ក្នុងទំនាក់ទំនងវៀតណាម-ចិន។ ចំពោះវៀតណាម ដំណើរទស្សនកិច្ចលើកនេះ
បានអះអាងនូវទស្សនះមុនក៏ដូចជាក្រោយរបស់វៀតណាម គឺយកចិត្តទុកដាក់
និងមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជាក់ស្ដែង ជាមួយចិន
ដោយផ្អែកទៅលើគ្រឹះដ្ឋានគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រ
យោជន៍ដូចគ្នា៕
-VOV